ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ លោតទឹក​សម្លា.ប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ បន្សល់ទុក​តែ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក និង​ស្បែកជើង​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់ ដែល​សង្ស័យថា មាន​វិបត្តិ​អ្វីមួយ សម្រេចចិត្ត​បញ្ចប់ជីវិត ដោយ​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង ទៅ​លោតទឹក​សម្លា.ប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ ហើយ​លិច​បាត់ ទៅក្នុង​ទន្លេ…

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់ ដែល​សង្ស័យថា មាន​វិបត្តិ​អ្វីមួយ សម្រេចចិត្ត​បញ្ចប់ជីវិត ដោយ​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង ទៅ​លោតទឹក​សម្លា.ប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ ហើយ​លិច​បាត់ ទៅក្នុង​ទន្លេ បន្សល់ទុក​តែ​ស្បែកជើង និង​រ៉ឺម៉ក​។​

​ហេតុការណ៍​នេះ បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ ៤ និង ៣០ នាទី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ត្រង់ចំណុច​ជិត​ដល់​កណ្តាល​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​នគរបាល បុរស​មាន​វិបត្តិ​រូបនោះ បាន​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ បាន​លិច​បាត់ទៅ​ក្នុង​ទន្លេសាប បន្សល់ទុក តែ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង និង​ស្បែកជើង ស៊ក​មួយគូ​តែប៉ុណ្ណោះ​។​

​សាក្សី​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​រូបនោះ បាន​ជិះ​ម៉ូតូ​ស​ណ្តោ​យ​រ៉ឺម៉ក​មួយគ្រឿង ពាក់​ស្លាក​លេខ សៀមរាប 1E-2599 ធ្វើដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វារ ហើយ​ឈប់​នៅលើ​ស្ពាន​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ នៅពេល​ជិត​ដល់​កណ្តាល​ស្ពាន ក៏បាន​ឈប់​។​

​សាក្សី​បាន​អោយដឹងទៀតថា ភ្លាមៗ បុរស​រូបនោះ បាន​ចុះ​ពីលើ​ម៉ូតូ រួច​លោត​ចុះទៅ​ក្នុង​ទន្លេ សម្លា.ប់ខ្លួន​បាត់​តែម្តង​។​

​ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹងថា បុរស​រូបនោះ​មាន​វិបត្តិ​អ្វី​នោះទេ បានជា​មក​លោត​ទឹកស​ម្លា​.ប់​ខ្លួន បែបនេះ​។ ភ្លាមៗ បង្ក​អោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​សមត្ថកិច្ច​មូលដ្ឋាន ក៏បាន​ចុះទៅ​កន្លែងកើតហេតុ យក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ព្រមទាំង​ស្បែកជើង ទៅ​រក្សាទុក​នៅ​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក ដើម្បី​ទុក​ប្រគល់អោយ​ក្រុមគ្រួសារ​៕ ម៉េង ធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ