ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ ធ្វើបុណ្យអោយសពអ្នកនេសាទបាត់ខ្លួន នៅក្នុងសមុទ្រ ខេត្តព្រះសីហនុ

2 ឆ្នាំ មុន
  • កំពត

កំព​ត៖ ក្រុមគ្រួសារ​សព រួមទាំងអ្នកភូមិ បានរៀបចំធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ​​បុរស ជាប្ដីឈ្មោះ លឹម វ៉ាន់នី អាយុ ៣៥​ឆ្នាំ​ បានស៊ី​ឈ្នួល…

កំព​ត៖ ក្រុមគ្រួសារ​សព រួមទាំងអ្នកភូមិ បានរៀបចំធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ​​បុរស ជាប្ដីឈ្មោះ លឹម វ៉ាន់នី អាយុ ៣៥​ឆ្នាំ​ បានស៊ី​ឈ្នួល ធ្វើជាអ្នកនេសាទ ចុះទូក ក្នុងសមុទ្រ ខេត្តព្រះសីហនុ។ប៉ុន្តែជាអកុសល បុរសជាជនរងគ្រោះ ឈ្មោះ លឹម វ៉ាន់នី នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ បានលាមង ស្រាប់តែស្រវ៉ាក់ នៅលើទូកបានទាក់ជើង​ដួលធ្លាក់​ពីលើទូកបាត់ខ្លួន រហូតរកមិនឃើញសព។

ទោះបីមានរុករកពីកងម៉ារីន​ការពារ​ដែនទឹក ក៏ដោយ ក៏​នៅតែរកសពមិនឃើញ ទើបនៅថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០២១ នេះ ក្រុមសាច់ញាតិរៀបចំធ្វើបុណ្យ នៅឯស្រុកកំណើត គឺភូមិស្ដេចគង់ ឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស។

បើ​តាម​ការ​រៀបរាប់ អោយដឹងពីស្ត្រី ឈ្មោះ ម៉េង ទុំ អាយុ ៤១​ឆ្នាំ​ ត្រូវជាប្រពន្ធជនរងគ្រោះ បាននិយាយ​ប្រាប់អោយដឹងថា គ្រួសារគាត់ មានកូនប្រុសៗ ចំនួន ២នាក់ ដោយសារតែមានជីវភាព ក្នុងគ្រួសារ​ក្រខ្សត់នោះ បុរសជាប្ដី ឈ្មោះ លឹម វ៉ាន់នី បានចេញពីផ្ទះ ទៅកំពង់សោម ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្តែ​បានទទួលដំណឹងនា​យប់ថ្ងៃទី១៤ ខែកក្កដាថា ប្ដីគាត់បាន​លាមង ក្នុងសមុទ្រជម្រៅទឹក២០ ម៉ែត្រ កំពង់តែលាមងស្រវ៉ាក់ បានទាក់ជើង បណ្ដាលអោយដួលធ្លាក់បុរសជាប្ដី ទៅក្នុង​ទឹកបាត់ទៅ។

តាំងពីបាត់ខ្លួននោះ មកថៅកែទូក និងកងម៉ារីន បានជួយរកសពដែរ តែរកមិនឃើញ ក៏ត្រឡប់មកស្រុកកំណើត​ធ្វើបុណ្យ​អោយប្ដី ដោយមានតែរូបថតប៉ុណ្ណោះ។ ទាំងម្ដាយជនរងគ្រោះទាំងប្រពន្ធជនរងគ្រោះ សុំអោយអាជ្ញាធរខេត្តព្រះសីហនុ ជួយស្វែងរកសពប្ដី ដែលបានបាត់ខ្លួន នៅក្នុងសមុទ្រផង៕ កែវ ឆាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ