ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ករក​ឃើញ​វីរុស​ដ៏​កម្រ​១​ប្រភេទ​ជា​លើក​ដំបូង​ឆ្លង​លើ​មនុស្ស

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា បាន​ប្រកាស​រក​ឃើញ​ករណី​ដំបូង​ក្នុង​រយៈ

សហរដ្ឋអាមេរិក ៖ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា បាន​ប្រកាស​រក​ឃើញ​ករណី​ដំបូង​ក្នុង​រយៈពេល​ជិត​២​ទស​វត្ស និង​ជា​ករណី​ដ៏​កម្រ​នៃ​វីរុស «​អុត​ស្វា​» (Monkeypox) ដែល​កើត​លើ​មនុស្ស​ត្រូវ​បាន​រក​ឃើញ​ក្នុង​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​គេហទំព័រ Live Science​។

អ្នកជំងឺ​ដំបូង​ដែល​ត្រូវ​បាន​រក​ឃើញ​មាន​វីរុស​អុត​ស្វា ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ដា​ឡាស់ គឺជា​ពលរដ្ឋ​រស់នៅ​ទីក្រុង​នេះ​ផ្ទាល់​តែ​ម្តង​។ ដែល​បាន​វិល​ត្រឡប់​ពី​រដ្ឋ​ឡា​ហ្គោ​ស នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា ចូល​មក​ដល់​រដ្ឋ​តិច​សាស់​វិញ កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា កន្លង​ទៅ​។ ដោយ​បាន​ឈប់​ប្តូរ​ជើងហោះហើរ​នៅ​ទីក្រុង​អា​ត្ល​ង់​តា ក្នុង​រដ្ឋ Georgia កាលពី​ថ្ងៃ​ទី​៨ ខែ​ដដែល​។

CDC ជឿ​ថា ហានិភ័យ​នៃ​ការ​សាយភាយ​ដល់​អ្នក​ធ្វើ​ដំណើរ​ដទៃ​ទៀត នៅ​ឯអាកាស​យានដ្ឋាន​តាម​រយៈ​ដំណក់ទឹក​ផ្លូវដង្ហើម​គឺ​មាន​កម្រិត​ទាប​។ ដោយសារ​តែ​បច្ចុប្បន្ន​អ្នកដំណើរ​ទាំងអស់​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ការពារ អំឡុង​ពេល​វិបត្តិ​កូ​វី​ដ​១៩​។

CDC បាន​អះអាង​ថា នេះ​ជា​ករណី​ដំបូង​បង្អស់​នៃ​វីរុស​អុត​ស្វា​កើតឡើង​លើ​មនុស្ស ដែល​ត្រូវ​បាន​រាយការណ៍​នៅ​សហរដ្ឋអាមេរិក ចាប់តាំងពី​ឆ្នាំ ២០០៣ ដែល​ត្រូវ​បាន​រក​ឃើញ​លើ​សត្វ​ឆ្កែ​ចិញ្ចឹម​។ អំឡុង​ពេល​វីរុស​នេះ កំពុង​តែ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង ក្រោយ​ការ​ឆ្លង​រាលដាល​ពី​សត្វ​កណ្តុរ​នៅ​អាហ្វ្រិក និង​បាន​ឆ្លង​ដល់​មនុស្ស​នៅ​ទីនោះ​ចំនួន​៤៧​នាក់ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន NBC News ។

សូម​ជម្រាប​ជូន​ថា វីរុស​អុត​ស្វា ឬ Monkeypox គឺជា​ជំងឺ​ដ៏​កម្រ​មួយ ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​ផ្តាសាយ និង​ហើម​កូនកណ្តុរ​។ ហើយ​វិ​វត្ត​ទៅ​ជា​មាន​កន្ទួល​រាលដាល​លើ​មុខ និង​ដងខ្លួន​។ ហើយ​ការ​ឆ្លង​រោគ​ភាគច្រើន​មាន​រយៈពេល​ពី ២-៤​ស​ប្តា​ហ៍​។ វីរុស​នេះ ភាគច្រើន​កើតឡើង​នៅ​តំបន់​ដាច់​ស្រយាល​នៅ​អាហ្វ្រិក​កណ្តាល និង​ខាងលិច​។ ដោយ​វា​រស់នៅ​ក្នុង​សត្វ​រួម​មាន​ទាំង​ស្វា និង​កណ្តុរ​។ ប៉ុន្តែ​ពេល​ខ្លះ​វា​អាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ផង​ដែរ​។ ហើយ​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត គឺ​តាម​រយៈ​ការ​ប៉ះពាល់​នឹង​ដំណក់ទឹក​ផ្លូវដង្ហើម ដែល​ចូល​ក្នុង​ខ្លួន​តាម​ភ្នាស​រំអិល​ក្នុង​ភ្នែក​, មាត់ និង​ច្រមុះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ