ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​និង​កូន​ស្លុតចិត្ត​យ៉ាងណា ប្តី​បាត់​ពី​ផ្ទះ​១០​ថ្ងៃ លុះ​ប្រទះ​ឃើញ​​​ជាប់​នឹង​ដើមឈើ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ស​.​ព​មាន​សភាព​ហើម​ស្អុយ ខណៈ​ពេល​បុរស​រង​គ្រោះ​រូប​នេះ​បាន​បាត់​ខ្លូ​ន​ពី​ផ្ទះ​អស់​១០​ថ្ងៃ ហើយ​ក៏​ប្រទះ​ឃើញ​

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ស​.​ព​មាន​សភាព​ហើម​ស្អុយ ខណៈ​ពេល​បុរស​រង​គ្រោះ​រូប​នេះ​បាន​បាត់​ខ្លូ​ន​ពី​ផ្ទះ​អស់​១០​ថ្ងៃ ហើយ​ក៏​ប្រទះ​ឃើញ​ច​.​ង​.​កស​ម្លា​.​ប់​ខ្លួន​នឹង​ដើមឈើ ត្រង់​ចំណុច​ខាងជើង​ច្រក​តា​មឿ​ន​ចម្ងាយ​៥០០​ម៉ែត្រ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ង៉ា​ន់ នួន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

នគរបាល​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ស​.​ព​ជន​រង​គ្រោះ រួច​ក៏​រាយការណ៍​មក​នគរបាល​ការពារ​ព្រំដែន​អូរ​សាយ ហើយ​លោក​វរ​សេនា​តូច​ការេ​ពារ​ព្រំដែន​គោក​លេខ​៨០៧ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ថ្មពួក បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​ឃើញ​ស​.​ព​បាន​ច​.​ង​.​ក​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​នឹង​ដើមឈើ ដោយ​មាន​សភាព​ស​.​ព​ហើម​រលួយ ជះក្លិន​ស្អុយ​ទៅ​ហើយ ។

នគរបាល​បាន​បញ្ជាក់​ថា តាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ និង​កូន​ប្រាប់​សមត្ថកិច្ច​ថា ប្តី​ឬ​ឪពុក​របស់​គាត់​បាន​ដើរ​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២១ មក​ម្ល៉េះ ហើយ​ពួក​គាត់​ដើរ​រក​មិនឃើញ​សោះ លុះ​ពេល​លឺដំណឹង​ថា មាន​គេ​ប្រទះ​មាន​មនុស្ស​ស្លា​.​ប់​ដោយ ច​.​ង​.​ក​នោះ ពួក​គាត់​ក៏​បាន​មក​មើល ទើប​ដឹង​ថា ជា​ប្តី​និង​ជា​ឪពុក​របស់​ខ្លួន​។

ក្រុម​គ្រួសារ​ខាងលើ​បាន​បញ្ជាក់​ថា បុរស​ដែល​ស្លា​.​ប់​នេះ​នៅ​ពេល​ផឹកស្រា​ស្រវឹង តែងតែ​រវើរវាយ និង​ធ្លាប់​លេបថ្នាំ​ប៉ង​ស​ម្លា​.​ប់​ខ្លួន​តែ ប៉ុន្តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ តែ​លើក​ចុង​ក្រោយ​នេះ​គឺ​ដោយ​គ្មាន​អ្នក​ម្នាក់​បានដឹង និង​ជួយ​គាត់​ទាន់​ឡើយ​។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​រក​ឃើញ​សាច់ញាតិ​រួច ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ