ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​លើក​ដំបូង នៅ​ភូមិ​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ

2 ឆ្នាំ មុន

ជប៉ុន ៖ អាជ្ញាធរ​ជប៉ុន បាន​ប្រកាស​ករណី​កូ​វី​ដ​១៩​លើក​ដំបូង ក្នុង​កន្លែង​ស្នាក់​នៅ​របស់​អត្ត​ព​លិ​ក​នៃ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​

ជប៉ុន ៖ អាជ្ញាធរ​ជប៉ុន បាន​ប្រកាស​ករណី​កូ​វី​ដ​១៩​លើក​ដំបូង ក្នុង​កន្លែង​ស្នាក់​នៅ​របស់​អត្ត​ព​លិ​ក​នៃ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ (​ភូមិ​កីឡា​)​។ ខណៈ​សល់​តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រកួត​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​។ (​នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី BBC)
អ្នក​រៀបចំ​កម្មវិធី​បាន​និយាយ​ថា អត្ត​ព​លិ​ក​២​នាក់​មក​ពី​ក្រុម​តែ​មួយ និង​ប្រភេទ​វិញ្ញាសា​កីឡា​ដូច​គ្នា ត្រូវ​បាន​ធ្វើតេស្ត​វិជ្ជមាន​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា កន្លង​ទៅ​។ ជាមួយ​គ្នា​នោះ សមាជិក​ផ្សេង​ទៀត​នៃ​ក្រុម​មួយ​នេះ កំពុង​អនុវត្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​បន្ទប់​របស់​ពួក​គេ​។

អ្នក​រៀបចំ​កម្មវិធី​នៅ​ថ្ងៃអាទិត្យ​នេះ ក៏​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​១០​ករណី​ទៀត ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រួម​មាន អ្នក​សារព័ត៌មាន​, អ្នកម៉ៅការ​សាងសង់ និង​បុគ្គលិក​ផ្សេង​ទៀត​។

អត្រា​ឆ្លង​កូ​វី​ដ​១៩ កំពុង​កើនឡើង​ក្នុង​ចំណោម​ប្រជាជន​ទូទៅ​ក្នុង​ទីក្រុង​តូ​ក្យូ ដែល​កើនឡើង​ដល់​១០០០​ករណី​ថ្មី ក្នុង​រយៈពេល​៤​ថ្ងៃ​ជាប់​ៗ​គ្នា​។ ខណៈ​ការ​ស្ទង់​មតិ​បង្ហាញ​ថា ប្រជាជន​ជប៉ុន​ភាគច្រើន បាន​ជំទាស់​នឹង​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​មួយ​នេះ​។ ហើយ​កត្តា​នេះ កំពុង​ធ្វើ​ឱ្យ​អត្ត​ព​លិ​ករាប់​ពាន់​នាក់​ផ្សេង​ទៀត មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ខ្លូ​ន​កាន់តែ​ខ្លាំង​ឡើង​។

ទោះ​យ៉ាងណា លោកស្រី Seiko Hashimoto ប្រធាន​កីឡា​អូ​ឡាំ​ពិ​ក​ជប៉ុន​បាន​ថ្លែង​ថា «​អត្ត​ព​លិ​ក​ដែល​កំពុង​ធ្វើ​ដំណើរ​មក​ប្រទេស​ជប៉ុន ប្រហែលជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​។ ខ្ញុំ​យល់​អារម្មណ៍​នេះ​។ ប៉ុន្តែ​ពួក​យើង​កំពុង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង ដើម្បី​បង្ការ​ការ​ផ្ទុះ​ឡើង​ទ្រង់ទ្រាយ​ធំ​។ ប្រសិនបើ​យើង​បញ្ចប់​ការ​ផ្ទុះ​ឡើង​នេះ យើង​នឹង​ប្រាកដ​ថា យើង​មាន​ផែនការ​ដើម្បី​ឆ្លើយ​តប​»​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ដែល​ត្រូវ​ពន្យារពេល​១​ឆ្នាំ ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ នឹង​ចាប់ផ្តើម​ការ​ប្រកួត​នា​ថ្ងៃ​ទី​២៣ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២១ តាម​កាលវិភាគ​ថ្មី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ