ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​បង្កប់​វង់​អាប៉ោង​ជ្រក​ក្រោម​ស្លាក​ឆ្នោត​ក្នុងស្រុក​នៅ​ហាង​កាហ្វេ​នៅ​ស្រុក​កំពង់​រោ​ទ៌

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​អ្នក​ញៀន​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​បង្កប់​វង់​អាប៉ោង នៅ​ក្នុង​ហាង​កាហ្វេ ជ្រក​ក្រោម​ស្លាក​យីហោ លក់​ឆ្នោត​ក្នុងស្រុក​តាម​អន​ឡាញ ដែល​ជា​ល្បែងស៊ីសង​មួយ​ប្រភេទ​មាន​អាជ្ញា​ប​ណ្ណ័​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​បង្ក្រាប និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​សហគមន៍ ។…

ខេត្តស្វាយរៀង ៖ មាន​អ្នក​ញៀន​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​បង្កប់​វង់​អាប៉ោង នៅ​ក្នុង​ហាង​កាហ្វេ ជ្រក​ក្រោម​ស្លាក​យីហោ លក់​ឆ្នោត​ក្នុងស្រុក​តាម​អន​ឡាញ ដែល​ជា​ល្បែងស៊ីសង​មួយ​ប្រភេទ​មាន​អាជ្ញា​ប​ណ្ណ័​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​បង្ក្រាប និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​សហគមន៍ ។

ដោយ​មាន​អ្នក​ញៀន​ល្បែង​មក​ផ្តុំ​គ្នា​ភ្នាល់មាន់​ជល់ និង​ចាក់​អាប៉ោង​ប្រមាណ​ជា​៥០​នាក់ បាន​មក​បំពាក់​បំ​ពូន​គ្នា​ភ្នាល់​ជល់​មាន់នៅ​ក្នុង​ហាង​កាហ្វេ នៅ​ចំណុច​ផ្លូវលំ​ខាងលិច​វត្ត​កោះអណ្តែត​ចម្ងាយ​ជិត​១,០០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ថ្មី​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទ៌ ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ថ្មី​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ហាង​កាហ្វេ​លួច​បើក​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ និង​ចាក់​អាប៉ោង​ក្រោម​ស្លាក​យីហោ ឆ្នោត​ឡូ​តូ ដែល​ជា​ឆ្នោត​ក្នុងស្រុក​មាន​អាជ្ញា​ប​ណ្ណ័ ដែល​មាន​ម្ចាស់​ឈ្មោះ វុ​ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​កាហ្វេ មាន​ទីលំនៅ​កើតហេតុ​ខាងលើ​បាន​បើក​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ បង្កប់​វង់​អាប៉ោង​ជ្រក​ក្រោម ស្លាក​យីហោ​ឆ្នោត​ឡូ​តូ ។

ករណី​នេះ ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប​នៅ​វេលា​ម៉ាង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ កក្កដា ២០២១ នៅ​ភូមិ​ថ្មី​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទ៌ ។

បើ​តាម​ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ល្បែងភ្នាល់​ជល់​មាន់ តាម​អន​ឡាញ បង្កប់​វង់​អាប៉ោង ក្រោម​ស្លាក​យីហោ​លក់​ឆ្នោត​ឡូ​តូ តាម​អន​ឡាញ​នៅ​ក្នុង​ហាង​កាហ្វេ​នេះ ប្រភព​បន្ត​ទៀត​ថា ផ្ទះ​លក់​កាហ្វេ​ដែល​មាន​ម្ចាស់​ឈ្មោះ វុ​ធ នេះ គឺ​បាន​បើក​លេងល្បែង​ស៊ីសង​យូរ​ឆ្នាំ​មក​ហើយ បើ​និយាយ​ឲ្យ​សាមញ្ញ គឺ​ដុស​ស្លែ​ទៅ​ហើយ ។

ប្រភព​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​មានការ​លំបាក​ចិត្តជា​ខ្លាំង​ដោយ លោក​ប្តី​របស់​ពួក​គាត់​បាន​ញៀន​ល្បែងភ្នាល់​ជល់​មាន់ និង​ចាក់​អាប៉ោង រាល់ថ្ងៃ​ចាប់ពី​ព្រលឹម​រហូត​ដល់​យប់ ជួនកាល​ឲ្យ​តែ​ម៉ោង​២​រសៀល គឺ​ចេញពីផ្ទះ​ហើយ ដោយ​ប្រាប់​ថា ទៅ​ផឹក​កាហ្វេ ផឹក​កាហ្វេ ចាប់ពី​ម៉ោង​០២​រសៀល​ដល់​ម៉ោង​០៥​ម៉ោង​០៦​ល្ងាច ការ​ពិត​គឺ​ទៅ​លេងល្បែង​ភ្នាល់​ជល់​មាន់ និង​ចាក់​អាប៉ោង​នៅ​ក្នុង​ហាង​កាហ្វេ​សោះ ។

ខ្មោច​ល្បែង បា​នប​ង្វ​ក់ គ្មាន​ពេល​ជួយ​រកស៊ី​ប្រពន្ធ​កូន​ទេ ពេល​ចាញ់ល្បែង​អស់​លុយ​ប្រើ​អំពើ​ហិង្សា លើ​ប្រពន្ធ​កូន​ក៏​មាន​ពិសេស​ខ្លាច​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩​មក​គ្រួសារ ។

បើ​តាម​អ្នក​រស់នៅ​ជិត​ហាង​កាហ្វេ​នោះ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ គឺ​មាន​អ្នក​មក​លេងល្បែង​ម្នាល់​ជល់​មាន់​តាម​អន​ឡាញ ចាក់​អាប៉ោង និង​ចាក់​ឆ្នោត​ឡូ​តូ​តាម​អន​ឡាញ​នេះ​ច្រើន​រាល់ថ្ងៃ​មិន​តិច​ជាង​៥០​នាក់​ទៅ​៦០​នាក់ ចាក់​ភ្នាល់​គ្នា​ហ៊ោ​ក្រេវ​ៗ គ្មាន​ខ្លាច ញញើត​សមត្ថកិច្ច​ឡើយ ។

ទាក់ទិន​ករណី​ខាងលើ លោក​សុច ពិសី អភិបាលស្រុក​កំពង់​រោ​ទ៌​បាន​មាន​ប្រសាសន៍​ថា លោក និង​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី​ចុះ​ទៅ​ពិនិត្យ​មើល ។

ចំពោះ​លោកនាយ​ប៉ុ​ស្ត​រដ្ឋបាល​ឃុំ​ថ្មី​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​នេះ​មែន ដោយ​សមត្ថកិច្ច​ធ្លាប់​ចុះ​ទៅ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ចំនួន​២​លើក​មក​ហើយ តែ​មិន​រាងចាល សមត្ថកិច្ច​បាន​ឲ្យ​ដក​ទូរទស្សន៍​ចេញ ក៏​ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​យល់ព្រម ដោយ​គេ​សំអាង​ថា គេ​លក់​ឆ្នោត​ឡូ​តូ​តាម​អន​ឡាញ ឆ្នោត​ឡូ​តូ មាន​អាជ្ញា​ប​ណ្ណ័​ដូច្នេះ​ទើប​ពិបាក​បង្ក្រាប ក៏​ប៉ុន្តែ​ពេល​សមត្ថកិច្ច​ដកថយ​គេ​បើក​ល្បែងភ្នាល់​ជល់​មាន់ ចំណែក​បង្កប់​វង់​អាប៉ោង​លោក​មិនដឹង​ទេ ដោយ​លោក​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​០៣​ថ្ងៃ​ហើយ​។

ចំណែក​ប្រជាពលរដ្ឋ​ភូមិ​ថ្មី សូម​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ ក៏​ដូច​សមត្ថកិច្ច សូម​មេត្តា ចុះ​បង្ក្រាប​និង​ធ្វើ​កិច្ចសន្យា ឈប់​ឲ្យ​បើក​ល្បែងភ្នាល់​ជល់​មាន់ លេងល្បែង​ស៊ីសង​ទៀត និង​សូមកុំ​អនុញ្ញាតិ​ឲ្យ​បើក​ទទួលភ្ញៀវ​ចូល​លេងល្បែង​ភ្នាល់​ឬ ជួបជុំ​ផឹក​កាហ្វេ មាន​គ្នា​ច្រើន ឲ្យ​ចូលរួម​អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​រក្សា​គម្លាត និង​ចូលរួម​អនុវត្ត​វិធា​ការ​៣​កុំ ៣​ការពារ របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​កូ​វី​ដ​ទៅ​សហ​គន៍ ។

ទាក់ទិន​ករណី​នេះ​ដែរ ឈ្មោះ​វុ​ធ ម្ចាស់​ហាង​កាហ្វេ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​គាត់​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ជួប​សម្ភាសន៍​ឡើយ ។

ករណី​នេះ​ដែរ បុរស​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នកលេង​ធំ គឺ​ចាប់ពី​៥​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល បើ​ចាក់​ជា​ដុល្លារ ចាប់ពី​១០​ដុល្លារ​ទៅ​១០០​ដុល្លារ អ្នក​ចាក់​អាប៉ោង​ចាប់ពី​៥,០០០​រៀល​ទៅ​១០​ម៉ឺន​រៀល ។

ពេល​អាជ្ញាធរ​មានកា​មមារ​ញឹក​ក្នុង​ការ​ចុះ​ស្រាវជ្រាវ អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ និង​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ទើប​មាន​អ្នក​ឆ្លៀតឱកាស​ប្រព្រឹត្តិ​បទល្មើស​បែប​នេះ ។ មហាជន​កំពុង​តាមដាន​ចំណាត់ការ​នេះ​ហើយ​តើ​មាន​ប្រសិទ្ធិ​ភាព​ឬទេ​ទាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ