ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​តេជគុណ​បណ្ឌិត ខឹ​ម សម្បត្តិ និង​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ប្ញ​ស្សី​កែវ ចែក​អំណោយ​ដល់​ជន​រង​គ្រោះ​ដោយ​អគ្គិភ័យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ អនុ​សាខា​កាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ​រួម​ជាមួយ​សហគមន៍​​មូលនិធិ​នគរ​​កាយ​វត្ត​ព្រះពុទ្ធ​សាសនា កម្ពុជា​ កាលពី​រសៀល​ថ្ងៃ​ទី​១៤​ ធ្នូ​ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ​​នៅ​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​​ស្វាយប៉ាក ​ដែល​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ធ្នូ ​កន្លង​មក ​។

នៅ​ក្នុង​ឱកាស​នោះ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​​សំណាក់​លោក​​ជា ពិសី អនុប្រធាន​គណៈកម្មការ​អនុ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខណ្ឌប្ញស្សីកែវ និង​មានការ​​និមន្ត​ចូលរួម​ពី​ព្រះ​មង្គល​រ​ក្ខិ​ត សុវណ្ណ​ ជោតិ​ បណ្ឌិត ខឹ​ម សម្បត្តិ​​ ជា​ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា ​និង​ជា​ចៅអធិការ​វត្ត​ញាណ រង្សី ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​សាលា​ខណ្ឌ​ផង​ដែរ​ ។

អំណោយ​​ដែល​នាំ​មក​ចែក​ជូន​នា​ឱកាស​នោះ​រួម​មាន​ ​ក្នុង​១​គ្រួសារ​ទទួល​បា​ន​អង្ករ៥០​គីឡូក្រាម គ្រឿង​ឧបភោគ-បរិភោគ សម្ភារ​ប្រើប្រាស់ ព្រមទាំង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ។ ក្នុង​នោះ​អំណោយ​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​៥​ម៉ឺន​រៀល និង​ព្រះ​តេជគុណ​សុវណ្ណ​​ជោតិ​បណ្ឌិត ​ខឹ​ម សម្បត្តិ​ បច្ច័យ​ចំនួន​៥​ម៉ឺន​រៀល ​។