ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nevercare លើក​ពាន​ជើងឯក​ថ្នាក់​ជាតិ​កីឡា​អេ​ឡិច​ត្រូ​និក​នៅ​បុណ្យ​សមុទ្រ

8 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រុម Nevercare​ដែល​បាន​លេង​យ៉ាង​ល្អ​តាំងពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នោះ បាន​ដណ្ដើម​យក​ពាន​ជើងឯក​កីឡា​E-Sport ឬ​ហៅ​ថា​កីឡា​អេ​ឡិច​ត្រូ​និក​បាន​សម្រេច​ហើយ បន្ទាប់​ពី​ប្រកួត​ឈ្នះ​ក្រុម Military

ខេត្តកំពត ៖ ក្រុម Nevercare​ដែល​បាន​លេង​យ៉ាង​ល្អ​តាំងពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នោះ  បាន​ដណ្ដើម​យក​ពាន​ជើងឯក​កីឡា​E-Sport ឬ​ហៅ​ថា​កីឡា​អេ​ឡិច​ត្រូ​និក​បាន​សម្រេច​ហើយ បន្ទាប់​ពី​ប្រកួត​ឈ្នះ​ក្រុម Military ក្នុង​លទ្ធផល ៥-៤​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ទឹកដី​ខេត្តកំពត ក្នុង​មហា​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៤ ឆ្នាំ ២០១៥ ។

ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ ទាំង​ក្រុម Nevercare​និង​ក្រុម Military សុទ្ធតែ​បាន​សិទ្ធិ​ទៅ​លេង​នៅ​ព្រឹត្តិការណ៍​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នា​ខែមករា ឆ្នាំ​២០១៦ ផង​ដែរ​។ ខណៈ​ដែល​ក្រុម​Willshowyou​ចំណាត់ថ្នាក់​លេខ​៣​មិន​បាន​សិ​ទិ្ធ​ទៅ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ឡើយ គឺ​សហព័ន្ធ​ជ្រើសរើស​តែ​២​ក្រុម​ប៉ុណ្ណោះ​។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​ឱ្យ​មានកម្ម​វិធី​ប្រកួត​តាម​បណ្ដា​ខេត្ត​-​ក្រុង​នេះ គឺជា​ផ្នែក​១​ដ៏​ល្អ​ក្នុង​ការ​ពង្រីក​វិស័យ​កីឡា​ឱ្យ​កាន់តែ​ផុសផុល ។  ព្រោះ​តាម​បណ្ដា​ខេត្ត​-​ក្រុង ក៏​សម្បូរ​ធនធាន​ដែរ ដូច្នេះ​យើង​ត្រូវការ​ជ្រើសរើស​ពួក​គេ​ដើម្បី​បណ្ដុះបណ្ដាល​ឱ្យ​ក្លាយជា​អត្ដ​ព​លិ​ក​អាជីព​នា​ថ្ងៃ​អនាគត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​លេខ​១​ទទួល​បាន​៣.០០០​ដុល្លារ​អា​មេ​រិ​ក ក្រុម​លេខ​២​ទទួល​បាន​២.០០០​ដុល្លារ​អា​មេ​រិ​ក និង​ក្រុម​លេខ​៣​ទទួល​បាន​៥០០​ដុល្លារ​អា​មេ​រិ​ក ៕