ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធីបុណ្យ​សព​រួម​គ្នា​ ឪពុក កូន​ និង​ចៅ​ ​​​ដោយ​ការ​ផ្ទុះអាវុធ​​ដាក់គ្នា​ នៅ​ទួល​ស្វាយព្រៃ​ទី​១

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានឱ្យ​ដឹង​ថា ខណៈ​ពេល​នេះ​នៅ​លំឋាន​ក្រុម​គ្រួសារ​នៃ​សព​​ទាំង​៣នាក់ ​មាន​ ឪពុក កូនប្រុស និង​ចៅ​ប្រុស ​កំពុង​រៀបចំ​ធ្វើ​បុណ្យ​រួម​គ្នាតាម​ប្រពៃណី​

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានឱ្យ​ដឹង​ថា ខណៈ​ពេល​នេះ​នៅ​លំឋាន​ក្រុម​គ្រួសារ​នៃ​សព​​ទាំង​៣នាក់ ​មាន​ ឪពុក កូនប្រុស និង​ចៅ​ប្រុស ​កំពុង​រៀបចំ​ធ្វើ​បុណ្យ​រួម​គ្នាតាម​ប្រពៃណី​ នៅចម្ងាយ​ប្រហែល​ជា​១០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ស្ថិត​នៅ​​​ផ្ទះលេខ​១២៤ ផ្លូវ​លេខ​១៥៨ ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ​​។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ នេះ ថា​ អ្នក​ស្លាប់​​ទាំង៣នាក់​ជា​ក្រុម​គ្រួសារ​តែ​មួយ​មាន​ទីលំនៅ​​​ភូមិ​សង្កាត់​ខាង​លើ​ ​បាន​ស្លាប់​​​ក្នុង​​ហេតុការណ៍​ផ្ទុះអាវុធ​ដាក់​គ្នា​​​​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ធ្នូ ម្សិលមិញ​នេះ​ ​មាន ១-ឈ្មោះ ជុក ឡាយ អាយុ​៦៣​ឆ្នាំ​ (​ជា​ឪពុក) ​២-ឈ្មោះ ប៊ុ​ន លឿន អាយុ​២៨​ឆ្នាំ (ជា​កូនប្រុស) និង៣-​ឈ្មោះ ប៊ុ​ន ប្ញទ្ឋី អាយុ​១៩​ឆ្នាំ​ (ត្រូវ​ជា​​ចៅ​​លោក ជុក ឡាយ) ​ខណៈ​​​អ្នក​រង​របួស​​​ធ្ងន់​ម្នាក់​​​​​កំពុង​​សម្រាក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត ៕

ព័ត៌​មានពិស្តារ​មាន​ផ្សាយ​ជូននៅ​លើទំព័រកា​សែត​កោះសន្តិភាព​