ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិរាជ​កែង​ឆេះ​ជង្គង់​ហោះ អេ ភូ​ថង ធូរស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិត តែ​មាន​ជំងឺ​លើស​ជាតិ​អាស៊ីត ខ្លាញ់​រុំ​បេះដូង សម្ពាធ​សរសៃ​បេះដូង និង​លើស​ជាតិ​ស្ករ ស្រប​ពេល​ដែល​ខ្លួន​ក៏​មាន​ជំងឺ​កូ​វី​ដ​-១៩ ទៀត​នោះ ប៉ុន្តែ​អតីត​អ្នក​ប្រដាល់…

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិត តែ​មាន​ជំងឺ​លើស​ជាតិ​អាស៊ីត ខ្លាញ់​រុំ​បេះដូង សម្ពាធ​សរសៃ​បេះដូង និង​លើស​ជាតិ​ស្ករ ស្រប​ពេល​ដែល​ខ្លួន​ក៏​មាន​ជំងឺ​កូ​វី​ដ​-១៩ ទៀត​នោះ ប៉ុន្តែ​អតីត​អ្នក​ប្រដាល់ អធិរាជ​កែង​ឆេះ​ជង្គង់​ហោះ អេ ភូ​ថង បាន​អះអាង​តាម​រយៈ​ក្រុម​គ្រួសារ​ថា លោក​បាន​ធូរស្បើយ​ហើយ ក្រោយ​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ប្រមាណ​មួយ​អាទិត្យ នៅមជ្ឈមណ្ឌល​ព្យាបាលជំងឺ​កូ​វី​ដ​-១៩ ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

លោកស្រី សាំង សុ​ម៉ា​លី ភរិយា​របស់​លោក អេ ភូ​ថង ថែម​ទាំង​បាន​បញ្ជាក់​ប្រាប់បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ថា លោក អេ ភូ​ថង កាន់តែ​មាន​សុខភាព​ល្អ ព្រោះ​ព្យាយាម​ហាត់ប្រាណ និង​សម្រាក​ទៀងទាត់ ​តាម​វេជ្ជបញ្ជា​ ។

លោកស្រី សាំង សុ​ម៉ា​លី បន្ត​ថា ប្តី​បាន​ចូល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា កន្លង​ទៅ ស្រប​ពេល​ដែល​ជំងឺ​ចាស់​រើ​ឡើង​ផង ពេល​មាន​អាការ​ធ្វើ​ទុក ហើយ​ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក៏​ពិនិត្យ​ឃើញ​ថា ពិតជា​មាន​ជាតិ​អាស៊ីត​ឡើង​ខ្លាំង ខ្លាញ់​រុំ​បេះដូង​ខ្លាំង និង​សម្ពាធ​សរសៃឈាម​បេះដូង​ថែម​ទៀត ព្រោះ​លោក​ធាត់​ខ្លាំង ។ បន្ទាប់​មក ក្រុម​គ្រូពេទ្យ ក៏​បាន​ធ្វើតេស្ដ​សំណាក ដើម្បី​រៀបចំ​ឲ្យ​លោក​សម្រាក​ព្យាបាល​ជំងឺ បែរជា​ទទួល​បាន​លទ្ធផល វិជ្ជមាន​កូ​វី​ដ​-១៩ ទៅ​វិញ ទើប​សម្រេច​បញ្ជូន​លោក​យក​ទៅ​ព្យាបាល នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក តែ​ម្ដង ។ ដោយឡែក​លោកស្រី និង កូន​ៗ គឺ​ធ្វើតេស្ត​ច្រើន​ដង គឺ​អវិជ្ជមាន រហូត ។

លោកស្រី សាំង សុ​ម៉ា​លី បាន​បន្ថែម​ថា នៅ​ពេល​សម្រាក​ព្យាបាល ថ្ងៃ​ទី​១ នៅ​មជ្ឈមណ្ឌល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក លោក អេ ភូ​ថង ក៏​មាន​អាការ​រៀង​ធ្ងន់​បន្ដិច​ដែរ ព្រោះ​ជំងឺ​ប្រចាំការ តែ​ដោយ​មានការ​យកចិត្តទុកដាក់​មើលថែ និង​ព្យាបាល​ពី​សំណាក់​ក្រុម​គ្រួ​ពេទ្យ​ជួរ​មុខ នៅ​ថ្ងៃ​បន្ដបន្ទាប់ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ អាការ​របស់​ប្តី គឺ​បាន​ធូរស្រាល​ច្រើន​ហើយ ។

ម្យ៉ាងវិញទៀត លោក អេ ភូ​ថង និង​ក្រុម​គ្រួសារ ដែល​គ្រប់​អាយុ​ចាក់​វ៉ា​ក់ ក៏​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ រួច​ហើយ​ដែរ ។ អ្នកស្រី​ថា លោក​មិន​បាន​ប្រាស្រ័យ​ទាក់​ទាង​ជាមួយ​សិស្ស​គុន ឬ​កូន​ៗ​នោះ​ទេ លើកលែងតែ​ភរិយា​របស់​លោក ប៉ុន្ដែ​អ្នកស្រី សាំង សុ​ម៉ា​លី បាន​ធ្វើតេស្ដ​ជា​ច្រើន​លើក សុទ្ធតែ​ទទួល​បាន​លទ្ធផល អវិជ្ជមាន ពុំ​បាន​ឆ្លង​ពី​ស្វាមី​អ្នកស្រី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ