ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​អូ​ឡាំ​ពិ​កបាន​បើក​ឡើង​វិញ​ហើយ តែ​តម្រូវ​ឱ្យទៅ​យក​សំណាក​លើក​ទី​២​សិន

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ផ្សារ​អូ​ឡាំ​ពិ​ក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង និង​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចាប់តាំងពី​ថ្ងៃ​ទី​០៣ ខែ កក្កដា ឆ្នាំ​២០២១ អស់​រយៈពេល​១៤​ថ្ងៃ​មក​ហើយ​នោះ​។ លុះ​មក​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ នេះ​ដែរ សាលា​រាជធានី​ភ្នំពេញ ក៏​បាន​សម្រេច​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ផ្សារ​អូ​ឡាំ​ពិ​ក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង និង​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចាប់តាំងពី​ថ្ងៃ​ទី​០៣ ខែ កក្កដា ឆ្នាំ​២០២១ អស់​រយៈពេល​១៤​ថ្ងៃ​មក​ហើយ​នោះ​។ លុះ​មក​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ នេះ​ដែរ សាលា​រាជធានី​ភ្នំពេញ ក៏​បាន​សម្រេច​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​ផង​ដែរ ដោយ​គណៈកម្មាធិការ​ផ្សារ​បាន​តម្រូវ​អោយ​បងប្អូន​អាជីវករ បុគ្គលិក កម្មករ ម៉ូតូឌុប ម៉ូតូ​កង់​បី អ្នក​រត់​តាក់ស៊ី ទាំងអស់​នាំ​គ្នា​ទៅ​យក​សំណាក​លើក​ទី​២ ទើប​អាយ​មក​បើក​អាជីវកម្ម​វិញ​។

បើ​តាម​គណៈកម្មការ​ផ្សារ​អូ​ឡាំ​ពិ​ក បាន​បញ្ជាក់​ថា គណៈកម្មការ​គ្រប់គ្រង​ផ្សារ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អូ​ឡាំ​ពិ​ក សូម​គោរព​ជម្រាប​ជូន​ដល់​បងប្អូន​អាជីវករ បុគ្គលិក កម្មករ ម៉ូតូឌុប ម៉ូតូ​កង់​បី អ្នក​រត់​តាក់ស៊ី និង​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក​ទាំងអស់ ទៅ​យក​សំណាក​លើក​ទី​២ នៅ​វិទ្យាល័យ​ទួល​ស្វាយព្រៃ មុន​មក​បើក​អាជីវកម្ម​ឡើង​វិញ ប្រសិនបើ​បងប្អូន​មិន​មាន​ក្រដាស់​បញ្ជាក់​ពី​លទ្ធផល​អវិជ្ជមាន​ទេ យើងខ្ញុំ​មិន​ទាន់​អាច​ឲ្យ​បង​ធ្វើ​អាជីវកម្ម​បាន​ឡើយ​។

គណៈកម្មការ​ផ្សារ​អូ​ឡាំ​ពិ​ក បាន​បញ្ជាក់​បន្ត​ថា យើងខ្ញុំ​សង្ឃឹម​ជឿជាក់​ថា បងប្អូន​នឹង​រួសរាន់​ទៅ​យក​សំណាក​បាន​គ្រប់​ៗ​គ្នា ដើម្បី​បន្ត​និរន្តរភាព​អាជីវកម្ម​ឡើង​វិញ​។ សូម​អរគុណ​! ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្សារ​អូ​ឡាំ​ពិ​ក ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ចេញ​សេចក្តីសម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូ​ឡាំ​ពិ​ក មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ខណៈ​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ កើត​ឡើងជា​ថ្មី​នៅ​ក្នុង​ចំណោម​បុគ្គលិក កម្មករ និង​អាជីវករ ដូច្នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទើប​សម្រេច​ផ្អា​ត​បណ្តោះអាសន្ន​សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់តាំងពី​វេលា​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ ២០២១​។

គួរ​បញ្ជាក់​ទៀត​ថា លុះ​មក​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ បន្ទាប់​ពី​បាន​អនុវត្ត​វិធានការ និង​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្ដែង សាលា​រាជធានី​ភ្នំពេញ ក៏​បាន​សម្រេច​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ ចំពោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូ​ឡាំ​ពិ​ក មា​នទី​តាំងនៅ​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ តទៅ បន្ទាប់​ពី​បាន​អនុវត្ត​វិធានការ និង​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ