ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាថ្ម​នៅ​សមុទ្រ​ការី​ប៊ី​ន​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៅ​ឆ្នាំ​2034

8 ឆ្នាំ មុន

វា​ត្រូវ​បាន​គេ​ហៅ​ថា ព្រៃ​ទឹកភ្លៀង​នៃ​សមុទ្រ ពពួក​ផ្កាថ្ម​មក​ពី​ប្រព័ន្ធ​អេកូ ផ្សេង​ៗ​គ្នា​នៅ​លើ​ផែនដី ។ តាំងពី​ប្រវត្តិសាស្ត្រ​មក​ពួក​វា​បាន​គ្របដណ្តប់​តិច​ជាង ០,១​ភាគរយ នៃ​ផ្ទៃសមុទ្រ​របស់​ពិភពលោក ។ ប្រហែលជា​ពាក់កណ្តាល​

វា​ត្រូវ​បាន​គេ​ហៅ​ថា ព្រៃ​ទឹកភ្លៀង​នៃ​សមុទ្រ ពពួក​ផ្កាថ្ម​មក​ពី​ប្រព័ន្ធ​អេកូ ផ្សេង​ៗ​គ្នា​នៅ​លើ​ផែនដី ។ តាំងពី​ប្រវត្តិសាស្ត្រ​មក​ពួក​វា​បាន​គ្របដណ្តប់​តិច​ជាង ០,១​ភាគរយ នៃ​ផ្ទៃសមុទ្រ​របស់​ពិភពលោក ។ ប្រហែលជា​ពាក់កណ្តាល​នៃ​តំបន់​ប្រទេស​បារាំង​បាន​ផ្តល់​ជម្រក​ប្រមាណ​ជា​២៥​ភាគរយ​នៃ​សត្វ​សមុទ្រ​ច្រើន​ប្រភេទ ។ ចំណែក​ការ​ផ្តល់​សេវាកម្ម​អេកូ​ទេសចរណ៍​ឯណោះ​វិញ ការ​នេសាទ និង​ការ​ការពារ​មាត់​ឆ្នេរ​ផង​ដែរ ។ សេដ្ឋកិច្ច​ពិភពលោក​បានឱ្យ​តម្លៃ​ផ្កាថ្ម​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​រហូត​ដល់​៣៧៥​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ផ្កាថ្ម គឺជា​ប្រព័ន្ធ​អេកូ​ងាយ​នឹង​ពុក​ផុយ​ព្រោះ​មួយ​ចំនួន​នៃ​ពួក​វា​បាន​រង​ផល​ប៉ះពាល​ពី​សីតុណ្ហភាព​ទឹកសមុទ្រ​។ នៅ​ដើម​សតវត្សរ៍​ទី​២១ ពួក​វា​ត្រូវ​បាន​គំរាមកំហែង​ពី​បម្រែបម្រួល​អាកាសធាតុ មហាសមុទ្រ​អាស៊ីត និង​ការ​អនុវត្ត​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ដី​រួម​មាន​ទីក្រុង​កសិកម្ម និង​ការ​បំពុល​ទឹក ។ សមុទ្រ​ការី​ប៊ី​ន​ដែល​ជា​ជម្រក​ប្រមាណ​៩​ភាគរយ​នៃ​ផ្កាថ្ម​របស់​ពិភពលោក​ត្រូវ​បាន​គេ​មើលឃើញ​ថា​បាន​ធ្លាក់​ចុះ​៥០​ភាគរយ​ចន្លោះ​ឆ្នាំ​១៩៧០ និង​ឆ្នាំ​២០១២ ដោយនៅ​សល់​ត្រឹមតែ​១​ភាគ​៦ ។
យោង​តាម​ការ​វិភាគ​ដ៏​ល្អិតល្អន់​ក្នុង​ឆ្នាំ​២០១៤ បង្ហាញ​ថា ស្ទើរតែ​ផ្កាថ្ម​នៅ​សេស

សល់​ក្នុង​សមុទ្រ​ការី​ប៊ី​ន​នឹង​បាត់​រូបរាង​ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត ដោយ​ផ្អែក​លើ​ទិ​ន្នា​ការ​ពេល​បច្ចុប្បន្ន ។

បម្រែបម្រួល​អាកាសធាតុ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​បញ្ហា​ចម្បង កម្រិត pH  និង​ការ​បង្ក​ដោយ​ការ​ប្រើប្រាស់​សារធាតុ​គីមី​បំបាត់​ពណ៌​ចេញពី​ទឹក​ផង​ដែរ ។ ខណៈ​ពេល​ដែល​អាស៊ីត​ទឹកសមុទ្រ​នៅ​តែ​ជា​ការ​គំរាមកំហែង​ដល់​ពពួក​ផ្កាថ្ម​ដដែល ។ រីឯ​ទិន្នន័យ​បាន​ស្នើ​ឡើង​ថា ការ​បាត់បង់​នៃ​ត្រី​សេក (Parrotfish) និង​ប្រមា​សមុទ្រ (Sea Urchin) គឺជា​ការ​បាត់បង់​សម្រស់​ក្នុង​សមុទ្រ ៕