ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​២​ថ្ងៃ​ជាប់​គ្នា​! ជន់​លិច​ផ្លូវ​២​ខ្សែ ​និង​ហូរច្រោះ​ដាច់​ផ្លូវ​ជាង​២០​ម៉ែត្រ​ ក្នុងស្រុកម៉ាឡៃ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ លោក​វរៈសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ បានអោយ​ដឹង​ថា​ ​បន្ទាប់ពី​​មាន​ភ្លៀង​

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ លោក​វរៈសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ បានអោយ​ដឹង​ថា​ ​បន្ទាប់ពី​​មាន​ភ្លៀង​ធ្លាក់​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​ គឺ​ថ្ងៃ​ទី​១៤​ដល់​១៥ ខែ​ក​ក្ក​​ដា ឆ្នាំ​២០២១​ ​ធ្វើ​ឱ្យ​​ជំនន់​ទឹកភ្លៀង​ដែល​ធ្លាក់​ពីលើ​ភ្នំ​យាយ​សំ​ បណ្តាលឱ្យ​​ជន់លិច​ព្រៃ​សហគមន៍​រនាម​ដូន​សំ និង​ហូរ​ជន់​​លិច​ផ្លូវ​២​ខ្សែ ​ព្រមទាំង​​ហូរ​ច្រោះ​ដាច់​​ផ្លូវ​១​កន្លែង​មាន​​ប្រវែង​២០​ម៉ែត្រ​ និង​ប៉ះ​ពាល់​ផ្ទៈ​សំបែង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ផ្នែក​ខាងលើ​ផ្លូវ​ ស្ថិត​ក្នុង​​ភូមិ​បឹង​ជ​ម្រុ​ក ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​។

លោក​បាន​បញ្ជាក់​ថា​ នៅ​ពេល​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្លូវ​ចូល​ភូមិ​បឹង​ជ​ម្រុ​កខាងលើនេះ គេសង្កេត​​ឃើញ​​វត្តមាន​លោក​ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយ​រង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ និង​ផ្លូវ​ដែល​រង​ការ​ជន់​លិច​២​ខ្សែ ​និងផ្លូវ​ដែល​​ទឹក​ហូរ​ច្រោះ​ដាច់​ ​ព្រមទាំង​​ផ្ទះ​សំបែង​ប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់​ ដោយ​គ្រោង​កាយ​ដាក់​លូ​ចំនួន​២​កន្លែង​ ​នៅ​ថ្ងៃ​ទី​១៦ ខែ​ក​ក្ក​​ដា ឆ្នាំ​២០២១ ដើម្បី​រំដោះ​ទឹកជន់លិច​​ ​។

លោកបាន​បញ្ជាក់​​ទៀត​ថា ​ជំនន់​ទឹកភ្លៀង​ដែល​ធ្លាក់​ពី​ភ្នំ​យាយ​សំលិច​ព្រៃ​សហគមន៍​រនៀម​ដូន​សំ និងលិច​​ផ្លូវ ព្រមទាំង​ប៉ះ​ពាល់​ផ្ទះ​សំបែង​ប្រជាពលរដ្ឋ​នោះ ​គឺ​លិច​រាល់​ឆ្នាំ​ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​តែ​លិច​រយៈពេល​ខ្លី ហើយ​ក៏​​ស្រក​ទៅ​វិញ​នៅ​ពេល​ភ្លៀង​បាន​រាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ