ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​គ្រូបង្វឹក​ក្លិប​Bayern Munich ចង់ឱ្យ​ស្វាមី​ស្នាក់​នៅ​ក្រុង​មុ​យ​និក​ធ្វើ​ឱ្យ​ក្លិប​ល្បី​2 នៅ​អង់គ្លេស​ជួប​ការ​លំបាក

8 ឆ្នាំ មុន

ក្លិប​Man Utd និង Man City អាច​ជួប​ការ​លំបាក​ក្នុង​ការ​ទាក់ទាញ​លោក​ចូ​សេ​ប ក្វា​ឌី​យ៉ូ​ឡា គ្រូបង្វឹក​ក្លិប Bayern Munich មក​ដឹកនាំ​ក្លិប ដោយសារ​លោកស្រី គ្រី​ស្ទី​ណា សឺ​រ៉ា ជា​ភរិយា​ចង់ឱ្យ​ក្រុម​គ្រួសារ​ស្ថិត​នៅ​ក្រុង​Munich បន្ត ។

ទីភ្នាក់ងារ​ព័ត៌មាន​«​ដេ​លី​មីរ​រ័​រ​» ផ្សាយ​ថា ក្លិប​ល្បី​ទាំង​២​នៅ​ក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ចង់បាន​លោក​ចូ​សេ ក្វា​ឌី​យ៉ូ​ឡា ដែល​ជិត​ចប់​កុងត្រា​ជាមួយ​ក្លិប​Bayern Munich ធ្វើ​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប​ខ្លួន​ប៉ុន្តែ​ត្រូវ​ជួប​ការ​លំបាក​ដោយសារ​ត្រូវ​បញ្ចុះបញ្ចូល​លោកស្រី គ្រី​ស្ទី​ណា សឺ​រ៉ា ផង​ដែរ ។ កន្លង​មក​លោកស្រី​ធ្លាប់​មាន​ឥទ្ធិពល​សំខាន់​ដល់​ការ​សម្រេចចិត្ត​របស់​ប្ដី​ក្នុង​ការ​សម្រាក​ការងារ​១​ឆ្នាំ ក្រោយ​ពេល​ចប់​រដូវ​កាល​២០១១-២០១២ នៅ​ក្លិប​Barcelona ៕