ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ស​ស៊ី​រីករាយ​ដែល​តុលាការ​សម្រេច​លុប​ចោល​រឿង​ក្តី​គេចពន្ធ

8 ឆ្នាំ មុន

សាលាដំបូង​ក្រុង​បា​សេ​ឡូ​ណា បាន​លុប​ចោល​បណ្តឹង​ចោទប្រកាន់​កីឡាករ លី​យ៉ូ​នេ​ល ម៉េ​ស​ស៊ី ខ្សែប្រយុទ្ធ​ក្លិប Barcelona ក្នុង​រឿង​ក្តី​គេចពន្ធ​ពី​ការ​ប្រកួត​មិត្តភាព​ចំនួន​៦​លើក​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ។ ការ​ប្រកួត​មិត្តភាព​ខាងលើ​បាន​រៀបចំ​

សាលាដំបូង​ក្រុង​បា​សេ​ឡូ​ណា បាន​លុប​ចោល​បណ្តឹង​ចោទប្រកាន់​កីឡាករ លី​យ៉ូ​នេ​ល ម៉េ​ស​ស៊ី ខ្សែប្រយុទ្ធ​ក្លិប Barcelona ក្នុង​រឿង​ក្តី​គេចពន្ធ​ពី​ការ​ប្រកួត​មិត្តភាព​ចំនួន​៦​លើក​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ។ ការ​ប្រកួត​មិត្តភាព​ខាងលើ​បាន​រៀបចំ​ឡើង​នៅ​អា​មេ​រិ​ក​, ម៉ិក​ស៊ិ​ក​, កូ​ឡុំ​ប៊ី និង​ប៉េ​រូ រយៈពេល​១៣​ខែ​ក្នុង​រវាង​ពី​ខែមិថុនា ២០១២ ដល់​ខែកក្កដា ២០១៣ ដោយ​ចោទប្រកាន់​ខ្សែប្រយុទ្ធ​ជនជាតិ​អា​ហ្ស​ង់​ទី​ន រូប​នេះ​បាន​ទទួល​ប្រាក់​ឈ្នួល​សរុប​១,៣៧​លាន​ដុល្លារ ប៉ុន្តែ​មិន​ព្រម​បង់ពន្ធ ។

ទាក់ទិន​នឹង​រឿង​ក្តី​ខាងលើ​នេះ​ចៅក្រម​បាន​សម្រេច​លុប​ចោល​បណ្តឹង​ចោទប្រកាន់​ម៉េ​ស​ស៊ី ប៉ុន្តែ​ជា​រឿង​ក្តី​១​ក្នុង​ចំណោម​រឿង​ក្តី​គេចពន្ធ​ចំនួន​៣​ដែល​ម៉េ​ស​ស៊ី​ត្រូវ​ប្រឈម​មុខ ។ ចំណែក​រឿង​ក្តី​២​ទៀត​បាន​កើតឡើង​ក្នុង​រវាង​ពី​ឆ្នាំ​២០០៧​ដល់​២០០៩ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើ​ប​អង្កេត​នៅឡើយ ៕