ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអាស្រូវ​ក្នុង​វិស័យ​ប្រដាល់​អាច​ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង​ទេ? ក្រោយ​មាន​លិខិត​ព្រមាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ កក្កដា ក្នុង​ឆ្នាំ​២០២១ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) បាន​ចេញ​សេចក្ដីប្រ​កាស

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ កក្កដា ក្នុង​ឆ្នាំ​២០២១ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) បាន​ចេញ​សេចក្ដីប្រ​កាស ព័​ត៌​មាន ដោយធ្វើការព្រ​មាន​សហព័ន្ធ​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ ដែល​នេះ​គឺជា​រឿង​ដ៏​អាម៉ាស់​មួយ ដែល​មិន​អាច​ប្រកែក​បាន​របស់​សហព័ន្ធ​ប្រដាល់ បន្ទាប់​ពី​សហព័ន្ធ​នេះ បាន​បង្ក​អោយ​មានរឿង​អយុត្តិធម៌​កើតឡើង រហូត​ផ្ទុះ​ប្រតិកម្ម​ដល់​ថ្នាក់ដឹកនាំ​កំពូល​។ គួររំលឹកថា ទាន់​ក្តៅ​ៗ សម្តេច​តេ​ជោ ប្រតិកម្ម ភ្លាម​! សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ឲ្យ​កីឡាករ ឃី​ម បូ​រ៉ា ក្លាយជា​ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត់ ភ្លែត​!

ករណី​មិន​ប្រក្រតី​ក្នុង​ការ​កាត់ក្ដី​លើ​ការ​ប្រកួត​របស់​កីឡាករ​នេះ មិនមែន​ជា​លើក​ទី​១​ទេ ពោល​គឺ​ស្ទើរតែ​ក្លាយជា​រឿង​ដុះ​ស្នឹម​ទៅ​ហើយ ប៉ុន្តែ​អាច​មិនសូវ​មានរឿង​ខ្ជ​រ​ខ្ជាយ​ទើប​ចេះ​តែ​សុខ​រហូត​មក​។ សំណួរ​មួយ​ដែល​អ្នកគាំទ្រ​កំពុង​ជជែក​គ្នា​នៅ​ក្នុង​ពេល​នេះ តើ​ករណី​ដែល​ធ្លាប់​កើត​មាន នឹង​លែង​មាន​តទៅ​ទៀត ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​កីឡាករ​គ្រប់​រូប ឬ​ក៏​អាច​កើត​មាន​ម្ដងម្កាល​ដដែល​ៗ ក្នុង​ពេល​បន្ទាប់?

លិខិត​ព្រមាន​ជា​ចំហរ​ដែល​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បង្ហោះ​ជា​សាធារណៈ​នេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ករណី​ដឹកនាំ​មិន​បាន​ល្អ​របស់​មន្ត្រី​សហព័ន្ធ​កីឡាប្រដាល់ ដែល​បណ្ដាល​អោយ​កីឡាករ​មួយ​ចំនួន​ជួប​រឿង​អយុត្តិធម៌​។ អ្នក​តាមដាន​ជា​ច្រើន បាន​ហៅ​ការ​ព្រមាន​ធ្ងន់ធ្ងរ​នេះ​ថា នឹង​ធ្វើ​អោយ​សហព័ន្ធ​ចង​ចាំ​នូវ​កំហុសឆ្គង ហើយនឹង​លុប​អោយ​អស់​នូវ​អ្វី​ដែល​ធ្លាប់​កើតឡើង​លើ​កីឡាករ ជា​ពិសេស​លើ​កីឡាករ ដែល​គ្មាន​ខ្សែ​ទុយោ ដើម្បី​តវ៉ា​នោះ​។

អ្នក​ឃើញ​សេចក្ដី​ព្រមាន​ជា​ច្រើន​បាន​បញ្ចេញមតិ​រិះគន់​សហព័ន្ធ​កីឡាប្រដាល់ និង​ថា អ្វី​ដែល​ផ្ទុះ​ប្រតិកម្ម​នេះ មិនមែន​ទើបតែ​មាន​មួយ​ករណី​ប៉ុណ្ណោះ​ទេ គឺ​មាន​រាប់​មិន​អស់​រួច​មក​ហើយ ដោយ​គ្រាន់តែ​ករណី​កន្លង​មក មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ដល់​មហាជន ហើយ​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ​។ កីឡាករ​ដែល​ត្រូវ​គេ​អះអាង​ថា ទទួល​បាន​លទ្ធផល​មិនសូវ​យុត្តិធម៌​រមែង​សម្រេចចិត្ត​បាត់​មុខ​ម្ដង​មួយ​ៗ​នា​ពេល​កន្លង​មក​នោ​ផង ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ ដែល​ជា​កូនសិស្ស​របស់​គ្រូបង្វឹក​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្វៀន​ប្រដាល់ ឬ​ជាមួយ​កីឡាករ ដែល​ជា​សំណ​ប់​ចិត្ត​របស់​ថ្នាក់ដឹកនាំ​ណាមួយ​។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Rotha Khom បាន​សរសេរ​ភ្ជាប់​នឹង​លិខិត​ព្រមាន​ថា​ «សុំ​ចូលរួម​យោបល់​ដោយ​សាមញ្ញ តាំងពី​ខ្ញុំ​កើតមក និង​ចាប់ផ្តើម​ដឹងក្តី​ស្គាល់​ប្រដាល់ ខ្ញុំ​លឺ​រឿង​នឹង​យូរហើយ​។ បើ​និយាយ​ទៅ​ទាល់តែ​ពុក​ចង្អុលមុខ​បាន​ធ្វើ បើ​មិន​ចឹ​ង​ហៃអើ​តាម​គ្នា​ទៀត​។ តើ​ធ្វើ​យ៉ាងណា​ទើប​កីឡាករ អាច​មានគុណ​ភាព​ដើម្បី​ប្រកួត​ជាមួយ​គេ​នៅ​ស៊ី​ហ្គេ​ម​2023​។ គួរ​កុំ​បណ្តោយ​អោយ​ដំបៅ​មួយ​ក្រុម​តូច នាំ​ខូច​កិត្តិយស​ជាតិ​ទាំងមូល​» ​។ មិន​ខុស​គ្នា​ដែរ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ដែន ប្រឹក្សា បាន​សរសេរ​ថា​«សូម​គាំទ្រ​ពេញទំហឹង​នៅ​ចំណាត់ការ​ដ៍​ល្អ​មួយ​នេះ​។ ប៉ុន្តែ​ក្នុង​នាម​ខ្ញុំ​ជា​អ្នកគាំទ្រ​ប្រដាល់​គុន​ខ្មែរ​ជាង​១០​ឆ្នាំ ខ្ញុំ​តែងតែ​ឃើ​ញ​នូវ​ភាព​អ​យុ​ត្តិ​ធ​ម៍​កើ​ត​មាន​ចំពោះ​កីឡាករ​ខ្មែរ​ជា​រឿយ​ៗ ។ អស់លោក​ចៅក្រម និង​អាជ្ញាកណ្ដាល ការ​កាត់សេចក្ដី​គ្មាន​សុភ​វិនិច្ឆ័យ គ្មាន អ​ធ្យា​ក្រឹ​ត គ្មាន​តម្លាភាព និង​គ្មាន​ភាព​យុ​ត្តិ​ធ​ម៍​។ សង្ឃឹមថា​ថ្ងៃ​ណាមួយ​នឹង​មានការ​ប្រែប្រួល​ផ្លាស់​ប្ដូរ​ប្រធាន​សហព័ន្ធ​ថ្មី ដាក់​អ្នក​ដែល​មាន​ឆន្ទ​លះបង់​គ្រប់​បែប​យ៉ាង​ដើ​ម្បី​គុន​ខ្មែរ​មួយ​នេះ​ដ៍​ពិតប្រាកដ​។ កូន​ខ្មែរ​មួយ​រូប​នេះ សង្ឃឹម​នឹង​ជឿជាក់​លើ​សម្ដេច​ពុក​ថា​នឹង​មានការ​កែទម្រង់​ក្នុង​ប្រព័ន្ធ​ប្រដាល​គុន​ខ្មែរ​ទៅ​ថ្ងៃ​ខាង​មុខ​ជាក់​ជា​មិន​ខាន់​»។

ក្រឡេក​ទៅ​មើល​អ្នក​បញ្ចេញ​ប​យោបល់​ឈ្មោះ Phatbum Thorng ក៏​សរសេរ​គួរ​អោយ​ចាប់អារម្មណ៍​ផង​ដែរ ដោយ​លើក​ឡើង​ថា «បើ​សម្តេច​មិន​ស្រែក​ទេ​អស់លោក​នៅ​តែ​ធ្វើ​មិនដឹងមិនលឺ គ្មាន​កែប្រែ​ទម្លាប់​ពុក​រលួយ​បក្សពួក​និយម​ក្នុង​វិស័យ​គុន​ខ្មែរ​។​ការ​ដឹកនាំ​រាល់ថ្ងៃ​គ្មាន​បាន​ផ្លែផ្កា​សោះ​ជា​ហេតុ​បាត់បង់​ការ​គាំទ្រ​ពី​សំណាក់​មហាជន និង​គុណ​តម្លៃ​គុន​ខ្មែរ​របស់​ដូនតា​យើង​»។

ជាមួយនឹង​ការ​បញ្ចេញមតិ​ទាំងនេះ ហាក់​មាន​ក្ដី​សង្ឃឹម​ជា​ច្រើន​ថា ការ​ប្រកួត​នៅ​លើ​សង្វៀន​ប្រដាល់ នឹង​ផ្ដល់​យុត្តិធម៌​ដល់​កីឡាករ​គ្រប់​រូប ដោយ​មិន​កាត់ក្ដី​ដោយ​យោង​លើ​បក្សពួក ឬ​ខ្សែ​ទុយោ​ដូច​អ្វី​ដែល​មហាជន​ធ្លាប់​លើក​ឡើង​នោះ​ទេ ហើយ​រឿង​តា​វ​ដ៏​អាម៉ាស់​ដែល​បាន​ផ្ទុះ​ឡើង​នេះ ក៏​ត្រូវ​គេ​ចាត់​ទុក​ថា នឹង​ក្លាយជា​បទ​ពិសោធន៍​ធំ​មួយ ដើម្បី​អោយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ពិសេស​អាជ្ញាកណ្ដាល និង​អ្នក​រៀបចំ នឹង​រៀបចំ​ខ្លួន​កាន់តែ​ល្អ ដើម្បី​ស្ដារ​មុខមាត់ ក្រោយ​ការ​អាម៉ាស់​មួយ​នេះ​ផង​ដែរ​។ ប្រភព​ចេញពី​កីឡាករ ហាក់​បង្ហាញ​ការ​សាទរ​ចំពោះ លិខិត​ព្រមាន​របស់​គណកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មុន​នេះ​ភាគច្រើន បើ​ទោះជា​ពួក​គេ​ម្នាក់​ហាក់​មិន​បង្ហាញ​ពី​ហេតុផល​ថា​ហេតុ​អ្វី ទើប​ពេញចិត្ត​នឹង​សេចក្ដី​ព្រមាន​នេះ​ក្ដី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ