ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រា​បៀរ​លី​អូ​វគ្គ​2​នៅ​PNNប្រជុំ​ដោយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​3​ប្រទេស

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់ «​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រា​បៀរ​លី​អូ​វគ្គ​២» ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​PNN នៅ​ថ្ងៃ​ទី​១៩ ធ្នូ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់ «​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រា​បៀរ​លី​អូ​វគ្គ​២» ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​PNN នៅ​ថ្ងៃ​ទី​១៩ ធ្នូ ខាង​មុខ​នេះ​ប្រជុំ​ដោយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​៣​ប្រទេស​ផ្សេង​គ្នា ។

ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រឹត្តិការណ៍​វគ្គ​១​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​២៤ តុលា កន្លង​ទៅ​នេះ ។ កាល​ណោះ​កីឡាករ​សៀវ ង៉ុ​យ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម កីឡាករ​សែន រ៉ា​ឌី មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម និង​កីឡាករ​ថៃ មង្គល​ពេជ្រ ចរ​ប្រា​ឌិ​ត ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។
 
នៅ​ក្នុង​សន្និសីទកាសែត​ដែល​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ កន្លង​មកនេះ លោក សំណព្វ អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​PNN​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​លើក​នេះ​មាន​តែ​មួយ​ប្រភេទ​ទម្ងន់​ប៉ុណ្ណោះ គឺ​៦០​គីឡូក្រាម ដែល​មាន​កីឡាករ​កម្ពុជា​៤​រូប កីឡាករ​ឡាវ​២​រូប និង​កីឡាករ​ថៃ​២​រូប ។ 

កីឡាករ​កម្ពុជា​មាន ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១, សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​, ឃឹម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ និង​សេក គឹ​ម​ផៃ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​។​ចំណែក​កីឡាករ​ថៃ​មាន Jack Nondgyim និង​Kongprachin Sitsojolay​រីឯ​កីឡាករ​ឡាវ​មាន​Nawana Chopadcharphon និង​Chhlam Khaw ។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​តាម​ពូ​ល​ដែល​កីឡាករ​ឡាវ​និង​ថៃ​នៅ​ពូ​ល​ជាមួយ​គ្នា ។ កីឡាករ​ទាំង​២​ពូ​ល​ប្រកួត​ជម្រុះ​រក​អ្នក​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ក្នុង​មួយ​ពូ​ល​២​រូប​ដើម្បី​ឡើង​មក​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត ។

លោក​សំណព្វ​បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​គឺ​ម្ចាស់​ជើងឯក​ទទួល​បាន​ទឹកប្រាក់​៥.០០០​ដុល្លារ​សហរដ្ឋអាមេរិក និង​ប្រាក់ខែ​ប្រចាំខែ​២៥០​ដុល្លារ​ក្នុង​មួយ​ខែ​រយៈពេល​៣​ខែ ។ ចំណែក​ជើងឯក​រង​ទទួល​បាន​៣.០០០​ដុល្លារ​សហរដ្ឋអាមេរិក ចំណាត់ថ្នាក់​លេខ​៣​ទទួល​បាន​២.០០០​ដុល្លារ​សហរដ្ឋអាមេរិក និង​ចំណាត់ថ្នាក់​លេខ​៤​ទទួល​បាន​១.០០០​ដុល្លារ​សហរដ្ឋអាមេរិក ៕