ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី២នាក់បានរងរបួស ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ឡានបុកពីក្រោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ហុងដា​ម៉ាក​គុប​ចង្កៀង​ជ្រុង​១​គ្រឿង បណ្ដាល​ឲ្យ​ដួល​ស្ត្រី​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ហុងដា​ម៉ាក​គុប​ចង្កៀង​ជ្រុង​១​គ្រឿង បណ្ដាល​ឲ្យ​ដួល​ស្ត្រី​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពត 3A-0882 ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ បើកបរ​ដោយ​បុរស​ពុំ​ស្គាល់ឈ្មោះ​ម្នាក់ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​គុប​ចង្កៀង​ជ្រុង​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1J-3431 ជិះ​ដោយ​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​២​នាក់ ហើយ​រង​របួសធ្ងន់​១​នាក់ និង​ស្រាល​១​នាក់ ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​មាន​គ្រោះថ្នាក់​នេះ​ឡើង​ភាគី​ទាំង​២ បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង ដោយ​នាង​កម្មការិនី​ទាំង​២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​ខាង​មុខ ចំណែកឯ​រថយន្ត​ដឹក​ទំនិញ​បើកបរ​តាម​ពីក្រោយ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ពុំ​ដឹង​ថា អ្នកបើកបរ​រថយន្ត​នេះ​រវល់​តែ​ងាក​ទៅ​ណា​នោះ​ទេ ទើប​មើល​ពុំ​ឃើញ​ម៉ូតូ​ខាង​មុខ រួច​ក៏​បាន​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល ហើយ​នារី​កម្មការិនី​រង​របួស​ទាំង​២​នាក់​បែប​នេះ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ