ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ស្ទើរតែគ្រប់គ្នាមានការ​ភ័យ​ខ្លាចសឹងមិនហានចេញពីផ្ទះ ព្រោះខ្លាចកូវីដ ខណៈកំពុងឆ្លងច្រើន

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​ទោះជា​អាជ្ញាធរ​ខេត្ត​បាន​បើក​យុទ្ធនាការ ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ស្ទើ​តែ​គ្រប់​ស្រុក ក្រុង បែប​ណា​ក៏​ដោយ​ក៏​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​រីក​រាលដាល​កាន់តែ​ធ្ងន់​ៗ​ទៅ​ហើយ​បង្ក​អោយ​មានការ​រស់នៅ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​លំដាប់ថ្នាក់ កាន់តែ​មានការ​ភ័យ​ខ្លាច ស្ទើរតែ​មិន​ហាន​នាំ​គ្នា​ចេញពីផ្ទះ…

ខេត្តតាកែវ ៖ បើ​ទោះជា​អាជ្ញាធរ​ខេត្ត​បាន​បើក​យុទ្ធនាការ ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ស្ទើ​តែ​គ្រប់​ស្រុក ក្រុង បែប​ណា​ក៏​ដោយ​ក៏​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​រីក​រាលដាល​កាន់តែ​ធ្ងន់​ៗ​ទៅ​ហើយ​បង្ក​អោយ​មានការ​រស់នៅ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​លំដាប់ថ្នាក់ កាន់តែ​មានការ​ភ័យ​ខ្លាច ស្ទើរតែ​មិន​ហាន​នាំ​គ្នា​ចេញពីផ្ទះ ដើម្បី​ទៅ​ធ្វើ​ការងារ ឬ​ប្រកប​អាជីវកម្ម​ចិញ្ចឹមជីវិត​ថែម​ទៀត​ផង ។

លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​បានអោយ​កោះសន្តិភាព​យើង​ដឹង នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ​ថា នៅ​ថ្ងៃ​ទី ១៣ ខែកក្កដា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ៗ​ចំនួន​៦៨​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៤១​នាក់​ហើយ​អ្នក​ឆ្លង​ថ្មី​ទាំង​៦៨​នាក់​នោះ បាន​ឆ្លង​ទៅ​លើ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំង​១០​របស់​ខេត្តតាកែវ​តែ​ម្តង ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បន្ត​ទៀត​ថា ទន្ទឹម​នឹង​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ៗ​នោះ​មាន​ប្រជាពលរដ្ឋ​ និង​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​កំរិត​២​ សរុប​៣៩៦​នាក់ ស្រីៈ ២០៤​នាក់ នៅ​សេ​វិ​ន​ដេ​អី​ន​: សរុប​៣​ស្រី ០១​នាក់ សាលា​គរុកោសល្យ​ភូមិភាគ​ចំនួន​៧៣​នាក់ ស្រី​: ៣០​នាក់ ស្រុក​ប្រតិបត្តិ​បាទី​៣២​នាក់ ,​ស្រី ១៧​នាក់ នៅ​មន្ទីរពេទ្យ​អង្គ​បុរី​៥៤,​ស្រី ៣៣​នាក់ នៅ​ស្រុក​ប្រតិបត្តិ​គិរីវង់​៣២​នាក់ ,​ស្រី​១៨​នាក់ នៅ​កោះអណ្តែត​៥៤​នាក់ ,​ស្រី ៨​នាក់ ព្រៃកប្បាស​១៤៨​នាក់ ,​ស្រី ៨៣​នាក់ ក្នុង​នោះ​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩​សរុបៈ ៣៧៦៣​នាក់ ស្រីៈ​២៣៨០​នាក់ អ្នកជំងឺ​វិជ្ជមាន​កំពុង​ព្យាបាលៈ ៩៨៣​នាក់ ស្រីៈ​៤៤៤​នាក់ (​ស្ថានភាព​អ្នកជំងឺៈ​មាន​សភាព​ធម្មតា​ទាំងអស់​) ករណី​ជាៈ ២៧២២​នាក់ ស្រីៈ ១,៧៦៧​នាក់ បញ្ជូនៈ ១២​នាក់ ស្រីៈ​៥​នាក់ (៩​នាក់​ទៅ​ព្រី​មៀ​សែន​សុខ​ភ្នំពេញ , ២​នាក់​ទៅ​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ ,១​នាក់​ទៅ​មន្ទីរពេទ្យ​ច​ង្រែ​) ករណី​ស្លាប់​=៦៧​នាក់ ស្រី​៤៣​នាក់ ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា អ្នក​វិជ្ជមាន​ករណី​ថ្មី : ៦៨​នាក់ ស្រី ៤១​នាក់​នោះ បាន​ឆ្លង​នៅ​លើ​ប្រជាពលរដ្ឋ​ចំនួន​១០​ស្រុក ក្រុង​រួម​មាន ១.​ស្រុក​សំរោង​ចំនួន​៨​នាក់ ស្រី ៥ ២.​ស្រុក​ត្រាំកក់​ចំនួន ៦​នាក់ ស្រី ៣​នាក់ ៣.​ស្រុក​បាទី ៩​នាក់ ស្រី​៥​នាក់ ៤.​ស្រុក​គិរីវង់ ១០​នាក់ ស្រី ៧​នាក់ ៥.​ស្រុក​ព្រៃកប្បាស ៤​នាក់ ស្រី ២​នាក់ ៦.​ស្រុក​បូ​រី​ជលសារ ០​នាក់ ស្រី ០​នាក់ ៧.​ស្រុក​ទ្រាំង ២០​នាក់ ស្រី ១០​នាក់ ៨.​ស្រុក​កោះអណ្តែត ១​នាក់ ស្រី ០១​នាក់ ៩.​ស្រុក​ដូន​កែវ ៦​នាក់ ស្រី ០៥​នាក់ ១០.​ស្រុក​អង្គរបុរី ៤​នាក់ ស្រី​៣​នាក់ សរុប​៦៨​នាក់​ហើយ​ចំពោះ​អ្នកជំងឺ​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ទាំងអស់​បាន​ដាក់​អោយ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​តាម​ស្រុក ក្រុង​ដែល​នៅ​ជិត​នឹង​មួយ​ចំនួន​បាន​បញ្ជូន​មក​ព្យា​ល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។

លោក​នុ​ត ស៊ី​ណាត បាន​បញ្ជាក់​ថា ចំពោះ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កន្លង​មកនេះ មាន​អ្នក​បាន​ចុះ​ឈ្មោះ សរុប​៩៧៤០៦​នាក់ ស្រី​៥២៦៩៦​នាក់ ចំនួន​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​សរុប ៩៦៥៩១​នាក់ ស្រី​៥២២៧៩​នាក់ ហើយ​ចំនួន​អ្នក​មិន​បាន​ចាក់​សរុប​៧១៥​នាក់ ស្រី​៥១៧​នាក់ ការ​ចាក់​វ៉ាក់សាំង​ប្រចាំ​ថ្ងៃ​ទី​១៣ ខែកក្កដា ២០២១ ចំនួន​អ្នក​បាន​ចុះ​ឈ្មោះ​សរុប​១៨៣៥​នាក់ ស្រី​៩៤៨​នាក់ ។

ចំនួន​អ្នក​បាន​ចាក់​សរុប​១៨៣៤​នាក់ ស្រី​៩៤៧​នាក់ ចំនួន​អ្នក​មិន​បាន​ចាក់​សរុប​១​នាក់ ស្រី​១​នាក់ លោក​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​យើង​ទាំងអស់​អ្ន ក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក្តី​នឹង​អ្នក​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​ស្តាប់​តាម​ការ​ណែនាំ​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​ផែនការ​ការពារ ៣​កុំ ៣​ការពារ របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​អោយ​បាន​ខ្ជាប់ខ្ជួន​ជា​និច្ច​ទើប​យើង​ជៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​១៩ បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ