ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei ចង់​នាំ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ទៅ​កាន់​ទឹកដី​អា​មេ​រិ​ក

8 ឆ្នាំ មុន

ក្រុមហ៊ុន​ចិន Huawei បាន​ប្រកាស​ថា ខ្លួន​នឹង​នាំ​យក​ស្មា​ត​ហ្វូ​ន​ត្រកូល Honor ទៅ​លក់​នៅ​ទឹកដី​អា​មេ​រិ​ក​ដើម្បី​ពង្រីក​សក្តានុពល​នៃ​ស្លាក​យីហោ​របស់​ខ្លួន ។ ការ​ប្រកាស​នេះ​ស្រប​ពេល​ដែល…

ក្រុមហ៊ុន​ចិន Huawei បាន​ប្រកាស​ថា ខ្លួន​នឹង​នាំ​យក​ស្មា​ត​ហ្វូ​ន​ត្រកូល Honor ទៅ​លក់​នៅ​ទឹកដី​អា​មេ​រិ​ក​ដើម្បី​ពង្រីក​សក្តានុពល​នៃ​ស្លាក​យីហោ​របស់​ខ្លួន ។ ការ​ប្រកាស​នេះ​ស្រប​ពេល​ដែល​ព្រឹ​តិ្ត​ការណ៍​បង្ហាញ​ផលិតផល​អេ​ឡិច​ត្រូ​និក​ដល់​អតិថិជន​ហៅ​កាត់​ថា CES ខែមករា ២០១៦ ខាង​មុខ​នេះ​ខិត​ជិត​ចូល​មក​ដល់ ។

ជាមួយនឹង​ការ​បង្ហាញ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​យក្ស​អេ​ឡិច​ត្រូ​និក​នៅ​ចិន​នេះ គឺ​ផ្តោត​សំខាន់​លើ​ទីផ្សារ​អា​មេ​រិ​ក ខណៈ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ទៀត​មិន​បាន​ផ្តោត​លើ​ទេ ។ ងាក​មក​មើល​ការ​ផលិត​របស់​ក្រុមហ៊ុន Huawei លើ​ស្មា​ត​ហ្វូ​ន ពោល​គឺ​សង្វា​ក់​ផលិតកម្ម​ឯករាជ្យ​ដោយ​មាន​ប្រព័ន្ធ​ប្រតិបត្តិការ និង​សម្ភារ​អេ​ឡិច​ត្រូ​និក​គ្រប់គ្រាន់ រួម​ជាមួយ​បច្ចេកវិទ្យា​ផង​ដែរ ។

ចំណែក​កា​រចនា​ឯណោះ​វិញ​មាន​លក្ខណៈ​ទាន់សម័យ​(Elegance) ទៀង​ផង ។ ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei  រួម​មាន​៖ Huawei Mate 8, G 7 Plus, Honor 7i, G8, P8, P8 Max និង​ម៉ូ​ដែល ទំនើប​ៗ​ជា​ច្រើន​ទៀត ៕