ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត​៖ ពេល​បោះ​មួយ​ជំហាន​ទៅ​មុខ ត្រូវ​គិត​ពី​ជំហាន​បន្ទាប់​ឱ្យ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២១​នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២១​នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក អំពី​សកម្មភាព​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការ​រៀបចំ​ទីតាំង សម្រាប់​ត្រៀម​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កម្រិត​មធ្យម និង​ធ្ងន់ ថ្នាក់​តំបន់ នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ២០២១​ម្សិលមិញ​។ ជាមួយនឹង​ការ​បង្ហោះ​សកម្មភាព​ការងារ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​នូវ​ទស្សនៈ ៖

ពេល​បោះ​មួយ​ជំហាន​ទៅ​មុខ ត្រូវ​គិត​ពី​ជំហាន​បន្ទាប់​ឱ្យ​ហើយ​។ លោក​បាន​សរសេរ​បន្ត​ថា ការ​វាយតម្លៃ ព្យាករណ៍​សភាពការណ៍ និង​ការ​កំណត់​គោលដៅ​អាទិភាព ព្រមទាំង​ការ​រៀបចំ​ផែនការ​ផ្អែក​លើ​មូលដ្ឋាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ និង​ការ​ចាត់តាំង​កម្លាំង មធ្យោបាយ សម្ភារ ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយ​តប ឬ​ដោះស្រាយ​បណ្តា​យថាហេតុ​ដែល​អាច​កើត​មាន​ឡើង​ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព គឺជា​កត្តា​គន្លឹះ​មួយ​ដ៏​សំខាន់​សម្រាប់​ជោគជ័យ​លើ​គ្រប់​ការងារ​។ កុំ​រង់ចាំ​ដល់​ពេល​សង្គ្រាម​ផ្ទុះ បាន​ចាប់ផ្តើម​ជ្រើសរើស​ទ័ព​យក​មក​ហ្វឹកហ្វឺន បំពាក់អាវុធ និង​រៀបចំ​ផែនការ​ប្រយុទ្ធ ព្រោះ​វា​អាច​ហួសពេល​បាត់​ទៅ​ហើយ​។

តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ថ្ងៃ​ទី​១៥ ខែកក្កដា ម្សិលមិញ​នេះ បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​មួយ​ចំនួន​ក្នុង​ខេត្តឧត្តរមានជ័យ ដើម្បី​រៀបចំ​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​កម្រិត​ស្រាល និង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​កម្រិត​ធ្ងន់ សម្រាប់​ពលករ​ដែល​វិល​ត្រឡប់ មក​ពី​ប្រទេស​ថៃ​។ និង​បន្ត​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​រៀបចំ​ទីតាំង សម្រាប់​ត្រៀម​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កម្រិត​មធ្យម​និង​ធ្ងន់ ថ្នាក់​តំបន់ នៅ​ខេត្តសៀមរាប​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ