ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្វាយរៀង​ថ្លែង​សារ​មរណៈទុក្ខ ចំពោះ​គ្រួសារ​ស​.​ព​ស្លា​.​ប់​ដោយ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង មាន​ក្តី​រន្ធត់ និង​សោកស្តាយ​អំពី​មរណៈភាព​ដោយសារ​កូ​វី​ដ​-១៩ ចំនួន ០៣​នាក់…

ខេត្តស្វាយរៀង ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង មាន​ក្តី​រន្ធត់ និង​សោកស្តាយ​អំពី​មរណៈភាព​ដោយសារ​កូ​វី​ដ​-១៩ ចំនួន ០៣​នាក់ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២១ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ហានិភ័យ​ដ៏​កាច​សាហាវ​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ក៏​ដូច​មនុស្ស​ទូទៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។

រដ្ឋបាល​ខេត្ត សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ ដែល​បាន​បាត់បង់​សមាជិកគ្រួសារ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន ក៏​ដូច​ជា​ក្រុម​គ្រួសារ ដោយ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​វិធានការ​សុខាភិបាល ជា​ពិសេស​អនុវត្ត​វិធានការ​៣​កុំ និង​៣​ការពារ​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ