ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​១ក្រុមធ្វើសកម្មភាពសម្រេច​នៅ​ជ្រោយចង្វារ​បាន​១​ថ្ងៃ ក៏​អស់លក្ខណ៍​​ក្នុង​សង្កាត់​​គីឡូម៉ែត្រ​លេខ​៦

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ដល់​

រាជធានី​ភ្នំពេញ ៖​ ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ដល់​សំបុក និង​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង បន្ទាប់​ពី​ធ្វើ​សកម្មភាព​ធា.ក់​ជន​រង​គ្រោះ​ប្ល.ន់​យក​ម៉ូតូ​ ​កាលពី​វេលា​ប្រមាណ​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ​ខែ​ក​ក្ក​​ដា ឆ្នាំ​២០២១​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​ចំបក់​មាស​ សង្កាត់​បាក់​ខែង​ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ។

ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​មួយក្រុមខាងលើ​នេះ​បាន​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១​នៅ​ចំណុច​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ​ខណ្ឌ​ឬ​ស្សី​កែវ ​រាជធានីភ្នំពេញ បន្ទាប់​ពី​ប្ល.ន់​យក​ម៉ូតូ​បាន​១​ថ្ងៃ​។

ជនសង្ស័យ​​​ទាំង​​៥នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួម​មាន ​១-​ឈ្មោះ​ណ​ន មុន្នី​រស្មី​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ (​មាន​សារធាតុ​ញៀ.ន​) ២-​ឈ្មោះ អឿ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ (មាន​សារធាតុ​ញៀ.ន​) ៣-​ឈ្មោះ ប្រាក់ សិលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ (​មាន​សារធាតុ​ញៀន​), ៤-​ឈ្មោះ វ៉ា វិ​រះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ (​មាន​សារធាតុ​ញៀ.ន​) និង​៥-​ឈ្មោះ ជា សុភ​ត្ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ។ ​ជនសង្ស័យ​ទាំង​៥​នាក់​សុទ្ធតែ​ជា​​អ្នក​ញៀ.ន​ថ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌ​ឫស្សី​កែវ​ រាជធានីភ្នំពេញ ។ ចំណែក​ជន​រងគ្រោះ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ប្ល.ន់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

តាម​​ប្រភព​ព័ត៌មាន​​បាន​អោយ​ដឹង​ថា នៅ​វេលា​យប់​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១៦ ខែ កក្កដា ​ជនសង្ស័យ​ទាំង​៥​នាក់ បាន​ធ្វើ​សកម្ម​ភាព​ធាក់​ម៉ូតូ​ផ្តួល ប្ល.ន់​យក​ម៉ូតូ នៅ​តាម​ផ្លូវជាតិ​លេខ​៦ ​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ​រាជធានីភ្នំពេញ ។ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​សម្រេច ក្រុម​ជនសង្ស័យ​ក៏បាន​គេច​ទៅ​សំងំ​លាក់ខ្លួន​បាន​តែ​១​ថ្ងៃ ហើយ​ត្រូវ​បាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ស្រាវជ្រាវ ឃាត់ខ្លួន បាន​ទាំង​សំបុក​តែ​ម្តង ។

នៅ​ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​​​មួយក្រុម​ខាងលើ​​នេះ​ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង​ ក្នុងនោះ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​ស ផ្លា​ក​លេខ កំពង់ធំ 1K-8528​ ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ និង​១​គ្រឿង​ទៀត​ម៉ាក​ស្មាស់​វី​ ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ​ 1​AW-1401 ​ជា​របស់ក្រុមជនសង្ស័យ​មធ្យោបាយ​​ជិះ​ធ្វើ​សកម្មភាព​​។

ជនសង្ស័យ​ទាំង​៥​នាក់​​ខាងលើ​ ​​ត្រូវ​បាន​កម្លាំង​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​ ៕​

រាជធានី​ភ្នំពេញ ៖​ ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ដល់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ