ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការបតី​អា​ល្លឺ​ម៉​ង់ ប្រធានាធិបតី​អា​មេ​រិ​ក​និង​តួ​ក​គី​ជាប់​ចំណាត់ថ្នាក់ «​កំពូល​មនុស្ស​កុហក »​ប្រចាំឆ្នាំ 2015

8 ឆ្នាំ មុន

លទ្ធផល​នៃ​ការ​អង្កេត​ដែល​រៀបចំ​ឡើង​ដោយ​វេ​ប​សាយ «Alles Schall und Rauch» ស្នាក់​ការ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​មាន​អ្នក​ប្រើ​ចំនួន​៤០​ប្រទេស​បង្ហាញ​ថា លោកស្រី​អធិការបតី អង់​ហ្គេ​ឡា មេ​ក​គែល

លទ្ធផល​នៃ​ការ​អង្កេត​ដែល​រៀបចំ​ឡើង​ដោយ​វេ​ប​សាយ «Alles Schall und Rauch» ស្នាក់​ការ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​មាន​អ្នក​ប្រើ​ចំនួន​៤០​ប្រទេស​បង្ហាញ​ថា លោកស្រី​អធិការបតី អង់​ហ្គេ​ឡា មេ​ក​គែល នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់ ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា សហរដ្ឋអាមេរិក និង​លោក​ប្រធានាធិបតី​រ៉េ​សេ​ប តយ​យី​ប អ៊័ូររ​ដូ​ហ្គា​ន របស់​តួ​ក​គី ជា​«​កំពូល​មនុស្ស​កុហក​» ស្ថិត​ក្នុង​៣​ចំណាត់​ថ្នាក់ដំបូង​ប្រចាំឆ្នាំ​២០១៥ ។

លទ្ធផល​នៃ​ការ​អង្កេត​បាន​សាកសួរ​អ្នក​អាន​ជាង​៣.០០០​នាក់​នៅ​លើ​វេ​ប​សាយ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​នៅ​៤០​ប្រទេស​ទៀត​ឃើញ​ថា ច្រើន​ជាង​៣៩% របស់​អ្នកចូលរួម​ផ្តល់​មតិ​នេះ បាន​វាយតម្លៃ​លោកស្រី​អធិការបតី​អង់​ហ្គោ​ឡា នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់ ជា​«​កំពូល​មនុស្ស​កុហក​»​ប្រចាំឆ្នាំ (Liar of  the  Year) ។ បន្ទាប់​មក​គឺ​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា សហរដ្ឋអាមេរិក​និង​លោក​ប្រធានាធិបតី​រ៉េ​សេ​ប តយ​យី​ប អ៊័​រ​ដូ​ហ្គា​ន ប្រទេស​តួ​ក​គី ធ្វើ​ឱ្យ​មេដឹកនាំ​ទាំង​៣​រូប គ្រង​តំណែង​«​កំពូល​មនុស្ស​កុហក​»៣​ចំណាត់​ថ្នាក់ដំបូង​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៥ ។

ក្រៅពី​៣​ចំណាត់​ថ្នាក់ដំបូង​នោះ លទ្ធផល​អង្កេត​បង្ហាញ​ជា​ក្រុម​គំរូ​បាន​ជ្រើស​យក​លោកនាយក​រដ្ឋមន្ត្រី​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ប្រទេស​អីុ​ស្រា​អែ​ល និង​លោក​ប្រធានាធិបតី​ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ របស់​អ៊ុយ​ក្រែ​ន ជា​មនុស្ស​កុហក ស្ថិត​នៅ​លំដាប់​ទី​៤ និង​ទី​៥ នៅ​លើ​ពិភពលោក ។ 

ផ្ទុយ​ទៅ​វិញ​លទ្ធផល​នោះ​បាន​បង្ហាញ​ទៀត​ថា លោក​ប្រធានាធិបតី​ហាស់​សាន់ រូ​ហា​នី របស់​អីុរ៉​ង់ និង​លោក​ប្រធានាធិបតី​បា​ចា អាល់​អាសា​ដ ប្រទេស​ស៊ី​រី ត្រូវ​បាន​វាយតម្លៃ​ជា​អ្នកដឹកនាំ​ប្រទេស «​គួរ​ឱ្យ​ទុកចិត្ត​បំផុត​» ។

ក្រៅពី​មេដឹកនាំ​អីុរ៉​ង់ និង​ស៊ី​រី លទ្ធផល​អង្កេត​បង្ហាញ​ថា លោក​ប្រធានាធិបតី​ហ្វ្រ​ង់​ស្វ៊័​រ ហូ​ឡង់ របស់​បារាំង នាយក​រដ្ឋមន្ត្រី​អា​ឡិច​ស៊ី​ស ស៊ី​ប្រាស់ របស់​ក្រិ​ក និង​លោក​ប្រធានាធិបតី​វ្លា​ឌី​មៀរ ពូ​ទី​ន របស់​រុ​ស្ស៊ី ត្រូវ​បាន​ចាត់​បញ្ចូល​ជា​«​មេដឹកនាំ​គួរ​ឱ្យ​ទុកចិត្ត​» ដែរ ។

លទ្ធផល​នេះ​បាន​ចុះ​ផ្សាយ​មិន​ដល់​មួ​យស​ប្តា​ហ៍ ក្រោយ​ពី​ទស្សនាវដ្តី «​ថែម​» ដែល​មាន​ស្នាក់​ការ​នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក បាន​កោត​សរសើ​រលោក​ស្រី​អង់​ហ្គេ​ឡា មេ​ក​គែល គឺជា​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​២០១៥ ដោយ​យោង​លើ​ការ​យល់ព្រម​របស់​លោកស្រី​ទទួល​ជនភៀសខ្លួន​ចូល​អា​ល្លឺ​ម៉​ង់ និង​ង​អឺរ៉ុប រួម​ទាំង​សកម្មភាព​របស់​លោកស្រី​ក្នុង​ការ​ដឹកនាំ​ក្រុម​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ពុះពារ​លើ​វិបត្តិ​បំណុល​របស់​ប្រទេស​ក្រិ​ក ៕