ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំណាង​អយ្យការ បើក​ការ​ស៊ើបសួរ​បុរស​២ នាក់ ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ ១​គ្រាប់ ក្នុងពេល​ផឹកស៊ី​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេ ញ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ បាន​បើក​ការសាកសួរ​លើ​បុរស ២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ…

​រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេ ញ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ បាន​បើក​ការសាកសួរ​លើ​បុរស ២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ ដោយ​ខុសច្បាប់ ពោលគឺ​ផ្ទុះ ១​គ្រាប់ នៅ​កន្លែង​ផឹកស៊ី​។​

​បុរស ២​នាក់​នោះ ម្នាក់ ឈ្មោះ កែម គន្ធ​ប័ន​នឺ អាយុ ៣១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​១៦៨ ផ្លូវ​លេខ​១៣៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ម្នាក់ ឈ្មោះ គីម សម្បត្តិ ហៅ សម្បត្តិ រ៉ា​ឆៃ ហៅ ពៅ អាយុ ៣៦​ឆ្នាំ មុខរបរ ជាងឈើ ស្នាក់​នៅផ្ទះ​លេខ​៣៣៤ ផ្លូវលំ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​សំណុំ​រឿងនេះ បាន​ស្ថិតនៅ​លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង បើក​ការសាកសួរ លុះ​ពេល​សាកសួរ​ហើយ ផុត​ម៉ោង​រដ្ឋបាល ក៏បាន​ផ្ញើ​ទៅ​សម​ត្ត​កិច្ច​វិញ ដោយ​មិនទាន់​បានសម្រេច​ចោទប្រកាន់ យ៉ាងណា​នោះ នៅឡើយ​ទេ តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា នាំ​បុរស ២​នាក់​នោះ មក​សួរ​ម្តងទៀត​។

សូម​រម្លឹកថា កាលពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​សម​ត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ឡាំ​ពិ​ក បាន​ត្រួតពិនិត្យ​បន្ទប់​លេខ​១១៤ សណ្ឋាគារ​សេ​វិ​ន​ដេ ផ្លូវ​លេខ​១៦៣ ភូមិ​៣ សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង ដោយបាន​ឃាត់ខ្លួន​បុរស ២​នាក់ ដូច​មានឈ្មោះ​ខាងលើនេះ និង​ដកហូត​វត្ថុតាង​អាវុធខ្លី ១​ដើម ពាក់ព័ន្ធ​បទល្មើស​កាន់កាប់ និង​ប្រើប្រាស់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត ដែល​ធ្វេសប្រហែស ឲ្យ​ជន​ដទៃ យកទៅ​ប្រើប្រាស់​ដោយ​ខុសច្បាប់ ផ្ទុះ ១​គ្រាប់ នៅ​កន្លែង​ផឹកស៊ី កាលពី​វេលា​ម៉ោង ១០ នឹង​៣០ នាទី​យប់​ថ្ងៃទី​១៤ ខែកក្កដា ចំណុច​ផ្ទះ​មិន​ចាំ​លេខ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ អាវុធខ្លី ដែលជា​វត្ថុតាង ដែល​សម​ត្ត​កិច្ច​ដកហូត​នោះ ម៉ាក K៥៩ ពណ៌​ខ្មៅ លាយ​ទឹកមាស គ្មាន​លេខ និង​បង់​មួយ​មាន​គ្រាប់​ចំនួន ៤​គ្រាប់ ចាប់យក​ពី​ឈ្មោះ កែម គន្ធ​ប័ន​នឺ​។

​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា វេលា​ម៉ោង​ខាងលើ មាន​ជន ៣​នាក់ មានឈ្មោះ កែម គន្ធ​ប័ន​នឺ ឈ្មោះ គីម សម្បត្តិ ហៅ សម្បត្តិ រ៉ា​ឆៃ ហៅ ពៅ និង​ឈ្មោះ ភុង វង្ស​សុភា​បណ្ឌិត ហៅ សី ភេទ​ប្រុស អាយុ​ប្រហែល ៣៣​ឆ្នាំ បាននាំគ្នា​ទៅ​ផឹកស្រា​បៀ អស់​ចំនួន ១​កេះ និង​នាំគ្នា​ប្រើប្រាស់​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក នៅ​ចំណុចកើតហេតុ​ខាងលើ​។ បន្ទាប់មក បុរស​ទាំង ៣​នាក់ ក៏​ស្រវឹងស្រា​បៀរ​នោះ និង​បាន​ប្រើប្រាស់​គ្រឿងញៀន​ផែ​ម​ទៀតផង ពេលនោះ ឈ្មោះ កែម គន្ធ​ប័ន​នឺ បាន​យក​អាវុធខ្លី​របស់​ខ្លូន​ម៉ាក K៥៩ ដែលមាន​គ្រាប់​ចំនួន ៥​គ្រាប់ មក​អា​ម៉េ​លេង ហើយក៏​ទុកចោល នៅលើ​តុ ខណៈ​ឈ្មោះ គីម សម្បត្តិ ហៅ សម្បត្តិ រ៉ា​ឆៃ ហៅ ពៅ បានឃើញ​អាវុធ​នោះ នៅលើ​តុ ក៏​យកមក​អា​ម៉េ រួច​បាញ់​ឡើងលើ ចំនួន ១​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ រួច​ពួកគេ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​គេច​ចេញទៅ​បាត់អស់​។

​អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ​នេះហើយ ទើប​សម​ត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន ឃាត់ខ្លួន​បុរស ២​នាក់ ម្នាក់​ជា​ម្ចាស់​អាវុធ និង​ម្នាក់​ជា​អ្នក​រពឹសដៃ យក​កាំភ្លើងខ្លី បាញ់​មេឃ នឹង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕ ឃឹម ប៊ុន​ណាក់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ