ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា ២ ប្រភេទមានវាសនាប្រកួតអូឡាំពិកនៅជប៉ុន នាថ្ងៃទី២៣ កក្កដាខាងមុខនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើតាមការឱ្យដឹងពីមន្ត្រីទទូលបន្ទុកផ្នែកកីឡាបានបញ្ជាក់ថា មានតែកីឡាករ-កីឡាការិនី៣រូប ឬស្មើនឹង២ប្រភេទកីឡាប៉ុណ្ណោះ ដែលមានវាសនាចេញទៅប្រកួតកីឡាអូឡាំពិក នៅក្នុងប្រទេសជប៉ុន ដែលនឹងបើកឆាកប្រកួតនៅថ្ងៃទី២៣ កក្កដា ក្នុងឆ្នាំ២០២៣…

រាជធានីភ្នំពេញ ៖ បើតាមការឱ្យដឹងពីមន្ត្រីទទូលបន្ទុកផ្នែកកីឡាបានបញ្ជាក់ថា មានតែកីឡាករ-កីឡាការិនី៣រូប ឬស្មើនឹង២ប្រភេទកីឡាប៉ុណ្ណោះ ដែលមានវាសនាចេញទៅប្រកួតកីឡាអូឡាំពិក នៅក្នុងប្រទេសជប៉ុន ដែលនឹងបើកឆាកប្រកួតនៅថ្ងៃទី២៣ កក្កដា ក្នុងឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ។ ក្នុងនោះផងដែរ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ-កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជាសរុប ចំនួន៦រូប នឹងធ្វើដំណើរចេញទៅប្រកួតនាថ្ងៃទី ២០ កក្កដា នេះ ។

លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម បានឲ្យដឹងថា ប្រតិ​ភូ​កម្ពុជា ដែល​ត្រូវ​បំ​ពេញ​បេសកកម្មខាងលើ នឹងដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន នាយ​បេកកម្ម អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី និងរូបលោក។

រីឯកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា មាន ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និង​កីឡា​ការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួត​វិញ្ញាសា​ហែល ៥០​ម៉ែត្រ​សេរី​ ដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវ​ប្រ​កួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។

នាយរងបេសកកម្មដដែលបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកម្ពុជា ត្រូវ​ចេញ​ដំណើរទៅប្រទេសជប៉ុន នាថ្ងៃទី២០ ខែកក្កដាខាងមុខ ដើម្បី​ត្រៀមចូលរួមពិធីបើកការប្រកួតផ្លូវការព្រឹត្តិការណ៍ Tokyo Olympic Game 2020 នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្ដែ​កម្មវិធី​ប្រកួត​របស់​អត្ត​ពលិក​កម្ពុជា ត្រូវរង់ចាំដល់ថ្ងៃទី០១ ខែ​សីហាដូចគ្នា ហើយ​ក្រោយ​ចប់​​ការ​ប្រកួត ប្រតិភូ និងអត្តពលិកកម្ពុជា គ្រោង​ត្រ​ឡប់​មក​មាតុ​ភូមិ​វិញភ្លាមៗ ដោយមិនរង់ចាំនៅពិធីបិទការប្រកួតឡើយ ព្រោះ​កត្ដាសុវត្ថិភាព និងពិបាកស្វែងរកជើងហោះហើរត្រឡប់មកវិញ។

គួរបញ្ជាក់ផងដែរថា កម្ពុជាបានទទួលសិទ្ធិអនុគ្រោះ ក្នុងការបញ្ជូនអត្ត​ព​លិក ២​ប្រ​ភេទ​កីឡា គឺ កីឡាហែលទឹក និងកីឡាអត្តពលកម្ម ចូល​រួម​ប្រ​កួត​ព្រឹត្តិ​ការណ៍កីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែល​បាន​លើកពេលពីឆ្នាំមុន មករៀបចំឆ្នាំនេះ ចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូត​ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ