វៀតណាមនឹងនាំចូលធ្យូងថ្មចាប់ពីឆ្នាំ2017 តទៅ
ប្រទេសវៀតណាម ៖ យោងតាមប្រធានសមាគមបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររ៉ែរបស់វៀតណាម (VIMA) លោក Nguyen Tien Chinh ឲ្យដឹងថា ៖ « ប្រទេសវៀតណាមនឹងក្លាយជាអ្នកនាំចូលធ្យូងថ្មចំនួន២,៣លានតោន
ប្រទេសវៀតណាម ៖ យោងតាមប្រធានសមាគមបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររ៉ែរបស់វៀតណាម (VIMA) លោក Nguyen Tien Chinh ឲ្យដឹងថា ៖ « ប្រទេសវៀតណាមនឹងក្លាយជាអ្នកនាំចូលធ្យូងថ្មចំនួន២,៣លានតោន
ប្រទេសវៀតណាម ៖ យោងតាមប្រធានសមាគមបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររ៉ែរបស់វៀតណាម (VIMA) លោក Nguyen Tien Chinh ឲ្យដឹងថា ៖ « ប្រទេសវៀតណាមនឹងក្លាយជាអ្នកនាំចូលធ្យូងថ្មចំនួន២,៣លានតោននៅក្នុងឆ្នាំ២០១៧ សម្រាប់ផលិតកម្មអគិ្គសនីក្នុងស្រុក » ។ លោកបានប្រកាសបែបនេះក្នុងសន្និសីទថាមពលមួយ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ កន្លងមក ។
សន្និសីទនេះមានទិសដៅស្វែងរកដំណោះស្រាយលើការគ្រប់គ្រងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿនសម្រាប់រ៉ែប្រេងកាត និងធ្យូងថ្មនៅប្រទេសវៀតណាម ។
ថ្មីៗនេះ ធ្យូងថ្មបម្រុងទុកសរុបទាំងអស់របស់វៀតណាមមានប្រមាណ៤៧ប៊ីលានតោន។ ក្នុងនោះធ្យូងថ្មបម្រុងដែលគេរំពឹងទុកមានចំនួន៣,៩ប៊ីលានតោន ។ នេះបើតាមការឲ្យដឹងពីលោក Le Van Duan អគ្គនាយករងក្រុមហ៊ុន VINACOMIN Industry Investment Consulting JSC ។
តាមការអះអាងពីប្រធានសមាគមខាងលើ ឱ្យដឹងថា ៖ « នៅឆ្នាំ២០២៥ ខាងមុខ បរិមាណនៃការនាំចូលធ្យូងថ្មនឹងមានចំនួន៤៨លានតោនហើយនៅឆ្នាំ២០៣០ នឹងមានប្រមាណជា៨០លានតោន » ។
លោកបន្តថា ៖ « ប្រទេសវៀតណាមអាចនាំចូលពីបណ្តាប្រទេសនាំចេញធ្យូងថ្មធំៗ ដូចជា ប្រទេសអូស្ត្រាលី ឥណ្ឌូណេស៊ី រុស្ស៊ី ឬអាហ្វ្រិកខាងត្បូង ប៉ុន្តែប្រទេសទាំងនោះមានបញ្ហារៀងៗខ្លួន » ។
ប្រទេសអូស្ត្រាលីមានគោលនយោបាយនាំចូលធ្យូងថ្មកម្រិតថេរ ប៉ុន្តែមានទំហំទឹកប្រាក់វិនិយោគខ្ពស់ ។ ចំណែកឥណ្ឌូណេស៊ីមានគុណសម្បតិ្តលើរយៈចម្ងាយដឹកជញ្ជូន ប៉ុន្តែនៅថ្ងៃអនាគតតម្រូវការរបស់ប្រទេសនេះនឹងកើនឡើង ហេតុដូច្នេះហើយរដ្ឋាភិបាលឥណ្ឌូណេស៊ី មានទំនោរដើម្បីកំណត់ក្នុងការនាំចេញ ។
ចំណែកប្រទេសរុស្ស៊ីវិញមានសក្តានុពលដ៏ប្រសើរបំផុតក្នុងផ្នែកធ្យូងថ្មបម្រុងទុក ប៉ុន្តែមានលក្ខខណ្ឌអាកាសធាតុមិនល្អ ព្រមទាំងនៅឆ្ងាយពីប្រទេសវៀតណាមទៀតផង ។ ដោយឡែក អាហ្វ្រិកខាងត្បូងជាប្រទេសដែលមានសក្តានុពលលើការបម្រុងទុកធ្យូងថ្ម ដែលការចំណាយលើផលិតកម្មមានកម្រិតទាប ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅមានកម្រិតខ្សោយ ។
ដោយសារតែប្រទេសនីមួយៗមានបញ្ហាដូចខាងលើបែបនេះ ប្រធានសមាគមបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររ៉ែ បានសន្និដ្ឋានថា ៖ « ដើម្បីផ្តល់នូវការផ្គត់ផ្គង់ថេរសម្រាប់ផលិតផលក្នុងស្រុក វៀតណាមគួរតែផលិត និងរៀបចំគោលនយោបាយ ព្រមទាំងយុទ្ធសាស្ត្រ ក្នុងការនាំចូលតែម្តង » ៕
ចែករំលែកព័តមាននេះ