ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អា​មេ​រិ​ក​ម្នាក់​រំលោ.ភ​ចៅប្រុស​ជា​ច្រើន​លើក

8 ឆ្នាំ មុន

«​ដឹ​មី​រ័​រ​» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ កន្លង​មក​បាន​ផ្សាយ​រឿង​មួយ​កើតឡើង​នៅ​ក្រុង​ផេ​សា​ឌី​ណា រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក គឺ​ស្ត្រី​ឈ្មោះ​ផេ​ក​គី ហ្វ៊ីល​លី​ប អាយុ​៤៣​ឆ្នាំ បាន​ប្រើ​អំពើ​ហិ.ង្សា​លើ​រាង​កាយ

«​ដឹ​មី​រ័​រ​» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ កន្លង​មក​បាន​ផ្សាយ​រឿង​មួយ​កើតឡើង​នៅ​ក្រុង​ផេ​សា​ឌី​ណា រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក គឺ​ស្ត្រី​ឈ្មោះ​ផេ​ក​គី ហ្វ៊ីល​លី​ប  អាយុ​៤៣​ឆ្នាំ បាន​ប្រើ​អំពើ​ហិង្សា​លើ​រាង​កាយ និង​ចាប់រំលោភ​ចៅប្រុស​ជា​ច្រើន​លើក​ក្នុង​អំឡុង​ពី​ឆ្នាំ​២០០៧​ដល់​២០០៩ ។

អ្នកស្រី​ផេ​ក​គី ហ្វ៊ីល​លី​ប ចាប់រំលោភ​ចៅប្រុស​របស់​ខ្លួន​លើក​ដំបូង​កាលពី​៨​ឆ្នាំ​មុន នៅ​ពេល​ចៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

កាល​ណោះ​ចៅប្រុស​នាង​អាយុ​១៥​ឆ្នាំ​។  ក្រោយមក​អ្នកស្រី​ផេ​ក​គី ហ្វ៊ីល​លី​ប បាន​ចាប់រំលោភ​ចៅប្រុស​ជា​បន្តបន្ទាប់ ក្រោយ​ពី​គេ​ផ្លាស់​ចេញពីផ្ទះ​របស់​ឪពុកធំ​នៅ​រដ្ឋ​សៅ​ឃែ​រ៉ូ​ឡៃ​ណា​ទៅ​នៅ​ជាមួយ​គាត់​ក្នុង​ទីក្រុង​ផេ​សា​ឌី​ណា ។ 

អ្នកស្រី​ផេ​ក​គី ហ្វ៊ីល​លី​ប រង​ការ​ចោទប្រកាន់​ថា បាន​បង្ហោះ​រូបភាព និង​អត្ថបទ​មិន​សមរម្យ​ចំពោះ​ចៅ​របស់​ខ្លួន​ផង​ដែរ ។ ចំណែក​ឪពុកធំ​របស់​ក្មេង​ប្រុស​រង​គ្រោះ​បញ្ជាក់​ប្រាប់​ប៉ូលិស​ថា លោក​បាន​ផ្ញើ​ក្មួយ​ឱ្យ​រស់នៅ​ជាមួយ​យាយ​នៅ​រដូវក្តៅ​ក្នុង​ឆ្នាំ​២០០៨ ព្រោះ​កាល​ណោះ​ស្ថានភាព​អាកាសធាតុ​មិនល្អ​នៅ​សៅ​ឃែ​រ៉ូ​ឡៃ​ណា ។ ប៉ូលិស​និយាយ​ថា  អ្នកស្រី​ផេ​ក​គី ហ្វ៊ីល​លី​ប​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ព្រោះ​រង​ការ​ចោទប្រកាន់​ថា បាន​សេពសន្ថវៈ​ជាមួយ​ចៅ​របស់​ខ្លួន​ជា​ច្រើន​លើក​នៅ​ក្នុងផ្ទះ ។ បច្ចុប្បន្ន​ស្ត្រី​នោះ​កំពុង​ជាប់​ឃុំខ្លួន និង​បាន​បង់​ពិន័យ​ជា​ប្រាក់​៣០.០០០​ដុល្លារ ៕