ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិមួយក្នុងចំណោមវិបត្តិជាច្រើន កូវីដ ១៩ បំផ្លាញពេលវេលាជាមាសប្រាក់របស់មនុស្ស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងចំណោមវិបត្តិជាច្រើនដែលបង្កឡើងដោយជំងឺកូវីដ ១៩ ក្រៅពីកូវីដបំផ្លាញសុខភាព អាយុជីវិតមនុស្សហើយនោះមានរឿងច្រើនទៀតដែលមនុស្សត្រូវខាតបង់ជាមួយជំងឺកាចសាហាវនេះ ។ ជំងឺដែលឆ្លងដោយផ្លូវដង្ហើមនេះ បានបំផ្លាញសេដ្ឋកិច្ច បរិយាកាសរីករាយ…

រាជធានីភ្នំពេញ ៖ ក្នុងចំណោមវិបត្តិជាច្រើនដែលបង្កឡើងដោយជំងឺកូវីដ ១៩ ក្រៅពីកូវីដបំផ្លាញសុខភាព អាយុជីវិតមនុស្សហើយនោះមានរឿងច្រើនទៀតដែលមនុស្សត្រូវខាតបង់ជាមួយជំងឺកាចសាហាវនេះ ។ ជំងឺដែលឆ្លងដោយផ្លូវដង្ហើមនេះ បានបំផ្លាញសេដ្ឋកិច្ច បរិយាកាសរីករាយ ការជួបជុំ ទំនាក់ទំនងដោយផ្ទាល់ ដែលជាសេចក្តីសុខរបស់មនុស្សជាតិ ។ លើសពីនេះទៅទៀត ជំងឺនេះនៅបំផ្លាញជាសំខាន់ គឺពេលវេលាក្នុងការរស់នៅទទួលទាន ពេលវេលាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ សង្គមគ្រួសារ របស់មនុស្សជាតិទៀតផង ។ 

ចូលកុំភ្លេចថា ពេលវេលាជាមាសប្រាក់ ។ ដរាបណាមនុស្សមានពេលវេលា គឺមនុស្សមានក្តីសង្ឃឹម មានឱកាសកសាងសេចក្តីសុខឲ្យជីវិតតាមរយៈការរកប្រាក់ ការធ្វើការ និងការបង្កើតសមត្ថភាព គុណភាពជីវិតដោយប្រការផ្សេងៗ ។ ប៉ុន្តែនៅក្នុងសម័យកូវីដ ១៩ រាតត្បាតនេះ គេបានសង្កេតឃើញថា មនុស្សជាច្រើនមិនអាចចេញក្រៅផ្ទះ មិនចាកចេញទៅរកស៊ី ធ្វើការដោយសេរី និងដោយផ្ទាល់ប្រសិនជាគេបានទាក់ទង ប៉ះពាល់ជាមួយកូវីដ ១៩ ហើយនោះ ។

យើងបានដឹងហើយថា វិធានការមួយក្នុងចំណោមវិធានការជាច្រើននៅក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ នាពេលនេះ គឺថា បើមិនចាំបាច់កុំចេញពីផ្ទះ ។ នៅផ្ទះមានសុវត្ថិភាពបំផុតដែលឲ្យមនុស្សចៀងឆ្ងាយពីការឆ្លង និងការចម្លងជំងឺនេះ ។ ពិតណាស់នេះជាវិធានការដើម្បីការពារអាយុជីវិតរបស់យើង ក៍ដូចជាកាតព្វកិច្ចដែលយើងគួរបំពេញដើម្បីសេចក្តីសុខខ្លួនយើង សង្គមនិងប្រទេសជាតិ តែវាបានរំខានដល់ពេលវេលាប្រចំាថ្ងៃរបស់មនុស្ស ។ ពេលវេលាត្រូវរកស៊ី ពេលវេលាត្រូវធ្វើការ ពេលវេលាបង្កើតទំនាក់ទំនង ជាដើម ។ 

មួយវិញទៀតប្រសិនជាយើងបានពាក់ព័ន្ធនណាដែលបានឆ្លងជំងឺកូវីដ ១៩ ក៍ដូចជាយើងបានទៅកាន់កន្លែងដែលមានផ្ទុះជំងឺនេះ ដាច់ខាតគេត្រូវចំណាយពេលធ្វើចក្តាឡីស័កនៅផ្ទះ ១៤ ថ្ងៃ ។  នៅក្នុងនេះករណី មានរឿងខ្លះនៅក្នុងផ្ទះតែមូយ មិនមែនមានមនុស្សតែម្នាក់ទេត្រូវធ្វើចក្តាឡីស័ក អ្នកពាក់ព័ន្ធអាចជាប្តី មានប្រពន្ធ ជាកូនតូច កូនធំ ឬអាចជាសមាជិកទំាងអស់នៅក្នុងផ្ទះ ដែលត្រូវធ្វើចក្តាឡីស័ក ពីព្រោះគេពិបាកសន្និដ្ឋានពីការឆ្លងជំងឺនេះ ។ បើទោះជាលទ្ធផលតេស្តក្នុងដំណាក់ដំបូងៗអវិជ្ជមានយ៉ាងណាក្តី តែគេត្រូវរងចំាដល់ ១៤ ថ្ងៃ ។ ១៤ ថ្ងៃទើបអាចចប់ថា បានឆ្លង ឬមិនអាចចម្លងជំងឺកូវីដ ១៩ ទៅអ្នកដទៃបាន ។ កូវីដ ១៩ ដែលអាចឆ្លងតាមការនិយាយទល់មុខគ្នា តាមរយៈការចាប់ដៃគ្នាំ ឆ្លងតាមការប៉ះពាល់វត្ថុរាវដូចជាទឹកមាត់ សំបោរជាដើមនោះ ។

ក្នុងករណីមួយទៀតប្រសិនជាគ្រួសារមួយដែលមានសមាជិកកើតជំងឺកូវីដ ១៩ នោះ ប្រាកដណាស់គ្រួសារនោះត្រូវធ្វើចត្តាឡីស័កទំាងអស់គ្នា ។ ការធ្វើចត្តាឡីស័កអាចធ្វើនៅក្នុងផ្ទះរបស់ខ្លួន ឬទៅធ្វើនៅមន្ទីរពេទ្យ និងកន្លែងរៀបចំដោយអាជ្ញាធរ ។ សម្រាប់អ្នកកើតជំងឺនេះវិញក្រោយពីចំណាយពេលវេលាច្រើនថ្ងៃនៅក្នុងការព្យាបាលហើយ ក្រោយបានជាសះស្បើយអ្នកជំងឺត្រូវចំណាយពេល ១៤ ថ្ងៃទៀតនៅក្នុងការឃុំខ្លួនដាច់ពីគេដើម្បី ចៀសវាងការចម្លងរោគទៅអ្នកដទៃ ។ 

និយាយជារួមក្រៅពីបង្ករការភ័យក្លាច និងបានឆក់យកអាយុជីវិតពលរដ្ឋយ៉ាងឆាប់រហ័សដោយស្មានមិនដល់ យ៉ាងហោចណាស់ជំងឺកូវីដ ១៩ បានបំផ្លាញពេលវេលា ដែលជាសេចក្តីសុខរបស់មនុស្ស ។ ជាពេលវេលាក្នុងការប្រាក់ ពេលវេលាក្នុងការសិក្សា ពេលវេលានៅក្នុងការវិនិយោគ ដោយសារជំងឺនេះមានរយៈពេលចេញរោគសញ្ញា និងឆ្លងទៅអ្នកដទៃនៅក្នុងរយៈពេល ១៤ ថ្ងៃនេះ ។

ដើម្បីចៀសផុតពីការរំខាន់ពេលវេលាដោយសារជំងឺនេះ មានការតែប្រុងប្រយ័ត្នស្គាល់ឲ្យច្បាស់ ពីវិធានការការពារមិនត្រូវធ្វេសប្រហែសនោះឡើយ បើមិនដូច្នេះយើងនឹងបាត់ពេលវេលាដែលជាមាសប្រាក់ ដោយសារត្រូវធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ ១៩ នេះ ហើយអាចប្រឈមការបាត់បង់អាយុជីវិត ដែលជាការបាត់ពេលវេលាជារៀងរហូតតែម្តងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ