ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តមបណ្ឌិត ​សុខ អាន ៖ ​កីឡានំាមកនូវការ​លើកកម្ពស់ស្មារតី​សន្តិភាព​សម្រាប់មនុស្សជាតិ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖​ ​ឧបនាយករដ្ឋមន្រ្តី​​ ​រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្រ្តីនិង​ជាប្រធាន​សហព័ន្ឋប៉េតង់​​កម្ពុជា ​ឯកឧត្តមបណ្ឌិតសភាចារ្យ ​​​សុខ អាន ​ ​​បានមាន…

រាជធានីភ្នំពេញ ​៖​ ​ឧបនាយករដ្ឋមន្រ្តី​​ ​រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្រ្តីនិង​ជាប្រធាន​សហព័ន្ឋប៉េតង់​​កម្ពុជា ​ឯកឧត្តមបណ្ឌិតសភាចារ្យ  ​​​សុខ អាន ​ ​​បានមាន​ប្រសាសន៍​​នៅប៉ុន្មាននាទីមុននេះថា ​កីឡាមិនត្រឹមតែនំាមក​នូវសុខភាពប៉ុណ្ណោះទេ​ ប៉ុន្តែវាបាននំាមកនូវការ​លើកកម្ពស់ស្មារតី​សន្តិភាពសម្រាប់​មនុស្សជាតិនោះថែមទៀត ។

ឯកឧត្តម​បណ្ឌិតសភាចារ្យមាន​ប្រសាសន៍ខាងលើបែបនេះបាន​ធ្វើឡើងក្នុងឱកាស ​ឯកឧត្តមបានអញ្ជើញ​ជាអធិបតីក្នុង​​ពិធីបើកការ​ប្រកួត​កីឡាប៉េតង់​ជ្រើសរើស​​ ជើងឯក​ទ្វីបអាស៊ី​ ​​ដែលកំពុងបា្ររព្ឋធ្វើ​នៅ​​ក្នុងពហុកីឡដ្ឋាន​ជាតិអូឡំាពិក ​ ​​ក្នុងរាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី១៧​ ធ្នូ ២០១៥ ។

គួរបញ្ជាក់ថា​ ​​ការប្រកួតកីឡាប៉េតង់​ជ្រើសរើស​​ជើងឯកទ្វីបអាស៊ីលើកទី១៩​ ​​ដែលកម្ពុជាជា​ម្ចាស់ផ្ទះនាពេលនេះ ​​​មានកីឡាករកីឡា​ការិនី​​មកពី១២ប្រទេសចូលរួម​ ក្នុងនោះ​មាន​កម្ពុជា​ ​ថៃ ​ឡាវ វៀតណាម​ ​សិង្ហបុរី ម៉ាឡេស៊ី ​​ជប៉ុន ឥណ្ឌា​ ​ឥណ្ឌូនេស៊ី ​ប្រ៊ុយណេ ​​តៃវ៉ាន់ ​ និងប្រទេសម៉ុងហ្គោលី ​៕