ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ដោះ​លែង​លោក រ័​ត្ន សណ្តាប់ ឲ្យ​នៅ​ក្រៅ​ឃុំ ក្នុង​សំណុំរឿង​រំ​លោ​.​ភ​ទំនុកចិត្ត និង​បរិហា​កេរ្តិ៍

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ កក្កដា ២០២១​នេះ បាន​ចេញ​ដីកា​ដោះ​លែង…

រាជធានី​ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ កក្កដា ២០២១​នេះ បាន​ចេញ​ដីកា​ដោះ​លែង ជន​ត្រូវ​ចោទ​ឈ្មោះ រ័​ត្ន សណ្តាប់ ឲ្យ​នៅ​ក្រៅ​ឃុំ ។

ប៉ុន្តែ​លោក រ័​ត្ន សណ្តាប់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ រំ​លោ​.​ភលើ​ទំនុកចិត្ត និង​បរិហា​កេរ្តិ៍​ជា​សាធារណៈ តាម​បញ្ញា​ត្តិ​មាត្រា ៣៩១ មាត្រា​៣៩២ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​ជម្រាប​ថា លោក រ័​ត្ន សណ្តាប់ ដែល​គេ​ស្គាល់​ថា ជា​អ្នកជំនាញ​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ អរិយធម៌​ខ្មែរ និង​កីឡា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ពាណិជ្ជករ​ម្នាក់ ប្តឹង​ពី​បទ​រំ​លោ​.​ភលើ​ទំនុកចិត្ត ជេរ​ប្រមាថ និង​បរិហា​កេរ្តិ៍​ជា​សាធារណៈ ។

កាលពី​ល្ងាច​ថ្ងៃ​ទី​១២ «​ចៅក្រម​សម្រេច​ឃុំខ្លួន លោក រ័​ត្ន សណ្តាប់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ រំលោភ​លើ​ទំនុកចិត្ត និង​បទ​បរិហា​កេ​រ្ត៍»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ