ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កូ​វី​ដ​នៅ​វត្តវ៉ា​រិ​ន្ទ​ ហៅ​វត្ត​ព្រែក​លៀប ខណៈ​ក្រុម​គ្រូពេទ្យ​បន្ត​ចុះ​យក​សំណាក​មុន​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ព្រះសង្ឃ​ និង​លោក​តា លោក​យាយ​ សិស្ស-និស្សិត​ សរុប​ប្រមាណ​ជាង​100​អង្គ​/នាក់​ នៅ​វត្តវ៉ា​រិ​ន្ទ​ ហៅ​វត្ត​ព្រែ​កលៀ​

រាជធានី​ភ្នំពេញ​ ៖ ព្រះសង្ឃ​ និង​លោក​តា លោក​យាយ​ សិស្ស-និស្សិត​ សរុប​ប្រមាណ​ជាង​100​អង្គ​/នាក់​ នៅ​វត្តវ៉ា​រិ​ន្ទ​ ហៅ​វត្ត​ព្រែ​កលៀ​ប ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​ បន្ទាប់​ពី​ព្រះសង្ឃ​មួយ​អង្គ​ ត្រូវ​​បាន​រក​ឃើញ​វិជ្ជមាន​កូ​វីដ19​ ។

ការចុះ​​យក​សំណាក​នេះ​បាន​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង2​រសៀលថ្ងៃទី​15 ខែកក្កដា ​ឆ្នាំ​2021 នៅ​វត្តវ៉ា​រិ​ន្ទ​ ហៅ​វត្ត​ព្រែ​កលៀ​ប ស្ថិត​នៅ​សង្កាត់​ព្រែក​លៀប ​ខណ្ឌ​ជ្រោយចង្វា​ ​រាជធានីភ្នំពេញ ។

ព្រះសង្ឃ​មួយដែលរកឃើញ​វិជ្ជមាន​ខាងលើ ព្រះនាម​​ហ៊ី​ន ហយ ​មានព្រះ​ជន្ម​ប្រមាណ​២៣​ឆ្នាំ​ គង់​​នៅ​ជាន់​លើ​កុដិ​ព្រះ​ចៅអធិការ​វត្ត​តែ​ម្តង ។​​

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​មួយ​អង្គ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​19 កាលពី​យប់​ ថ្ងៃទី​១៤ កក្កដា​ ខណៈ​ពេល​ដែល​ព្រះ​សង្ឃ​មួយ​អង្គ​នោះ​ទៅ​មើល​ញោម​របស់​​លោក​នៅ​មន្ទីរពេទ្យ​។

ទាក់ទិន​​​នឹង​ការ​រកឃើញករណី​​វិជ្ជមាន​កូ​វី​19 លើ​ព្រះសង្ឃ១អង្គខាងលើ​​នេះ ​ត្រូវ​បាន​ព្រះសង្ឃ​មួយ​អង្គ​នោះ​បាន​ប្រាប់​អាជ្ញាធរ​ឲ្យ​ដឹង​ថា​ សង្ស័យ​ថា​ឆ្លង​ពី​ពុទ្ធបរិស័ទ​ដែល​ជា​សាច់ញាតិ​អ្នក​ស្លា.ប់​ដោយ​កូ​វី​ដ​19 ម្នាក់​ យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​។

​បន្ទាប់​ពី​​រកឃើញករណី​​វិជ្ជមាន​លើ​ព្រះសង្ឃ​មួយ​អង្គ​​ខាងលើ​នោះ​ ទើប​ក្រុម​គ្រូពេទ្យ​និង​អាជ្ញាធរ​សហការ​គ្នា​ចុះ​យក​សំណាក​ទៅ​លើ​ព្រះសង្ឃ​និង​អ្នក​ស្នាក់​នៅ​ក្នុង​វត្តវ៉ា​រិ​ន​ ហៅ​វត្ត​ព្រែក​លៀប​ទាំងអស់​ ។​ ទោះបីជា​យ៉ាងណា ​គេ​ពុំ​ទាន់​ដឹង​ថា ​រក​ឃើញ​​ករណី​វិជ្ជមាន​ទៀត ឬ​យ៉ាងណា​នោះ​ទេ​ ។

គិតមកត្រឹមវេលាម៉ោង​​​៣​និង​​១៦នាទីរសៀលថ្ងៃ​ដដែល សរុបអ្នកយកសំណាក​១០៤អង្គ/នាក់ (ស្រី៦នាក់​) ក្នុងនោះមាន​ព្រះសង្ឃ៨៥អង្គ លទ្ធផលជាផ្លូវការរកឃើញករណីវិជ្ជមាន​ចំនួន​២០អង្គ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ