ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​ឡាន​១គ្រឿងដឹក​សាច់​ជ្រូក និង​ប្រហិត​ចម្រុះ​​សរុប​៤​ពាន់​​គីឡូ នាំចូលពីថៃ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សាច់​ជ្រូក​កា.ប់​ចិញ្ច្រាំ​ជា​កង់​ៗ​រួច​ជា​ស្រេច​ដាក់​ក្នុង​ធុង​ស្នោ​ និង​ហិត​ចម្រុះ​សរុប​ចំនួន​៤.០០០​គីឡូ ក្រាម​ដឹក​

ខេត្តបន្ទាយមានជ័យ ៖ សាច់​ជ្រូក​កា.ប់​ចិញ្ច្រាំ​ជា​កង់​ៗ​រួច​ជា​ស្រេច​ដាក់​ក្នុង​ធុង​ស្នោ​ និង​ហិត​ចម្រុះ​សរុប​ចំនួន​៤.០០០​គីឡូក្រាម ​ដឹក​តាម​រថយន្ត​១​គ្រឿង​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវ​កំលាំង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​​តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ឃាត់​រថយន្ត​បាន ​កាលពី​​វេលា​ម៉ោង​៩​និង​៤១​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ កក្កដា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

​លោក​​តាន់​ ផា​ន់​ណា​រ៉ា​ បាន​ប្រាប់​អ្នក​យក​ព័​ត៍​មាន​ឲ្យ​ដឹង​ថា ​រថយន្ត​ដែល​លួច​ដឹក​សាច់​ជ្រូក​កា.ប់​ចិញ្ច្រាំ​ជា​កង់​ៗ​រួច​ជា​ស្រេច​ដាក់​ក្នុង​ធុង​ស្នោ​និង​ប្រហិត​ចម្រុះ​​ខាងលើ​ម៉ាក​ISUZU ​ព​ណ៍​ស ​ពាក់​ស្លាក​លេខ​ THAILAND 81-9741 ពេល​កំលាំង​ឆែកឆេ​ក្នុង​រថយន្ត​រក​ឃើញ​សាច់​ជ្រូក​កាប់​ចិញ្ច្រាំ​ជា​កង់​ៗ​រួច​ជា​ស្រេច​ដាក់​ក្នុង​ធុង​ស្នោ​និង​ប្រហិត​ចម្រុះ​ចំនួន​៤.០០០​គីឡូក្រាម នាំ​ចូល​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​បាន​ដឹក​ជញ្ជូន​លើស​ពី​ចំនួន​ដែល​បាន​ស្នើ​សុំ​នៅ​ក្នុង​លិខិតអនុញ្ញាត​។

​លោក​​តាន់ ផា​ន់​ណា​រ៉ា បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ​ក្រុមការងារ​បាន​បញ្ជូន​វត្ថុ​តាង​និង​បទល្មើស​ខាងលើ​នេះ ទៅ​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ចាត់ការ​​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ