ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​គ្រោង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ចិន​ជាង​1​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ

8 ឆ្នាំ មុន

ប្រទេស​ឡាវ ៖ យោង​តាម​សារព័ត៌មាន Reuters ឱ្យ​ដឹង​ថា ប្រទេស​ឡាវ​បាន​នាំ​ចេញ​អង្ករ​ជា​ផ្លូវការ​លើក​ដំបូង​របស់​ខ្លួន​យ៉ាងច្រើន​ទៅ​កាន់​ទីផ្សារ​ចិន​កាលពី​ស​ប្តា​ហ៍​មុន​នេះ និង​កំពុង​ដាក់​ផែនការ​បង្កើន​ការ​នាំ​ចេញ

ប្រទេស​ឡាវ ៖ យោង​តាម​សារព័ត៌មាន Reuters ឱ្យ​ដឹង​ថា ប្រទេស​ឡាវ​បាន​នាំ​ចេញ​អង្ករ​ជា​ផ្លូវការ​លើក​ដំបូង​របស់​ខ្លួន​យ៉ាងច្រើន​ទៅ​កាន់​ទីផ្សារ​ចិន​កាលពី​ស​ប្តា​ហ៍​មុន​នេះ និង​កំពុង​ដាក់​ផែនការ​បង្កើន​ការ​នាំ​ចេញ​ឲ្យ​បាន​ជាង​១​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ។ កាលពី​ពេល​ថ្មី​ៗ​នេះ ខេត្ត Savannkhet របស់​ឡាវ​ទទួល​បានការ​បញ្ជា​ទិញ​អង្ករ​ប្រមាណ​ជា​៨​ពាន់​តោន​ពី​សំណាក់​ប្រទេស​ចិន ។

អភិបាលខេត្ត​សាមី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖ « ខ្លួន​កំពុង​ដាក់​ទិស​ដៅ​បង្កើន​ផលិតកម្ម​ដើម្បី​សម្រេច​បាន​តាម​តម្រូវការ​នាំ​ចេញ ។ លោក​កត់​សម្គាល់ថា កូតា​នាំ​ចេញ​បច្ចុប្បន្ន​ទៅ​កាន់​ប្រទេស​ចិន គឺ​មាន​ត្រឹមតែ​៨​ពាន់​តោន​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​កំពុង​ស្វែងរក​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កូតា​នេះ ដោយ​ផ្អែក​តាម​ការ​ទិញ​របស់​ជនជាតិ​ចិន​មាន​កម្រិត​ខ្ពស់​ជាង​មុន​។ តាម​គោលការណ៍​នេះ ឡាវ​កំពុង​តែ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​អង្ករ​ដែល​មានគុណ​ភាព​ក្នុងអំឡុងពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ​ទៀត » ។

គោលការណ៍​នាំ​ចេញ​អង្ករ​បច្ចុប្បន្ន​នេះ កំពុង​ដំណើរការ​ទៅ​តាម​រយៈ​គម្រោង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ឡាវ និង​ចិន ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​ចិន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ខេត្ត Savannkhet របស់​ឡាវ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​កសិកម្ម ។

សូម​បញ្ជាក់​ថា ប្រទេស​ឡាវ​បាន​លក់​ស្រូវ​ក្រៅផ្លូវការ​ទៅ​ឲ្យ​បណ្តា​ប្រទេស​ជិតខាង​ចន្លោះ​ពី​៣០​ម៉ឺន ទៅ​៤០​ម៉ឺន​តោន តាម​រយៈ​ច្រកព្រំដែន​ជា​រៀង​រាល់​ឆ្នាំ ។

ចំណែក​អង្គការ​កសិកម្ម និង​ស្បៀងអាហារ​របស់ UN បាន​ប៉ាន់​ប្រមាណ​ថា ផលិតកម្ម​ស្រូវ​របស់​ឡាវ​នឹង​កើនឡើង​ប្រហែលជា​៣% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ឬ​ស្ថិត​ក្នុង​រង្វង់​៣,៤​លាន​តោន ។ ដោយឡែក ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក​វាយតម្លៃ​ថា ឡាវ​នឹង​ផលិត​ស្រូវ​បាន​ក្នុង​រង្វង់​២,៩៧៦​លាន​តោន ក្នុង​នោះ​ស្រូវ​កិន​ជា​អង្ករ​រួច​មាន​១,៨៧៥​លាន​តោន​នៅ​លើ​ផ្ទៃដី​ទំហំ​៩៥៨.០០០​ហិ​កតា​ក្នុង​ឆ្នាំ​២០១៥ ៕