ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ចុះ​បេសកកម្ម នាំយក​វ៉ាក់សាំង ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សំរោង ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ…

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ចុះ​បេសកកម្ម នាំយក​វ៉ាក់សាំង ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សំរោង ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាប់ពី​ថ្ងៃទី​១២ រហូតដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ មាន​ពលរដ្ឋ បានទទួល​បាន​ចាក់​វ៉ាក់សាំង ជា​លើកទីមួយ ចំនួន​ប្រមាណ ១០៤០០​នាក់​។

​លោក ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យ​កោះសន្តិភាព​ដឹងថា ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ ទទួល​ចាក់​វ៉ាក់សាំង ក្នុង​ក្រុង​សំរោង ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ សរុប​បាន​ចំនួន ១០៤០០​នាក់ ចាប់ពី​ថ្ងៃទី​១២-១៥ ខែកក្កដា ដែល​ត្រូវ​ទទួល​ចាក់​វ៉ាក់សាំង ជា​លើក​ទី​១ និង​ត្រូវ​បន្ត​ចាក់ ជា​លើក​ទី​២ ចាប់ពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១​។

​លោក​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​រោគរាតត្បាត​ជំងឺ COVID១៩ ដោយ​ស្ម័គ្រចិត្ត ហើយ​បាន​អនុវត្តន៍​ទៅតាម​គោលការណ៍ ៣​កុំ ៣​ការពារ និង​រក្សា​គម្លាត​ពីគ្នា ឱ្យបាន​មួយ​ម៉ែត្រ​កន្លះ​។ ខណៈ​នេះ ប្រជាពលរដ្ឋ ដែល​បានទទួល​ចាក់​វ៉ាក់សាំង​ នៅតាម​បណ្តា​ស្រុក និង​ក្រុង បាន​ថ្លែង​ដឹងគុណ​ដល់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់លោក ហ៊ុន ម៉ា​នី រួមទាំង​ក្រុមគ្រូពេទ្យ ក្នុង​ខេត្ត រួមទាំង​ក្រុមការងារ​ថ្នាក់ឃុំ​ស្រុក​ផងដែរ​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ