ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ម្នាក់ ​ក្លាយជា​មេខ្លោង​រៀប​ផែនការ​ដើរ​លួច​ម៉ូតូ​ សមត្ថកិច្ច​ក្របួច​បាន​៣​នាក់

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​០៣​នាក់ ក្នុង​នោះ​មាន​ម្នាក់ ជា​អ្នក​សារ​ព័​ត៏​មាន​ផង ហើយ​ក៏​ជា​មេខ្លោង ក្នុង​ការ​រៀបចំ​ផែនការ​ដើរ​លួច​ម៉ូតូ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត កសាង​សំណុំរឿង​បញ្ជូន…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​០៣​នាក់ ក្នុង​នោះ​មាន​ម្នាក់ ជា​អ្នក​សារ​ព័​ត៏​មាន​ផង ហើយ​ក៏​ជា​មេខ្លោង ក្នុង​ការ​រៀបចំ​ផែនការ​ដើរ​លួច​ម៉ូតូ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត កសាង​សំណុំរឿង​បញ្ជូន ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ២០២១​នេះ ក្រោយ​បញ្ជ​ប់​ការ​សាកសួរ​ក្នុង​សំណុំរឿង​ប្រព្រឹត្ត​អំពើ​ចោ​កម្ម ។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​នាក់​នោះ មាន ទី​១ ឈ្មោះ សុខ ផានិត អាយុ​៤៧​ឆ្នាំ ជា​អ្នក​សារ​ព័​ត៏​មាន និង​ជា​មេខ្លោង​រៀបចំ​ផែនការ​ដើរ​លួច​ម៉ូតូ រស់នៅ​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ទី​២ ឈ្មោះ កែវ សុខុម ហៅ ម៉ា​ប់ អាយុ​២៦​ឆ្នាំ និង​ទី​៣ ឈ្មោះ គន្ធ វុ​ទ្ធា ហៅ ធា អាយុ​២៧​ឆ្នាំ ទាំង​២​នាក់​នេះ ស្នាក់​នៅ​បន្ទប់​ជួល នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ក្រុម​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា នៅ​បន្ទប់​ជួល​របស់​ពួក​គេ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក្រោយ​ពី​សង្ស័យ​ថា ជន​ទាំង​០៣​នាក់​នេះ បាន​រួមដៃគ្នា​លួច​យក​ម៉ូតូ​០១​គ្រឿង ពី​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាណ​ន់ ។

លោក​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នោះ កម្លាំង​របស់​លោក​ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន ដែល​ក្រុម​នេះ​ប្រើ​ជា​មធ្យោបាយ​ដើម្បី​ប្រព្រឹត្ត​អំពើ​ចោរកម្ម រួម​ទាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ផង​ដែរ ។

យោង​តាម​របាយ​ការ​ណ៏​ព្រឹត្តិ​ហេតុ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ចូល​ទៅ​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០២០ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ កក្កដា របស់​ប្រជាពលរដ្ឋ​ឈ្មោះ ស៊ិ​ន ឃុន ស្រី​អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ធ្ង័​រ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ខណៈ​ដែល​ម្ចាស់​ចាក់សោ ក​ទុក​នៅ​ក្រោមផ្ទះ ។

ក្រោយ​ពី​លួច​បាន ជនសង្ស័យ​បាន​ជិះ​គេចខ្លួន​ចូល​មក​ក្រុង​បាត់ដំបង ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ក៏​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន​០៣​នាក់​ជា​បន្តបន្ទាប់ ។

ជនសង្ស័យ​ឈ្មោះ សុខ ផានិត ដែល​មានមុខរ​បរជា​អ្នក​សារ​ព័​ត៏​មាន​ផង បាន​ព្យាយាម​ឆ្លើយ​បដិសេធ និង​ដោះ​បន្ទុក ចំពោះ​ការ​ចោទប្រកាន់​នេះ ។ ប៉ុន្តែ​បក្សពួក​របស់​ខ្លួន​(​កូនចៅ​) បាន​ឆ្លើយ​ដាក់បន្ទុក​ទាំងស្រុង​ទៅ​លើ អ្នក​សារ​ព័​ត៏​រូប​នេះ​ថា សុខ ផានិត គឺជា​មេគំនិត រៀបចំ​ផែនការ​ដើរ​លួច​ម៉ូតូ ដោយ​បាន​ផ្ដល់​សម្ភារ​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​ឲ្យ​កូនចៅ​របស់​ខ្លួន​ទៀត​ផង​(​នេះ​បើ​តាម​សមត្ថកិច្ច​ស្រង់​សម្តី​ជនសង្ស័យ នៅ​ពេល​សួរ​ចម្លើយ​)​។

សមត្ថកិច្ច​បាន​ស្រង់​ចម្លើយ​របស់​ជន​ដៃដល់​ឈ្មោះ កែវ សុខុម ហៅ ម៉ា​ប់ ដោយ​បាន​សារភាព​ថា មេ​របស់​ខ្លួន​ឈ្មោះ សុខ ផានិត ជា​អ្នក​ដឹក​ខ្លួន​ទៅ​ទម្លាក់​នៅ​កន្លែង​លួច​ម៉ូតូ​ទាំង​យប់ នៅ​ភូមិ​ធ្ង័​រ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ បន្ទាប់​ពី​បាន​ជិះ​ពិនិត្យ​ភូមិសាស្ត្រ​រួចរាល់​ពេល​ថ្ងៃ ។

កែវ សុខុម ហៅ ម៉ា​ប់ បាន​និយាយ​ទៀត​ថា នៅ​យប់​កើតហេតុ ខ្លួន​បាន​ចូល​ទៅ​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​នោះ​មែន ក្រោយ​លួច​បាន​ខ្លួន​បាន​ជិះ​ចេញ​សំដៅ​មក​ក្រុង​បាត់ដំបង ដោយ​ជិះ​តាម​ក្រោយ​មេ​របស់​ខ្លួន ឈ្មោះ សុខ ផានិត រហូត​មក​ដល់​បន្ទប់​ជួល លុះ​ព្រឹក​ឡើង ក៏​ត្រូវ​ម​ត្ថ​កិច្ច​មក​ក្របួច​ក​ដល់​បន្ទប់​ល្មម​។

ឈ្មោះ កែវ សុខុម ហៅ ម៉ា​ប់ នេះ​បាន​ឆ្លើយ​ដាក់បន្ទុក​ទៅ​លើ​មេ​របស់​ខ្លួន​ថា រាល់​សកម្មភាព​ប្រព្រឹត្ត​បទល្មើស ការ​ដើរ​ពិនិត្យ​ភូមិសាស្ត្រ​ស្វែងរក​កន្លែង​លួច ការ​ប្រើ​មធ្យោបាយ​ដឹក​ទម្លាក់​តាម​គោលដៅ និង​សម្ភារៈ ឬ​ឧ​បករ​ណ៏​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ គឺ​ឈ្មោះ សុខ ផានិត ជា​អ្នក​រៀបចំ​ទាំងអស់ ហើយ​ខ្លួន​គ្រាន់តែ​ចាំ​ធ្វើ​តាម​បញ្ជា​តែ​ប៉ុណ្ណោះ ។

លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ដែរ​ថា ប៉ុន្តែ​ក្រុម​នេះ​មិន​បាន​សារភាព​អំពី​ចំនួន​បទល្មើស ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នោះ​ទេ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់ ភ្លាម​ៗ​កម្លាំង​ជំនាញ បាន​ដកហូត​ម៉ូតូ​ចំនួន​០២​គ្រឿង ក្នុង​នោះ​មាន​០១​គ្រឿង​ជា​ម៉ូតូ​ជន​រង​គ្រោះ និង​០១​គ្រឿង​ទៀត​ម៉ាក​CPX ជា​ម៉ូតូ​របស់​ឈ្មោះ សុខ ផានិត ។ ដោយឡែក​វត្ថុ​តាង​ដទៃ​ទៀត ជា​សម្ភារៈ ឬ​ជា​ឧ​បករ​ណ៏​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ និង​សម្រាប់​ដោះ​ស្លាក​លេខ និង​ដោះ​គ្រឿង​ម៉ូតូ ។

លោក បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មន្ត្រី​ជំនាញ បាន​បញ្ជ​ប់​ការ​សួរនាំ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ទាំង​០៣​នាក់ ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ