ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​កុំឱ្យ​គេ​ឮ កាក​សំណល់អាថ៌​កំបាំង

8 ឆ្នាំ មុន

* សេចក្តីរាយការណ៍​មួយ​ពី​ខេត្តឧត្តរមានជ័យ បាន​ប្រាប់​ថា កាក​សំណល់​នាំ​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​២០​តោន​ដែល​ដាក់​ក្នុង​ឃ្លាំង​មន្ទីរ​កសិកម្ម​ខេត្ត ទុក​ដូច​កេរ​មួយ​ឆ្នាំ​មក​ហើយ​នោះ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​ដដែល ។ ជា​កាក​សំណល់​ដែល​ក្រុមហ៊ុន ប៉ែន លឹ​ម នាំ​ចូល​ប្រៀប​ដូច​នាំ​ចូល​កាក​សំណល់​បរមាណូ​ដូច្នេះ​ដែរ ។

* ម្សិលមិញ​នេះ​អ្នកកាសែត​កោះសន្តិភាព​មួយ​រូប​ដែល​ចាត់តាំង​ឱ្យទៅ​យក​ព័ត៌មាន​សម្ងាត់​នោះ ត្រូវ​បាន​មេ​ឃ្លាំង​កាក​សំណល់​រារាំង​ទាំង​បទ​សម្ភាសន៍​ទាំង​ការ​ថតរូប​ភាព ដែល​ពួក​គេ​និយាយ​ថា មេ​បាន​ហាម​មិន​ឱ្យ​និយាយ ព្រោះ​បញ្ជា​ពី​ថ្នាក់លើ​ខ្ពស់ ។

* ប៉ុន្តែ​ក៏​មាន​ដំណឹង​ខ្សិ​ប​មួយ​ប្រាប់​ថា ថ្ងៃ​១៦ ធ្នូ នេះ សាលាដំបូង​ខេត្ត នឹង​បើក​សវនាការ​រឿង​នេះ​ហើយ ។ ចាំ​មើល តើ​សាលាដំបូង​ចាត់ការ​បែប​ណា ? ឱ្យ​ដុត​ចោល​ក្នុង​ប្រទេស​ឬ​ក៏​ឱ្យ​នាំ​ចេញ​ទៅ​ប្រទេស​ដើម​វិញ ។

* យ៉ា​ង​ណា​ក៏​ដោយ កាក​សំណល់​ទាំង​ចាស់​និង​ថ្មី ជា​បញ្ហា​រសើប​បំផុត​ដែល​សង្ស័យ​បង្កប់​ទៅ​ដោយ​អំពើ​ពុក​រលួយ​តាម​ខ្សែ​សង្វា​ក់​ដែល​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​យ៉ាង​ប្រកិត​នៅឡើយ ៕