ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួមត្រេកអរ! តារាសម្តែងស្រី រចនា រ៉ាវាឌី ជាសះស្បើយពីជំងឺកូវីដ-១៩ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចាត់ទុកជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកគាំទ្រ និងមហាជនជាទូទៅ ព្រោះនៅទីបំផុតតារាសម្តែងដែលកំពុងមានហាងឆេងទីផ្សារខ្ពស់នាង រចនា រ៉ាវ៉ាឌី បានជាសះស្បើយពីជំងឺកូវីដ១៩ បន្ទាប់ពីទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ កងទ័ពអាវស។…

រាជធានីភ្នំពេញ ៖ ចាត់ទុកជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកគាំទ្រ និងមហាជនជាទូទៅ ព្រោះនៅទីបំផុតតារាសម្តែងដែលកំពុងមានហាងឆេងទីផ្សារខ្ពស់នាង រចនា រ៉ាវ៉ាឌី បានជាសះស្បើយពីជំងឺកូវីដ១៩ បន្ទាប់ពីទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ កងទ័ពអាវស។ យ៉ាងណាមិញ ក៏នៅមានអ្នកសិល្បៈមួយចំនួនទៀត កំពុងបន្តព្យាបាលជំងឺកូវីដ-១៩ ផងដែរ ។

តារាសម្តែងស្រី រចនា រ៉ាវ៉ាឌី ដែលមានទម្រង់មុខមាត់ដូចកូនកាត់បរទេស ភ្នែកធំៗ ច្រមុះស្រួច និងមានដងខ្លួនខ្ពស់ស្រឡៈ សិចស៊ី គួរឱ្យខ្នាញ់ បានឆ្លងជំងឹកូវីដ-១៩ នេះកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។

យ៉ាងណាមិញ តារារូបនេះបានចាកចេញពីកន្លែងព្យាបាលកាលពីម្សិលមិញ​ គឺថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១​​ ជាមួយនឹងទឹកមុខយ៉ាងសប្បាយរីករាយ ដើរជម្រាបលាអ្នកជំងឺដែលបានសម្រាកព្យាបាលជាមួយនឹងរូបនាង។ នេះបើតាមការបង្ហោះវីដេអូឃ្លីបតាមបណ្តាញសង្គមហ្វេសប៊ុកពីតារាសម្តែងតួម្តាយគឺអ្នកស្រី​ សចន្ទ​​ ដានី។

ជាមួយនឹងវីដេអូនេះអ្នកស្រី សចន្ទ​ ដានី​​ បានភ្ជាប់ជាមួយនឹងសារថា «ថ្ងៃនេះម៉ោងនេះ​ តួឯកស្រី​ កូន​ រចនា​ រ៉ា​វាឌី​ បានជាដាច់ពីជំងឺកូវិត១៩​ ដ៍សាហាវនេះហើយ​។ កូនបានជំរាបលាញាតិមិត្តដែលបានស្នាក់នៅព្យាបាលអាគាជាមួយគ្នាទៅផ្ទះវិញហើយ​ ថែមទាំងផ្ដែផ្ដាំម៉ែ​ សចន្ទ​ ដានី​ អោយម៉ែឆាប់ជា​ ដើម្បីទៅថតបង្ហើយរឿងយើងវិញទៀត​ណាម៉ែ ។ ម៉ែដានីសែនត្រេកអរជំនួសកូន​ កូនមានអតចរឹកមាយាទថ្លៃថ្នូគួរអោយស្រឡាញ់ណាស់​ កូនតួឯកស្រីម្នាក់នេះ​មិនសរសើរមិនបាន​ សូមអោយកូនជួបតែសុភមង្គលរហូតតរៀងទៅកុំបីខានណាកូនស្រី១៥/០៧/២០២១»។

ជាការកត់សម្គាល់តារាសម្តែងនាង រចនា រ៉ាវាឌី ​និងដៃគូសម្តែងលោក ព្រីន បានឆ្លងជំងឺកូវីដ១៩ ពីក្រុនការងារថតកាលពីដើមខែនេះ។ យ៉ាងណា ក្រោយសម្រាកព្យាបាលរយះពេលខ្លីតារាសម្តែងព្រីន បានជាសះស្បើយមុន ខណះពេល រចនា រ៉ាវាឌី ទើបតែជានាពេលនេះប៉ុណ្ណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ