ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​កៅស៊ូ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ទំហំ​ទឹកប្រាក់​ជាង​១៥៧​លាន​ដុល្លារ​អា​មេ​រិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ នៅ​ក្នុង​ឆមាស​ទី​១​ដើមឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ​សរុប​មាន​ជាង​១០២​ពាន់​តោន​ គិត​ជា​ទំហំ​សាច់ប្រាក់​ជាង​១៥៧​លាន​ដុ​លា្ល​រអា​មេ​រិ​ក កើនឡើង​ប្រមាណ​ជា​៨៧​លាន​ដុល្លារ​មេ​រិ​ក​ឬ​ស្មើ​ប្រមាណ​១២៣% បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា​ និង​ឆ្នាំ​២០២០​។ យោង​តាម​របាយការណ៍​បូក​សរុប​ការងារ គយ…

រាជធានី​ភ្នំពេញ ​៖ នៅ​ក្នុង​ឆមាស​ទី​១​ដើមឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ​សរុប​មាន​ជាង​១០២​ពាន់​តោន​ គិត​ជា​ទំហំ​សាច់ប្រាក់​ជាង​១៥៧​លាន​ដុ​លា្ល​រអា​មេ​រិ​ក កើនឡើង​ប្រមាណ​ជា​៨៧​លាន​ដុល្លារ​មេ​រិ​ក​ឬ​ស្មើ​ប្រមាណ​១២៣% បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា​ និង​ឆ្នាំ​២០២០​។

យោង​តាម​របាយការណ៍​បូក​សរុប​ការងារ គយ និង​រដ្ឋាករ​ប្រចាំឆមាស​ទី​១ ​ឆ្នាំ​២០២១ ថ្មី​ៗ​គូសបញ្ជាក់​ថា​«​កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ​មាន​ចំនួន ១០២.៨ ពាន់​តោន មាន​តម្លៃ ១៥៧.៦ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ ៤៥.៦ ពាន់​តោន (៧៩.៧%) ឬ​ប្រមាណ ៨៧ លាន​ដុល្លារ​អា​មេ​រិ​ក (១២៣.២%) »​។

ការ​នាំ​ចេញ​កៅស៊ូ​មាន​កំណើន​ខ្ពស់​នេះ ត្រូវ​បាន​អ្នក​វិនិយោគ​ក្នុង​ស្រុកលើ​ដំណាំ​កៅស៊ូ​មើលឃើញ​ថា ការ​ដាំ​ដុះ​កៅស៊ូ​លក្ខណៈ​គ្រួសារ ក្រុមហ៊ុន​មានការ​កើនឡើង​។

លោក ឧកញ៉ា លឹ​ម ហេង អ្នក​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​ក្នុងស្រុក​មួយ​បាន​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៦​កក្កដា​នេះ​ថា ការ​នាំ​ចេញ​កៅស៊ូ​កើនឡើង​នេះ ដោយសារ​ផ្ទៃដី​ដាំ​កៅស៊ូ​លក្ខណៈ​គ្រួសារ​និង​ក្រុមហ៊ុន​សម្រុក​ដាំ​ច្រើន​ណាស់ ទាំង​ដី​សម្បទាន​សេដ្ឋកិច្ច​។​ដូច្នេះ​ការ​នាំ​ចេញ​កៅស៊ូ​កើនឡើង​ខ្ពស់​នេះ វា​ជា​សញ្ញា​មួយ​បង្ហាញ​ថា​កៅស៊ូ​ចាប់ផ្តើម​ចៀរ​ជ័រ​បាន​ច្រើន​ហើយ​វា​នឹង​កើន​ង​ឡើងជា​រៀង​រាល់​ឆ្នាំ​ពី​ឥលូវ​ទៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​។

តាម​លោក​ឧកញ៉ា លឹ​ម ហេង តម្លៃ​ជ័រកៅស៊ូ​នៅ​ក្នុង​ខែ​កន្លង​មកនេះ​វា​លើង​ចុះ​អត់​ទៀង ប៉ុន្តែ​អាច​ទទួលយក​បាន​នៅ​បរិបទ​កូ​វី​ដ​១៩ ហើយ​នេះ​ជា​រឿង​ល្អ​សម្រាប់​កៅស៊ូ​គ្រូ​សារ​ក៏​ដូច​ជា​កៅស៊ូ​ក្រុមហ៊ុន ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ទាក់ទាញ​អ្នក​វិនិយោគ ឱ្យមក​បណ្តាក់ទុន បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត​នៅ​ស្រុក​ខ្មែរ ហើយ​បើ​មាន​រោងចក្រ​កែ​ច្នៃ​កៅស៊ូ​ក្នុង​ពីរ​ទៅ​បី​ថែម​ទៀត អាច​ទទួលយក​ជ័រ​ដែល​ផលិត​បាន​នៅ​ក្នុងស្រុក​អាច​ឈាន​ដល់​១០០%​។

លោក​ឧកញ៉ា លើក​ឡើង​ថាបើ​ជំងឺ​កូ​វី​ដ​១៩ បន្ត​អូស​បន្លាយ​រយៈពេល​វែង​ថែម​ទៀត វា​អាច​ប៉ះពាល់​ដល់​តម្លៃ​ជ័រកៅស៊ូ​ហើយ ព្រោះ​ការ​ប្រើប្រាស់​កៅស៊ូកង់​ឡាន​វា​នឹង​ថយ​ចុះ ។​ដូច្នេះ​តម្រូវការ​កៅស៊ូ​នៅ​លើ​ទីផ្សារ​ក៏​ថយ​ចុះ​ដែរ​។​កាលណា​មាន​បិទ​ខ្ពស់​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​វា​និង​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​កៅស៊ូ​ថយ​ចុះ ហើយ​ការ​ប្រើប្រាស់​កង់​រថយន្ត​ក៏​ថយ​ចុះ​ទៅ​តាម​នោះ​ដែរ​។

យោង​តាម​របាយការណ៍​របស់​ឯកឧត្តម វេ​ង​សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​កន្លង​មក​បង្ហាញ​ថា កម្ពុជា​មាន​ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤. ១៦០ ហិ​កតា ដែល​ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ២៩២. ៥០០ ហិ​កតា ស្មើនឹង​៧២% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ១១១. ៦៦០ ហិ​កតា ស្មើនឹង ២៨%​។

របាយការណ៍​ដដែល​គូសបញ្ជាក់​ថា​« ផលិតផល​ជ័រកៅស៊ូ​សរុប​រយៈពេល​៦​ខែ ឆ្នាំ​២០២១ សម្រេច​បាន​ចំនួន ១៣៣. ៣៦៧ តោន បាន​កើនឡើង​ចំនួន ៧. ២៧៨​តោន ស្មើនឹង​៥,៧៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ