ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​អ្នក​លួច ទាំង​អ្នកទិញ​ត្រូវ​អស់លក្ខណ៍​បញ្ជូន​ទៅ​តុលាការ

2 ឆ្នាំ មុន
  • បាត់ដំបង

នសង្ស័យ​ក្នុង​អំពើ​ចោរកម្ម​ម្នាក់ (​លួច​ម៉ូតូ​) និង​អ្នកទិញ​ផល​ចោរកម្ម​ម្នាក់ ត្រូវ​បាន​មន្ត្រី​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ បន្ទាប់​ពី​មន្ត្រី​ជំនាញ​បញ្ជ​ប់​ការ

ខេត្ត​បាត់​ដប​ង ៖ ជនសង្ស័យ​ក្នុង​អំពើ​ចោរកម្ម​ម្នាក់ (​លួច​ម៉ូតូ​) និង​អ្នកទិញ​ផល​ចោរកម្ម​ម្នាក់ ត្រូវ​បាន​មន្ត្រី​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ បន្ទាប់​ពី​មន្ត្រី​ជំនាញ​បញ្ជ​ប់​ការ​សួរនាំ​។

នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ លោក វ៉ា​ន់ តា​រ៉ា ដែល​ចុះ​ប្រតិបត្តិការ​លើ​ករណី​នេះ​ផ្ទាល់​បាន​និយាយ​ថា ជន​ដៃដល់ និង​ជន​ទទួល​ទិញ​ផល​ចោរកម្ម ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែកក្កដា ខណៈ​ពេល​ដែល​ជន​ដៃដល់ និង​អ្នកទិញ​ផល​ចោរកម្ម​ទាំង​០២​នាក់​នេះ បង្ហាញមុខ​នៅ​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​។

លោក​បាន​ប្រាប់​ថា កម្លាំង​របស់​លោក​បាន​ចំណាយពេល​ជិត​១​ខែ​កន្លះ ក្នុង​ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ រហូត​ប្រទះ​ឃើញ​មុខសញ្ញា លោក​ក៏​បាន​ស្នើ​សុំ​គោល​ការ​ពី​លោកស្នងការ​ខេត្ត និង លោក​ព្រះរាជអាជ្ញា ដើម្បី​ឃាត់ខ្លួន​ជន​ទាំង​០២​នាក់​នេះ​ភ្លាម​ៗ​តែ​ម្ដង​។

លោក វ៉ា​ន់ តា​រ៉ា បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន និង​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជន​ដៃដល់ ដែល​និយាយ​ពី​ការ​លក់ដូរ​ម៉ូតូ​ដែល​ខ្លួន​លួច​បាន ទើប​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​អ្នក​ទ​ទូល​ទិញ​ផល​ចោរកម្ម​ម្នាក់​ទៀត​។

យោង​តាម​របាយការណ៍​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា អ្នក​លួច និង​អ្នកទិញ​ផល​ចោរកម្ម​ទាំង​០២​នាក់​នេះ គឺ​អ្នក​លួច​មានឈ្មោះ រុំ ភារ​ក្ស ហៅ ង៉ា អាយុ​២៩​ឆ្នាំ នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង និង​អ្នកទិញ​មានឈ្មោះ ឆ​ន សួរ អាយុ​៣៤​ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ តែ​បាន​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន ក្នុង​សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​។

បើ​តាម​ព្រឹត្តិ​ហេតុ​នៃ​អំពើ​ចោរកម្ម​នេះ ជនសង្ស័យ​ឈ្មោះ រុំ ភារ​ក្ស ហៅ ង៉ា ជាមួយនឹង​បក្សពួក​ម្នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ របស់​ជន​រង​គ្រោះ​ឈ្មោះ ឡង ណា​រ៉ូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ មិថុនា កន្លង​ទៅ​នេះ នៅ​ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ​។

ក្រោយ​ពេល​ត្រូវ​ចោរលួច​ម៉ូតូ ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នងការ​នគរបាល​ខេត្ត ហើយ​មន្ត្រី​ការិយាល័យ​ជំនាញ ក៏​បាន​ធ្វើការ​ស្រាវ​រហូត​កំណត់​មុខសញ្ញា​ជន​ដៃដល់​បាន និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ទាំង​អ្នក​លួច ទាំង​អ្នកទិញ​ផល​ចោរកម្ម​តែ​ម្ដង តែ​ជន​ដៃដល់​ម្នាក់​កំពុង​គេចខ្លួន​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ឈ្មោះ រុំ ភារ​ក្ស ហៅ ង៉ា បាន​សារភាព​ថា ខ្លួន​និង​បក្សពួក​ម្នាក់​ទៀត ពិតជា​បាន​លួច​ម៉ូតូ​នោះ​មែន​។ រីឯ​អ្នកទិញ​ផល​ចោរ​ឈ្មោះ ឆ​ន សួរ ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​ម៉ូតូ​នោះ តែ​ខ្លួន​បាន​យក​ទៅ​លក់​ឲ្យ​គេ​បន្ត​នៅ​ខេត្តកំពង់ឆ្នាំង​ហើយ ក្នុង​តំលៃ​៣០០​ដុល្លារ​។

គួរ​កត់សម្គាល់​ផង​ដែរ​ថា អំពើរ​ចោរកម្ម ដែល​កើតឡើង​នៅ​ក្នុង​ខេត្តបាត់ដំបង ហាក់​គ្មាន​សញ្ញា​ថមថយ​ទេ ទាំង​នៅ​តាម​បណ្ដា​ស្រុក​នានា និង​នៅ​ក្នុង​ក្រុង​បាត់ដំបង តែ​បទល្មើស​មួយ​ចំនួន​ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​បិទ​បាំង​មិន​ធ្វើ​របាយការណ៍ ឬ​រាយការណ៍​ទៅ​កាន់​ស្នងការ​ខេត្ត​ឡើយ​។ មូលហេតុ ដែល​មន្ត្រី​ថ្នាក់​ក្រោម​បិទ​បាំង​បទល្មើស​មិន​រាយការណ៍​ជូន​ថ្នាក់លើ ដោយសារ​ខ្លាច​ថ្នាក់លើ ឬ​មហាជន​ដឹង​អំពី​បទល្មើស​ចេះ​តែ​កើនឡើង ដែល​សមត្ថកិច្ច​គ្មាន​សមត្ថភាព​ទប់ស្កាត់ ឬ​បង្ក្រាប​បាន​។ នេះ​បើ​តាម​មន្ត្រី​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​ចំណុចខ្សោយ​របស់​មន្ត្រី​តាម​មូលដ្ឋាន​។

អំពើ​ចោរកម្ម​ដែល​កំពុង​កើតឡើង ហើយ​សមត្ថកិច្ច​មិន​អាច​ទប់ស្កាត់​បាន​មាន​ដូច​ជា «​ចោរឆក់ ចោរលួច ចោរ​គាស់​លំនៅ​ឋាន ចោរ​កាច់​សោ​.​ក​លួច​យក​ម៉ូតូ បទល្មើស​គ្រឿងញៀន និង​ក្រុម​ក្មេង​ពាល​កាប់​ចាក់​គ្នា​»​។ បទល្មើស​ទាំងនេះ បាន​កើតឡើង​ស្ទើរ​រាល់ថ្ងៃ តែ​មន្ត្រី​មូលដ្ឋាន​បាន​ព្យាយាម​លាក់បាំង​មិន​រាយការណ៍​ទេ ព្រោះ​ខ្លាច​ថ្នាក់លើ​ស្ដីបន្ទោស​ថា នៅ​មូលដ្ឋាន​ខ្លួន​សំបូរ​បទល្មើស រីឯ​នៅ​ក្នុង​ក្រុង​បាត់ដំបង​វិញ ក្រុម​ជនល្មើស​ក៏​កំពុង​ខ្លាំង​ណាស់​ដែរ ទាំង​អំពើ​ចោរកម្ម ទាំង​ក្រុម​ក្មេង​ទំនើង​កាប់​ចាក់ តែ​បទល្មើស​ខ្លះ​ត្រូវ​គេ​បិទ​ស្ងាត់ឈឹង​។ ប៉ុន្តែ​យ៉ាងណា ក៏​នៅ​តែ​មហាជន​ដឹង​ដដែល នៅ​ពេល​ដែល​សមត្ថកិច្ច​នាំ​គ្នា​សម្ងំ​ស្ងៀម​មិន​កំរើក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ