ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្វាយរៀង បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​ និង​អ្នកពាក់ព័ន្ធត្រូវធ្វើសំណាក

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ និង​ចេញ​សេចក្តីជូនដំណឹង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែល​ធ្លាប់​ពាក់ព័ន្ធ​ត្រូវ​យក​សំណាក ។…

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ និង​ចេញ​សេចក្តីជូនដំណឹង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែល​ធ្លាប់​ពាក់ព័ន្ធ​ត្រូវ​យក​សំណាក ។

សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែល​ធ្លាប់​ពាក់ព័ន្ធ​ជាមួយ ឈ្មោះ ជេ​ត សុផល ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ​ជា​អ្នក​លក់ដូរ នៅ​ផ្សារ​កំពង់ត្រាច ភូមិ​តា​ត្រាវ និង​ឈ្មោះ ជេ​ត អុ​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​អ្នក​លក់ដូរ នៅ​ផ្សារ​កំពង់ត្រាច រស់នៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ផ្សារ​កំពង់ត្រាច ស្រុក​រមាស​ហែក ។

គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២១ ឈ្មោះ ងួ​ន សាន ភេទ​ស្រី អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ជា​ដេប៉ូ​បោះ​ដុំ និង​រាយ​ភេសជ្ជៈ​សុខ កុសល ស្ថិត​នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

គិត​ចាប់ពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២១ ឈ្មោះ​សុខ ចាន់​ថន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​អ្នកលក់​ទូរស័ព្ទ​រស់នៅ​ភូមិ​ស្វាយ​រៀង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ហាង​លក់​ទូរស័ព្ទ​ដៃ​សុខ ចាន់​ថន ស្ថិត​នៅ​ភូមិ​ស្វាយ​រៀង​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង គិត​ចាប់ពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២១ ។

សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ (#COVID-19) ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ។

សម្រាប់​អ្នក​ដែល​មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល​១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ