ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល៣រូបនៃអធិការដ្ឋានស្រុកអង្គស្នួល និងប៉ុស្តិ៍រដ្ឋបាលក្រោមចំណុះរកឃើញវិជ្ជមានកូវីដ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល ខេត្តកណ្ដាល រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រោម​ចំណុះ​ទាំងអស់​បាន​ធ្វើតេស្ត​សំណាក​ជម្ងឺ​COVID-19 ដោយ​មាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​យក​ដល់ទី​តាំង​អធិការដ្ឋាន​តែ​ម្ដង ហើយ​ជា​លទ្ធផល​ក្នុង​ចំណោម​ជាង​១០០​នាក់ បាន​រក​ឃើញ​វិជ្ជមាន​ចំនួន​៣​នាក់ ក្នុង​នោះ មាន​អធិការរង​ម្នាក់…

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល ខេត្តកណ្ដាល រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រោម​ចំណុះ​ទាំងអស់​បាន​ធ្វើតេស្ត​សំណាក​ជម្ងឺ​COVID-19 ដោយ​មាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​យក​ដល់ទី​តាំង​អធិការដ្ឋាន​តែ​ម្ដង ហើយ​ជា​លទ្ធផល​ក្នុង​ចំណោម​ជាង​១០០​នាក់ បាន​រក​ឃើញ​វិជ្ជមាន​ចំនួន​៣​នាក់ ក្នុង​នោះ មាន​អធិការរង​ម្នាក់ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​២​នាក់ ។

ការ​ធ្វើ​សំណាក​ខាងលើ​នោះ បាន​ប្រព្រឹត្ត​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​មួយ​រយៈ​នេះ​កងកម្លាំង​ទាំង​អស់ទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំងអស់​មមារ​ញឹក ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​COVID-19 ហើយ​ភាគច្រើន​បាន​ចុះ​ផ្ទាល់​ថែម​ទៀត​នោះ ទើប​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​មានការ​បារម្ភ​ពី​សុខភាព​កងកម្លាំង ហើយ​បាន​ណែនាំ​ឲ្យ​យក​សំណាក​ធ្វើតេស្ត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។ បន្ទាប់​មក លោក ខុន សេរីរ​ដ្ឋា អភិបាល​នៃ​គណៈ​អភិបាលស្រុក​អង្គស្នួល និង​លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​បាន​ប្រមូល​កម្លាំង​នគរបាល​សរុប​ចំនួន​១២៣​នាក់ ស្រី​០៣​នាក់ ធ្វើតេស្ត​សំណាក ដោយ​មាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​យក​ដល់ទី​តាំង​អធិកា​ដ្ឋា​ន​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជា​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​នេះ​បាន​រក​ឃើញ​នគរបាល​ចំនួន​៣​រូប មាន​វិជ្ជមាន COVID-19 ក្នុង​នោះ​មាន​អធិការរង​នគរបាល​ស្រុក​១​នាក់ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​២​នាក់ ចំណែក​១២០​នាក់​ទៀត ក្នុង​នោះ​មាន​លោក​អធិការ និង​អធិការរង​ព្រមទាំង​មន្ត្រី​នគរបាល​តាម​បណ្ដា​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​អវិជ្ជមាន ។ ចំពោះ​អ្នក​វិជ្ជមាន​ទាំង​៣​នាក់ គឺ​សុទ្ធតែ​ជា​អ្នក​ប្រចាំការ​នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​តំបន់​បិទ​ខ្ទប់​ដែល​មានការ​ឆ្លង​រាលដាល​ច្រើន ហើយ​ក្រោយ​ពី​ការ​រក​ឃើញ​វិជ្ជមាន​បែប​នេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​ព្យាបាល​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ