ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ព្យាករ​ថា ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​2016 តិច​ជាង​មុន​ដោយសារ​គ្រោះ​រាំង​ស្ងួត

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​សារព័ត៌មាន Reuters ឲ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្ម​ថៃ​បង្ហាញ​ថា ថៃ​នឹង​នាំ​ចេញ​អង្ករ​បាន​ក្នុង​រង្វង់​៩​លាន​តោន​នៅ​ឆ្នាំ​២០១៦ ដែល​ធ្លាក់​ចុះ​ពី​ការ​ប៉ាន់​ប្រមាណ​ទុក​១០​លាន​តោន​នៅ​ឆ្នាំ​២០១៥ ។

តាម​ប្រភព​ពី​ក្រសួង​ឲ្យ​ដឹង​ថា លក្ខខណ្ឌ​នៃ​គ្រោះ​រាំង​ស្ងួត​បាន​ប៉ះពាល់​ដល់​តំបន់​បង្កបង្កើន​ផល​អង្ករ​មួយ​ចំនួន​ក្នុងឆ្នាំនេះ គឺ​ទំនងជា​ធ្វើ​ឲ្យ​ទិន្នផល​នៅ​ឆ្នាំ​ក្រោយ​មាន​កម្រិត​ទាប​ជាង​មុន ។

តាម​ការ​ស្រង់​សម្តី​ពី​ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​បញ្ជាក់​ថា គេ​រំពឹង​ថា ទិន្នផល​នឹង​ត្រូវ​ថយ​ចុះ​ដោយសារ​មាន​គ្រោះ​រាំង​ស្ងួត ។ ម្យ៉ាងទៀត ការ​រក​ចំណូល​ពី​ការ​នាំ​ចេញ​អង្ករ ក៏​នឹង​ធ្លាក់​ចុះ​ក្នុង​រង្វង់​៤,៧៩​ប៊ី​លាន​ដុល្លារ ដែល​ថយ​ចុះ​ពី​ការ​ព្យាករ​ទុក​ចំនួន​៤,៨៦​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ។

តាម​ទិន្នន័យ​ពី​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ (TREA) ឱ្យ​ដឹង​ថា ប្រទេស​ថៃ​បាន​នាំ​ចេញ​អង្ករ​ក្នុង​រង្វង់​៧,៨១៤​លាន​តោន​ក្នុងអំឡុងពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ ថយ​ចុះ​ប្រមាណ​ជា​១១% ពី​បរិមាណ​នាំ​ចេញ​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ចំនួន​៨,៧៧​លាន​តោន ៕