ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ទាំង ៦ ជួយ​អ្នក​កំពុង​តែលតោល មិនដឹង​សន្សំ​ប្រាក់​បែប​ណាឱ្យ​មាន​ប្រសិទ្ធិ​ភាព

2 ឆ្នាំ មុន

ជា​រឿយ​ៗសារព័ត៌មាន​កោះសន្តិភាព តែងតែ​ដកស្រង់​អត្ថបទ​នានា​ដែល​ទាក់ទង អំពី​ការ​សន្សំ​ប្រាក់ ឱ្យ​មាន​ប្រសិទ្ធិ​ភាព លើក​នេះ​មិន​ខុស​ពី​លើក​មុន​ៗ​នោះ​ទេ គឺជា​ការ​ពាំនាំ​វិធីសាស្ត្រ​ផ្សេង​ៗ ដើម្បី​ឱ្យ​អ្នក​កំពុង​តែលតោល មិន​ទាន់​បានដឹង​ពី​ជំហាន​នៃ​ការ​សន្សំ​ប្រាក់​របស់​ពួក​គេ​ ។ ទាំងនេះ​ជា​វិធីសាស្ត្រ…

ជា​រឿយ​ៗសារព័ត៌មាន​កោះសន្តិភាព តែងតែ​ដកស្រង់​អត្ថបទ​នានា​ដែល​ទាក់ទង អំពី​ការ​សន្សំ​ប្រាក់ ឱ្យ​មាន​ប្រសិទ្ធិ​ភាព លើក​នេះ​មិន​ខុស​ពី​លើក​មុន​ៗ​នោះ​ទេ គឺជា​ការ​ពាំនាំ​វិធីសាស្ត្រ​ផ្សេង​ៗ ដើម្បី​ឱ្យ​អ្នក​កំពុង​តែលតោល មិន​ទាន់​បានដឹង​ពី​ជំហាន​នៃ​ការ​សន្សំ​ប្រាក់​របស់​ពួក​គេ​ ។ ទាំងនេះ​ជា​វិធីសាស្ត្រ ដែល​អ្នក​អាច​គិត​លេង​ៗ ឬ​រៀន​អនុវត្តន៍បាន ប្រសិនបើ​អ្នក​មិន​ចង់​មាន​ហានិភ័យ​ទៅ​ថ្ងៃ​មុខ​ ៖

​១. កំណត់​ប្រាក់​សន្សំ និង​ដាក់​ក្នុង​គណនី​សន្សំ មុន​ពេល​អ្នក​គិតគូរ​រឿង​ចំណាយ ​ឬ​ចាយវាយ​ ៖ ចំណុច​នេះ​អ្នក​ត្រូវ​បែងចែក​សន្សំ និង​ដាក់​វា​ទៅ​ក្នុង​ប្រាក់​សន្សំ​មុន​ពេល​អ្នក​ដក ដើម្បី​ចាត់ចែង​ការ​ចំណាយ​ផ្សេង​ៗ អ្នក​កំណត់​ទៅ​ថា ​សន្សំ​ប៉ុន្មាន​ក្នុង​មួយ​ខែ ហើយ​សល់​ប៉ុន្មាន​អ្នក​អាច​ចាត់ចែង​លើ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​បាន ​។

​២. ដាក់​លុយ​សន្សំ ដោយ​ប្រើ​ប្រតិបត្តិការ​ដោយ​ស្វ័យប្រវត្តិ ពី​គណនី​ធម្មតា​ចូល​ក្នុង​គណនី​សន្សំ​ប្រចាំខែ ​៖ ជា​ធម្មតា​ប្រសិនបើប្រើ​​សេវាកម្ម​ប្រតិបត្តិការ​ដោយ​ស្វ័យប្រវត្តិ ក្នុង​កា​រប​ញ្ចូ​ន​ប្រាក់​ចំណូល ​ឬ​ប្រាក់ខែ​របស់​អ្នក​ចូល​ក្នុង​គណនី​សន្សំ នោះ​អ្នក​អាច​សល់​លុយ​បាន​ខ្លះ​ ។ (​គណនី​សន្សំ​មាន​កាលកំណត់ និង​វា​អាច​កាត់​ប្រាក់​នៅ​ក្នុង​គណនី​ធម្មតា​របស់​អ្នក​ចូល​ទៅ​ក្នុង​គណនី​សន្សំ​បាន​ដោយ​ខ្លួន​វា នៅ​ពេល​អ្នក​ជ្រើសរើស​ថ្ងៃ​កំណត់​ណាមួយ​ដើម្បី​ឱ្យ​វា​កាត់​)​ ។

៣. អ្នក​ត្រូវ​តែ​បង្កើន​ប្រាក់​សន្សំ​រៀង​រាល់ ៦ ​ខែ ទៅ ១ ​ឆ្នាំ ម្តង​ ៖ មាន​ន័យ​ថា ​អ្នក​ត្រូវ​បង្កើន​ភាគរយ​នៃ​ប្រាក់​សន្សំ​របស់​អ្នក ៣ ​ខែ​ម្តង​ក៏​បាន ៦ ​ខែ ឬ ១​ ឆ្នាំ​ម្តង​ក៏​បាន អ្នកជំនាញ​បាន​ណែនាំ​ថា រយៈពេល​នេះ​អ្នក​ត្រូវ​បង្កើន​ប្រាក់​សន្សំ​ឱ្យ​បាន ១ ​ទៅ ​២​ ភាគរយ បន្ថែម​ពី​ការ​សន្សំ​រាល់ដង​ ។ (​ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ទាន់​ដាច់​បាយ​ខ្លាំង​អ្នក​អាច​សន្សំ​លើស​នឹង​)​ ។

​៤. ប្រាក់​រង្វាន់ ឬ​ប្រាក់​ប៊ុ​ន​នើ​ស (Bonuses) ៖ ជា​ធម្មតា​ក្រុមហ៊ុន​ភាគច្រើន តែងតែមាន​ប្រាក់​លើកទឹកចិត្ត​បុគ្គលិក ឬ​ប្រាក់​ប្រចាំឆ្នាំ ប្រសិនបើ​អ្នក​មិន​បាន​គិតដល់ អ្នក​នឹង​យក​លុយ​នឹង​ទៅ​ចាយ​ឱ្យ​សប្បាយចិត្ត ព្រោះ​ខំធ្វើការ​យូរហើយ​ ។ ប៉ុន្តែ​អ្នកជំនាញ​ថា ប្រាក់​នេះ​អ្នក​គួរតែ​គិត​ថា​វា​មាន​តម្លៃ​សម្រាប់​អ្នក​ខ្លាំង​ណាស់ ដូចនេះ​ប្រាក់​នេះ​អ្នក​គួរតែ​ដាក់​ទៅ​ក្នុង​គណនី​សន្សំ​ល្អ​ជាង ការ​ចំណាយ​ឱ្យ​សប្បាយចិត្ត​តែ​មួយ​ពេល ​។

​៥. ប្រាប់​ខ្លួនឯង​ថា ​ចាំ​សិន ប្រសិនបើ​អ្នក​ត្រូវការ​ទិញ​របស់​អ្វីមួយ ​៖ វា​ជា​ទម្លាប់​ដែល​មិនល្អ​នោះ​ទេ​ប្រសិនបើ​អ្នក ចង់​ទិញ​ ឬ​ចង់​របស់​អ្វីមួយ ដែល​គ្រាន់តែ​ឃើញ​មួយ​ភ្លែត ក៏​ជ្រួលជ្រើម​ទិញ​ភ្លាម អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ទំលាប់​នេះ​ចេញ ហើយ​អ្នក​ត្រូវ​ប្រាប់​ខ្លួនឯង​ថា ​ចាំ​ពីរ បី​ថ្ងៃ​ទៀត​ចាំ​ទិញ​ក៏​បាន ដូចនេះ​អ្នក​នឹង​មិន​អាច​ទិញ​វា​នោះ​ទេ​ប្រសិនជា​វា​រំលង​បាន​ពីរ​បី​ថ្ងៃ​ហើយ ព្រោះ​អ្នក​នឹង​គិត​ជា​ថ្មី​ថា​ វា​មិន​សំខាន់ ដូចនេះ​មិនបាច់​ទិញ​អី​ឡូ​វ​ក៏​បាន​ ។

៦. ត្រូវ​មាន​ក្តី​ស្រមៃ​ក្នុង​ថ្ងៃ​អនាគត ដោយ​ខ្លួនឯង​មួយ​ ៖ ចំណុច​នេះ​ប្រសិនបើ​អ្នកមាន​ក្តី​ស្រមៃ​ពិតប្រាកដ​មួយ នោះ​ការ​សន្សំ​ប្រាក់​អាច​មាន​ប្រសិទ្ធិ​ភាព​ច្រើន ព្រោះ​រាល់​ការ​ចំណាយ​នានា អ្នក​ត្រូវ​គិត​ពី​អនាគត​ឬ​ក្តី​ស្រមៃ​នោះ​ជា​អាទិភាព​ ។ ហើយ​ប្រសិនជា​អ្នក​តែលតោល មិន​មាន​ក្តី​ស្រមៃ នោះ​ប្រាក់​កាក់​មាន​ប៉ុនណា​ក៏​មិន​សល់​នោះ​ដែរ​ ៕ ប្រភព ៖ Gobankingrates

អត្ថបទសរសេរ ដោយ