ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​បង្កបង្កើន​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២១ នៅ​ខេត្តសៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ប្រទេស​កម្ពុជា​យើង​គឺ​បាន​បែងចែក​រដូវ​ជា​ពីរ​គឺ​រដូវប្រាំង និង​រដូវវស្សា​។ យោង​តាម​របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២១ របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា…

ខេត្តសៀមរាប ៖ នៅ​ប្រទេស​កម្ពុជា​យើង​គឺ​បាន​បែងចែក​រដូវ​ជា​ពីរ​គឺ​រដូវប្រាំង និង​រដូវវស្សា​។ យោង​តាម​របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២១ របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា ក្នុង​រយៈពេល​០៦​ខែ​ដើមឆ្នាំ​២០២១​នេះ ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​កន្លង​មក​បាន​ទទួលលទ្ធផល​ល្អ​ប្រសើរ ដោយ​ពុំ​មាន​ផល​ប៉ះពាល់​អ្វី​ធំដុំ​នោះ​ឡើយ​។ នា​ដើមរដូវ​វស្សា ស្ថានភាព​ទឹកភ្លៀង​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ បាន​រាយ​ប៉ាយ​ទៅ​សព្វគ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត បាន​ធ្វើ​ឲ្យ​ការងារ​បង្កបង្កើន​ផល បាន​ប្រព្រឹត្ត​យ៉ាង​ល្អ​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​មាន​សន្ទុះ​ល្បឿន​លឿន​ជាង​បណ្តា​ឆ្នាំ​កន្លង​មក​។

យោង​តាម​របាយការណ៍​សកម្មភាព​ការងារ​បង្កបង្កើន​ផល​ប្រចាំឆមាស​ទី​១​នេះ គិត​មក​ត្រឹម​ថ្ងៃ​ទី​២១ ខែមិថុនា ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ជា​មធ្យម​នៅ​តាម​បណ្ត​ក្រុង ស្រុក​ទាំង​១២ មាន​៣៣៨,៤៣​មី​លី​ម៉ែត្រ ស្មើនឹង​១៨​ថ្ងៃ និង​ប្រៀបធៀប​ទៅ​ឆ្នាំ​២០២០ ក្នុង​រយៈពេល​ដូច​គ្នា មាន​កម្ពស់​ទាប​ជាង ១២,៧០​មី​លី​ម៉ែត្រ​។ ចំពោះ​ការងារ​បង្កបង្កើន​ផល​នៅ​ទូ​ទាំង​ខេត្តសៀមរាប ប្រជា​កសិករ​យើង​សម្រេច​ភ្ជួរ​រាស់​ដី​បាន​សរុប ១៧២ ០៧៥​ហិ​កតា ក្នុង​នោះ​ភ្ជួរ​ដោយ​គ្រឿងយន្ត​កសិកម្ម បាន​១៨១ ៥៧៥​ហិ​កតា ការ​ភ្ជួរ រាស់​ដោយ​គោក្របី​បាន​ចំនួន​៥០០​ហិ​កតា​។

ក្នុង​នោះ​ដែរ​ប្រជា​កសិករ​ធ្វើស្រែ​បាន ១៤៨ ៧៤៥​ហិ​កតា ស្មើនឹង ៧៨,៤០% នៃ​ផែនការ ១៨១ ៥៨៥​ហិ​កតា បើ​ធៀប​ទៅ​ឆ្នាំ​២០២០ ក្នុង​ការ​អនុវត្ត​រយៈពេល​ដូច​គ្នា បាន​ច្រើន​ជាង ១៣ ២៣០​ហិ​កតា ក្នុង​នោះ​ដាំ​ស្រូវចម្ការ​បាន ១ ៣៩០​ហិ​កតា , ពង្រោះ​ស្រូវស្រាល​បាន ២៩ ៣២៥​ហិ​កតា , ពង្រោះ​ស្រូវកណ្តាល បាន ៨៥ ៩៩០​ហិ​កតា , ស្រូវធ្ងន់ ២៩ ១៧៥​ហិ​កតា និង​ស្ទូង​បាន​៤៥​ហិ​កតា និង​ស្រូវ​ឡើង​ទឹក ចំនួន ២ ៨៦៥​ហិ​កតា​។ ចំពោះ​ដំណាំ​សាកវប្បកម្ម និង​ឧស្សាហកម្ម​រយៈពេល​ខ្លី ដាំ​ដុះ​បាន​សរុប ២៦ ៥៩៤​ហិ​កតា ស្មើនឹង ៨៨,៩៥% នៃ​ផែនការ ២៩ ៨៩៨​ហិច​តា បើ​ធៀប​ទៅ​ឆ្នាំ​កន្លង​ក្នុង​រយៈពេល​អនុវត្ត​ដូច​គ្នា​បាន ច្រើន​ជាង ៧ ៦៥៩​ហិ​កតា ក្នុង​នោះ​មាន ពោតស ៤១៦​ហិ​កតា , ដំឡូងជ្វា ២៥០​ហិ​កតា , បន្លែ​គ្រប់មុខ ៩៧៦​ហិ​កតា​, ឪឡឹក​១៩៧​ហិ​កតា ,​ម្ទេស ៣០​ហិ​កតា ,​ដំឡូង​មី ២២ ៨៧៨​ហិ​កតា ,​សណ្តែកបាយ ១ ៥៤៨​ហិ​កតា ,​ល្ង ៥៥ ហិ​កតា , អំពៅ ២២៤​ហិ​កតា និង​ឈូក ២០​ហិ​កតា​ផង​ដែរ​។ មក​ដល់​ពេល​នេះ​បងប្អូន​ប្រជា​កសិករ នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់ បាន​កំពុង​ជំរុញ​ការងារ​បង្កបង្កើន​ផល​ឱ្យ​បាន​បញ្ចប់​ទាន់​រដូវ​ផង​ដែរ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ