ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ និង​ជន​ពិការ​រង​គ្រោះ​ដោយ​កូ​វី​ដ​ជាង​៤០០​គ្រួសារ ទទួល​ព្រះរាជ​អំណោយ​ពី​ព្រះមហាក្សត្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គ្រឿង​ឧបភោគបរិភោគ សំលៀក​បំពាក់​និង​ថវិកា​មួយ​ចំនួន ដែល​ជា​ព្រះរាជ​អំណោយ​ព្រះករុណា ព្រះបាទ​ស

រាជធានី​ភ្នំពេញ​៖ គ្រឿង​ឧបភោគបរិភោគ សំលៀក​បំពាក់​និង​ថវិកា​មួយ​ចំនួន ដែល​ជា​ព្រះរាជ​អំណោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​​យក​មក​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជន​ពិការ​ចំនួន​ជិត​៥០០​នាក់ ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ។

ពិធី​ប្រគល់​និង​ទទួល​ព្រះរាជ​អំណោយ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែកក្កដា​ ឆ្នាំ​២០២១ នៅ​ក្នុង​វិទ្យាល័យ​ចតុមុខ ក្រោម​វត្តមាន​របស់សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ និង​លោក​ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ និង​ងាយ​រង​គ្រោះ ជា​ជន​ពិការ​​ បានទទួលការ​​ធ្វើតេស្ត​យក​សំណាក​រក​ជម្ងឺ​កូ​វី​ដ​-១៩​ទៅ​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​រួចរាល់​។

លោក​ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​យ៉ាង​ខ្លាំងក្លា ពិសេស​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ។ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​បន្តបន្ទាប់​ពិសេស ការ​ប្រតិបត្តិ​នូវ​គោលការណ៍​គ្រឹះ​ទាំង ៦​ចំណុច​របស់​សម្តេច​តេ​ជោ ដើម្បី​គ្រប់គ្រង​សភាពការណ៍​កូ​វី​ដ​-១៩​នេះ ឲ្យ​បាន​ល្អ​ប្រសើរ ។ សម្តេច​តេ​ជោ​នូវ​បាន​ដាក់​ចេញ​នូវ​វិធានការ​៣​ទៀត នោះ​គឺ​វិធានការ​រដ្ឋបាល វិធានការ​សុខាភិបាល និង​វិធានការ​គាំពារ​សង្គម ដែល​អាច​កាត់​បន្ថយ​បាន​នូវ​ការ​ឆ្លង​និង​ជួយ​ដល់​ជន​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​នៅ​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ នៅ​រាជធានី​ភ្នំពេញ ចំនួន​៥០​ម៉ឺន​គ្រួសារ​ហើយ​ទទួល​បាន​អំណោយ ក្នុង​នោះ​មាន​ទាំង​អំណោយ​របស់​ព្រះមហាក្សត្រ អំណោយ​របស់​សម្ដេចម៉ែ អំណោយ​របស់​សម្ដេច​តេ​ជោ ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន សម្ដេច​ពញ្ញា​ចក្រី​ហេង សំ​រិ​ន សម្ដេច​វិបុល​សេនា​ភក្តី សាយ​ឈុំ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ សម្ដេចចៅហ្វា​វាំង គង់ សំ​អុល​និង​អំណោយ​ផ្សេង​ៗ​ទៀត​របស់​សប្បុរសជន​។

លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ ក្នុង​នាម​ក្រុមប្រឹក្សា គណៈ​អភិបាល​រាជធានី រាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​យ៉ាង​ជ្រាលជ្រៅ បំផុត​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​បាន សព្វព្រះទ័យ ប្រោស​ព្រះ​រាជទាន​ព្រះរាជ​អំណោយ តាម​រយៈ សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី​ជូន​បងប្អូន​ក្មួយ​ៗ​ជា​ជន​ពិការ ចំនួន ៤៤៦​នាក់ នៅ​ភ្នំពេញ ដែល​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ ព្រះរ​រុ​ណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ចំនួន​១, អង្ករ​ចំនួន ១​បាវ ស្មើនឹង​៥០គីឡូក្រាម​, ​ឃី​ត​ចំនួន ១​កញ្ចប់ ( មុង​១, តួ​យ​១, សារុង​១)​ម៉ាស់ ចំនួន ០១​ដុំ (​មាន​១០​បន្ទះ​) មី ចំនួន ១​កេស (២៤​កញ្ចប់​)​ត្រីខ ចំនួន​១០​កំប៉ុង​និង​ថវិកា ចំនួន ២០០,០០០​រៀល ។

សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំ​អុល បាន​មាន​ប្រសាសន៍ សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បាន​ស្អាត ពិសេស​គឺ​ការ​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​និង​របស់​រាជរដ្ឋាភិបាល ៣​ការពារ ៣​កុំ ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ពិសេស​គឺ​សម្ដេច​តេ​ជោ​ហ៊ុន​សែន​។

សម្ដេច​ គង់ សំ​អុល ​បាន​បញ្ជាក់​ថា អំណោយ​ដែល​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ទាំង​៤៤៦ គ្រួសារ​នេះ គឺជា​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ