ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្ងន់​ពាណិជ្ជកម្ម​បង្កើត​អត្រា​អាច​បត់បែន​ក្នុង​ការ​រក្សា​ស្ថិរភាព​ប្រាក់​យន់

8 ឆ្នាំ មុន

ប្រទេស​ចិន ៖ ធនាគារកណ្តាល​បាន​បង្ហាញ​ថា ប្រទេស​ចិន​មាន​បំណង​រក្សា​នូវ​ស្ថិរភាព​ប្រាក់​យន់ តាម​រយៈ​ការ​ចាត់វិធានការ​រឹតតែ​ខ្លាំង​ឡើង​ថែម​ទៀត​ចំពោះ​រូបិយប័ណ្ណ​របស់​ខ្លួន ធៀប​នឹង​កញ្ចប់​រូបិយប័ណ្ណ​បរទេស​ដទៃ​ទៀត

ប្រទេស​ចិន ៖ ធនាគារកណ្តាល​បាន​បង្ហាញ​ថា ប្រទេស​ចិន​មាន​បំណង​រក្សា​នូវ​ស្ថិរភាព​ប្រាក់​យន់ តាម​រយៈ​ការ​ចាត់វិធានការ​រឹតតែ​ខ្លាំង​ឡើង​ថែម​ទៀត​ចំពោះ​រូបិយប័ណ្ណ​របស់​ខ្លួន ធៀប​នឹង​កញ្ចប់​រូបិយប័ណ្ណ​បរទេស​ដទៃ​ទៀត ដើម្បី​បង្កើត​ប្រព័ន្ធ​អត្រា​ប្តូរ​ប្រាក់​អាច​បត់បែន​បាន ។

ធនាគារ​ប្រជាជន​ចិន ថ្មី​ៗ​នេះ​បាន​បញ្ចេញ​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ពាណិជ្ជកម្ម​មួយ​សម្រាប់​ប្រាក់​យន់ ដែល​ជា​ការ​វាស់​ស្ទង់​នូវ​តម្លៃ​ប្រាក់​យន់ ធៀប​នឹង​កញ្ចប់​រូបិយប័ណ្ណ​ចំនួន​១៣ នៃ​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​របស់​ចិន ។ ធនាគារ​ថែម​ទាំង​លើក​ឡើង​ថា ស​ន្ទ​ស្សន៍​នេះ​នឹង​ចេញផ្សាយ​ជា​រឿយ​ៗ ដែល​អាច​ពិនិត្យ​កាន់តែ​ហ្មត់ចត់​លើ​តម្លៃ​ប្រាក់​យន់​នេះ ។

ប្រាក់​ដុល្លារ​អា​មេ​រិ​ក ប្រាក់​អឺ​រូ និង​ប្រាក់​យេ​ន​ជប៉ុន គឺជា​សមាសភាព​ធំ​ជាងគេ​បំផុត​ចំនួន​៣​ក្នុង​កញ្ចប់​រូបិយប័ណ្ណ ដែល​ស្មើនឹង​២៦,៤%, ២១,៤% និង​១៤,៧% នៃ​កញ្ចប់​រូបិយប័ណ្ណ ។

គួរ​បញ្ជាក់​ដែរ​ថា ស​ន្ទ​ស្សន៍​នេះ​ត្រូវ​បាន​ចងក្រង​ដោយ​ប្រព័ន្ធ​ពាណិជ្ជកម្ម​លើ​រូបិយប័ណ្ណ​បរទេស​របស់​ចិន គឺ​មាន​កម្រិត​១០១.៤៥​ពិន្ទុ​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ដែល​បង្ហាញ​ថា ប្រាក់​យន់​បាន​ឡើងថ្លៃ​១,៤៥% បើ​ធៀប​នឹង​កញ្ចប់​រូបិយប័ណ្ណ​ដទៃ​ទៀត​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០១៤ កន្លង​មកនេះ ។

ស្រប​ពេល​នេះ​ដែរ ប្រាក់​យន់​បាន​ចុះ​ខ្សោយ​៥% បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​ស្ថិត​ក្រោម​អត្រា​ជា​ផ្លូវការ ។

ដោយឡែក Robobank របស់​ហូ​ឡង់​បាន​លើក​ឡើង​ថា មាន​ភាព​ស្រពេចស្រពិល​មួយ​ចំនួន​អំពី​ស្ថិរភាព​ប្រាក់​យន់​ចិន នៅ​ពេល​ដែល​មានការ​ទម្លាក់​ថ្លៃ​ខ្លាំង បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក នា​ពេល​ថ្មី​ៗ​នេះ ៕