ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​-​នាំ​ចូល​ទំនិញ​ឆ្លងកាត់​កំពុង​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ជាង​៣​លាន​តោន​កើនឡើង​ជិត​៥%

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១​កន្លង​មកនេះ​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ជាង​៣​លាន​តោន​កើនឡើង​ជិត​៥%​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០​។ យោង​តាម​បាយ​ការណ៍​បូក​សរុប​ការងារ​ប្រចាំខែ​មិថុនា ឆ្នាំ​២០២១​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​បង្ហាញ​ថា​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១​សរុប​មាន​ជាង​៣,៥​លាន​តោន ក្នុង​នោះ​ទំនិញ​នាំ​ចូល​មាន​ជាង​២,៦​លាន​តោន​(​កើនឡើង​ប្រមាណ​ជាង​៥%) ហើយ​ទំនិញ​នាំ​ចេញ​មាន​ជាង​៨៣​ម៉ឺន​តោន​(​កើនឡើង​ជាង​៣%) ពោល​កើនឡើង​ប្រមាណ​៤,៩១% បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០​។ បើ​តាម​របាយការណ៍​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១ កំពង់​ផែ​ទទួល​បាន​ប្រាក់​ចំណូល​ពី​អាជីវកម្ម​ជាង​៤៤​លាន​ដុល្លារ​អា​រិ​ក​កើនឡើង​ជាង​១៤%…

រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១​កន្លង​មកនេះ​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ជាង​៣​លាន​តោន​កើនឡើង​ជិត​៥%​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០​។

យោង​តាម​បាយ​ការណ៍​បូក​សរុប​ការងារ​ប្រចាំខែ​មិថុនា ឆ្នាំ​២០២១​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​បង្ហាញ​ថា​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១​សរុប​មាន​ជាង​៣,៥​លាន​តោន ក្នុង​នោះ​ទំនិញ​នាំ​ចូល​មាន​ជាង​២,៦​លាន​តោន​(​កើនឡើង​ប្រមាណ​ជាង​៥%) ហើយ​ទំនិញ​នាំ​ចេញ​មាន​ជាង​៨៣​ម៉ឺន​តោន​(​កើនឡើង​ជាង​៣%) ពោល​កើនឡើង​ប្រមាណ​៤,៩១% បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០​។

បើ​តាម​របាយការណ៍​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១ កំពង់​ផែ​ទទួល​បាន​ប្រាក់​ចំណូល​ពី​អាជីវកម្ម​ជាង​៤៤​លាន​ដុល្លារ​អា​រិ​ក​កើនឡើង​ជាង​១៤% បើ​ប្រៀបធៀប​និង​ឆ្នាំ​២០២០​មាន​ជាង​៣៨​លាន​ដុល្លារ​អា​មេ​រិ​ក​។ ការ​នាំ​ចេញ​ទំនិញ​រយៈពេល​៦​ខែ​កើនឡើង​ជាង​៣% មាន​កំណើន​តិចតួច ប៉ុន្តែ​ខាង​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា​មានការ​សប្បាយចិត្ត​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នេះ​។

លោក​ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុរ​ភា​កម្ម​កម្ពុជា​មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​កក្កដា​នេះ​ថា ការ​ធ្វើ​អាជីវកម្ម​បើ​យើង​ប្រៀបធៀប​ទៅ​ឆ្នាំ​មុន​ៗ ដែល​កម្ពុជា​មិន​ទាន់​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ការ​នាំ​ចេញ វា​មាន​កំណើន​ទាប​។​ប៉ុន្តែ​នៅ​ឆ្នាំ​២០២០​និង​២០២១​នេះ យើង​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ អីចឹង​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា តាម​រយៈ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ វា​កើនឡើង​តិចតួច​។​ដូចនេះ​ការ​ធ្វើ​អាជីវកម្ម​របស់​យើង​នៅ​ក្នុង​វិស័យ​ឡូ​ជី​ស្ទិ​ក​និង​ដឹក​ជញ្ជូន​នេះ ឃើញ​ថា​នៅ​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នោះ​ទេ​។

លោក​ឧកញ៉ា លើក​ឡើង​ថា​« នៅ​ក្នុង​វិស័យ​ឡូ​ជី​ស្ទិ​ក​និង​ដឹក​ជញ្ជូន​នេះ​កំពុង​ជួប​បញ្ហា ដោយ​ក្រុមហ៊ុន​ជា​សមាជិកសមាគម​មាន​មិន​ដល់​១០%​នោះ​ទេ នៅ​អាច​ទទួល​បាន​ចំណូល ហើយ​ជាង​៦០%​ផ្សេង​ទៀត​មាន​ត្រឹមតែ​សកម្មភាព​តែ​គ្មាន​ចំណូល និង​ប្រមាណ​៣០%​ទៀត​កំពុង​មាន​បញ្ហា ដោយសារ​ការ​អូស​បន្លាយ​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ ហើយ​បើ​វា​នូវ​តែ​បន្ត​អូស​បន្លាយពេល​ថែម​ទៀត​យើង​នឹង​អាច​ផ្អាក​ដំណើរការ​ឬ​ក្រុមហ៊ុន​ក្ស័យ​ធុន​ជាដើម​»​។

តាម​ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា ថា​កំណើន​នៃ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ឆ្លងកាត់​តា​រម​យៈ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ​ស្ថិត​ក្នុង​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នេះ បើ​ទោះបី​មានការ​កើនឡើង​តិចតួច តែ​យើង​សប្បាយចិត្ត ដោយ​មានការ​គិតគូ​ដល់​សេដ្ឋកិច្ច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ