ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្តល់​កម្ចី​ពី​ធនាគារ​នៅ​ប្រទេស​ជ​ប៉ុ​ន​កើនឡើង​2,3% ក្នុង​ខែវិច្ឆិកា

8 ឆ្នាំ មុន

ប្រទេស​ជ​ប៉ុ​ន ៖ ធនាគារ​ជប៉ុន កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា សមតុល្យ​ជា​មធ្យម​នៃ​ការ​ផ្តល់​កម្ចី​របស់​ធនាគារ​នៅ​ទូ​ទាំង​ប្រទេស ក្នុង​អំឡុង​ខែវិច្ឆិកា​កន្លង​មកនេះ ដែល​មិន​រាប់​បញ្ចូល​ឥណទាន​របស់​ធនាគារ​ផ្តល់​ឥណទាន Shinkin

ប្រទេស​ជ​ប៉ុ​ន ៖ ធនាគារ​ជប៉ុន កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា សមតុល្យ​ជា​មធ្យម​នៃ​ការ​ផ្តល់​កម្ចី​របស់​ធនាគារ​នៅ​ទូ​ទាំង​ប្រទេស ក្នុង​អំឡុង​ខែវិច្ឆិកា​កន្លង​មកនេះ ដែល​មិន​រាប់​បញ្ចូល​ឥណទាន​របស់​ធនាគារ​ផ្តល់​ឥណទាន Shinkin បាន​កើនឡើង​២,៣% ឬ​ស្មើនឹង​៣,៥៤១​ទ្រី​លាន​ដុល្លារ ដែល​ជា​ការ​កើនឡើង​នៃ​ខែ​ទី​៥០ ជាប់​ៗ​គ្នា ។

ធនាគារ​ជប៉ុន​ឲ្យ​ដឹង​ទៀត​ថា បើ​រាប់​បញ្ចូល​ទាំង​ធនាគារ Shinkin ឃើញ​ថា សមតុល្យ​នៃ​ការ​ផ្តល់​កម្ចី​សរុប​ទាំងអស់​បាន​កើនឡើង​២,៣% ឬ​ស្មើនឹង​៤,០៧​ទ្រី​លាន​ដុល្លារ ក៏​ជា​កំណើន​នៅ​ខែ​ទី​៥០​ដែរ ។

ធនាគារ​ទាំងឡាយ​នៅ​តែ​បន្ត​ជំរុញ​ឥណទាន​ក្នុង​កម្រិត​ទូលំទូលាយ​នៃ​វិស័យ​ឧស្សាហកម្ម ។ ជា​ពិសេស ឥណទាន​នៃ​ការ​រួម​បញ្ចូល​គ្នា និង​ការ​ទទួល​បាន​នូវ​សាជីវកម្ម ក៏​ដូច​ជា​សម្រាប់​ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ ដែល​បាន​បង្កើត​ឡើង​នូវ​វិភាគទាន​ធំ​មួយ​ក្នុង​កំណើន​នៃ​ការ​ផ្តល់​ឥណទាន​សរុប​ទាំងអស់ ។

នៅ​តាម​បណ្តា​ធនាគារ​ធំ​ៗ ការ​ផ្តល់​ប្រាក់​កម្ចី​បាន​កើនឡើង​ប្រមាណ​ជា​០,៩% ប៉ុន្តែ​ការ​បោះ​ជំហាន​នៃ​កំណើន គឺ​មាន​កម្រិត​យឺត​បំផុត​គិត​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៣ ។ កាលពី​ខែ​មុន សមតុល្យ​បាន​កើនឡើង​១,៤% ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្ពឹក ឬ​មិនសូវ​មាន​សកម្មភាព​ក្នុង​ឥណទាន​ដែល​គ្រប់​ដណ្តប់​លើ​រូបិយប័ណ្ណ​បរទេស ដោយសារ​តែ​ការ​អន់​ថយ​ដោយសារ​ការ​ប៉ះពាល់​វិជ្ជមាន​នៃ​ការ​ចុះ​ខ្សោយ​របស់​ប្រាក់​យេ​ន​ជប៉ុន ។

ការ​ផ្តល់​កម្ចី​ក្នុង​ខែវិច្ឆិកា​នេះ​បាន​កើនឡើង​៣,៦% នៅ​តាម​បណ្តា​ធនាគារ​ក្នុង​តំបន់ និង​ធនាគារ​ក្នុង​តំបន់​ដែល​គ្មាន​ការ​ប្រែប្រួល​ពី​ខែតុលា ។ ចំណែក​សមតុល្យ​ដែល​រួម​ផ្សំ​នៃ​ប្រាក់​បញ្ញើ​នៅ​តាម​បណ្តា​ធនាគារ​ធំ​ៗ​ក្នុង​តំបន់ និង​លំដាប់​ទី​២​ក្នុង​តំបន់ បាន​រីក​លូតលាស់​ប្រមាណ​ជា​៣,២% ឬ​ស្មើនឹង​៥,២៥៤​ទ្រី​លាន​ដុល្លារ កើនឡើង​នៅ​ខែ​ទី​១០៣ ក្នុង​បញ្ជី ៕