ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួលេខ​អ្នក​ឆ្លង​កូ​វីត​-១៩​នៅ​តែ​បន្ត​ឡើង​ខ្ពស់ រដ្ឋបាល​ខេត្ត​អំពាវនាវ​ដល់​បងប្អូន​សូម​ប្រុង​ប្រយ័ត្ន

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៦៤​នាក់​បន្ថែម​ទៀត​ក្នុង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ដែល​បាន​ចេញ​សេចក្តីជូនដំណឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៦៤​នាក់​បន្ថែម​ទៀត​ក្នុង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ដែល​បាន​ចេញ​សេចក្តីជូនដំណឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១​។ យោង​តាម​សេចក្តី​ប្រកាស​ជូនដំណឹង របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​ដដែល​បាន​ឲ្យ​ដឹង​ថា​៖

អ្នក​កើត​ជំងឺ​កូ​វី​ដដែល​រក​ឃើញ​ថ្មី ចំនួន​៦៣​នាក់ (​ស្រី​ចំនួន ៣២​នាក់​) ជា​អាជីវករ ជា​កម្មករ សិស្ស បុគ្គលិក​ក្រុមហ៊ុន គ្រូបង្រៀន អ្នក​បើក​តាក់ស៊ី នគរបាល និង​មន្ត្រីរាជការ ដែល​មាន​ទីលំនៅ ក្នុង​ក្រុង​កំពង់ឆ្នាំង ចំនួន​២៩​នាក់ ស្រុក​កំពង់ត្រឡាច​៧​នាក់ ស្រុក​កំពង់លែង​២​នាក់ ស្រុក​ទឹកផុស​៤​នាក់ ស្រុក​បរិបូរណ៍ ៧​នាក់ ស្រុក​រលាប្អៀរ ១៣​នាក់ និង​ស្រុក​សាមគ្គី​មាន​ជ័យ ៦​នាក់​។ អ្នក​វិជ្ជមាន​រក​ឃើញ​ថ្មី ខាងលើ​ត្រូវ​បាន​មន្ទីរ​សុខាភិបាល​យក​ទៅ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មណ្ឌល​ព្យាបាល​វិទ្យាល័យ​តេ​ជោ​ហ៊ុន​សែន ទឹក​ហូត មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុន​សែន​កំពង់ត្រឡាច មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុន​សែន​បរិបូរណ៍ និង​មណ្ឌល​ព្យាបាល​វិទ្យាល័យ​កំពង់លែង​។

ជាមួយនឹង​ការ​ជូនដំណឹង​ខាងលើ​រដ្ឋបាល​សាលាខេត្ត​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​កើត​កូ​វី​ដ​-19 ខាងលើ​ក្នុង​រយៈពេល 14 ថ្ងៃមុន សូម​មក​ពិនិត្យ​សំណាក​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច មន្ទីរពេទ្យ​បង្អែក​បរិបូរណ៍ និង​មណ្ឌល​សុខភាព​ដែល​ជិត​បំផុត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ការ​រាលដាល​នៃ​ជំងឺ​កូវ​-១៩ ហើយ​ត្រូវ​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ ដើម្បី​ខ្លួន​យើង​គ្រួសារ​យើង និង​សង្គម​ជាតិ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ខេត្តកំពង់ឆ្នាំង​នៅ​រយៈពេល​ប៉ុន្មាន​៥ ថ្ងៃ​ចុង​ក្រោយ​នេះ មាន​អ្នក​ឆ្លង​កូ​វីត ក្នុង​១​ថ្ងៃមួយ ក្នុង​ចន្លោះ​ពី​២០ ទៅ​ជាង​៣០​នាក់ ដែល​តួលេខ​នេះ​ពិតជា​គួរ​ព្រួយបារម្ភ​ក្រៃ​លែង ដោយហេតុ​នេះ​ហើយ សូម​បងប្អូន​ប្រុង​ប្រ​យ័​ត្ឋ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ